ជំនុំការញុាំអាហារពេលល្ងាច ប្រកបដោយភាពសប្បាយរីករាយ លោកយាយគីម គាត់បានពិសាតែឈាមមួយកែវរួចក៏ឡើងទៅខាងលើបាត់ទុកឲ្យ
ក្មេងៗនៅនិយាយគ្នាលេងបន្ដ តែ ...
(ចាត់ទុកខ្ញុំជាខ្យល់មែនទេ) យ៉ុនហេក្ដាប់ដៃជាប់សម្លឹងមើល ពួកគេនិយាយគ្នាសើចសប្បាយរីករាយដោយមិនមានអ្នកណានិយាយរកនាងសោះ , នាងប្រាស់ខ្លួនឈរអស់កម្ពស់ រួចក៏ចាកចេញបាត់ទៅ" ប៉ាតូច ... ដឹងទេ mommy ធ្វើបាបកូនរហូត គាត់ខោកក្បាលកូនចង់ពោរអស់ហើយ " ជុងគុកពេបមាត់ ផ្អៀងផ្អង់ ក្នុងរង្វង់ដៃកក់ក្ដៅយ៉ុងមីន ដៃស្រឡូនតូចៗដូចជាមនុស្សស្រីក្លិនកាយក្រអូបប្រៀបបាននឹងផ្កាកំពុងតែពេញរីកក្រពុំ ធ្វើឲ្យគេមានអារម្មណ៍ថាស្ងប់ចិត្តនិងកក់ក្ដៅខ្លួនណាស់ , ទីបំផុតគេមានគ្រួសារពេញលេញដែលខ្លួនតែងតែប៉ងប្រាថ្នាហើយ .
មិនមែននៅជាមួយថេយ៉ុងគ្មានក្ដីសុខទេ ប៉ុន្តែអារម្មណ៍ពេលនៅជាមួយថេយ៉ុងជាអារម្មណ៍ស្នេហាមិនមែនជាសាច់ឈាមឪពុកកូនឡើយ .
" អូ៎ ... មើលថេយ៉ុងមិចធ្វើបាបអាល្អិតរបស់យើង
ចឹង "
" មិនដឹងអ្នកណាអាល្អិតឲ្យប្រាកដទេ ដូចប្អូនកំពុងលួងបង " ហេជុន
" អ្ហឹក ... ទៀតហើយ ប៉ាធំចង់ដៀលថាកូនមុខចាស់ដូចmommyដែរមែនទេ "" ឈប់សិន ... ដូចជាmommyជាប់មាត់ដល់ហើយ អាល្អិតមានអីលើសនិងទេ មិចត្រូវហៅថេយ៍ថាmommy " ហេជុន
" ព្រោះmommy ជាម៉ាក់ៗស្ករហើយជា ...អឹម " សម្ដីប៉ប៉ាច់ប៉ប៉ោច មិនទាន់បានបញ្ចប់ផង ក៏ត្រូវថេយ៉ុងចាប់ខ្ទប់មាត់មិនឲ្យនិយាយធ្វើឲ្យយ៉ុងមីន និងហេជុនជ្រួញចិញ្ចើមឆ្ងល់ខុសពីរ៉ូគិអង្គុយសើចព្រោះដឹងរឿង .
" លោកម្ចាស់ជាប្រពន្ធកូនពៅខ្ញុំណាលោកប្រុសទាំងពីរ ហិហិ " ហឺយ ខំស្ទុះស្ទារបិទមាត់ក្មេងកុំឲ្យនិយាយអ្នកណាទៅដឹងមនុស្សកំពុងនៅក្រោយខ្នងដែលខំទុកចិត្តបែរជានិយាយទម្លាយអាថ៌កំបាំងខ្លួនទៅវិញ ស្លាប់មិនខានទេខ្មាស់មិត្តខ្លាំងណាស់ ខ្លួនជាAlphaទាំងមូល បែរជាត្រូវក្លាយជាប្រពន្ធក្មេងទើបនឹងកើតពីម្សិលម្ង៉ៃទៅវិញ" នេះពួកឯង " យ៉ុងមីន លើកដៃស្រឡូនខ្ទប់មាត់បើកភ្នែកក្រឡោតៗភ្ញាក់ផ្អើល ស្លាប់ហើយ
" នែ៎ កាថេយ៍យើងឲ្យយកកូនយើងមកចិញ្ចឹមមិចចាប់កូនយើងធ្វើប្ដីចឹង ចឹងតាសបានវាអត់ស្រឡាញ់អត់ខ្វល់ជាមួយប្រពន្ធវាសោះ " ហេជុន
" និយាយឲ្យស្រួលបួល អ្នកណាចាប់អ្នកណាកូនឯងនិងលូកលាន់តាមឆ្កិះឆ្កៀលយើងរហូត " ថេយ៉ុង
សម្លក់មុខហេជុន នេះកុំតែអាល្អិតនេះកើតចេញពីបន្ដោងពេជ្រពណ៍ស្វាយទេកុំអីគេគិតថាអាល្អិតកូនបង្កើតហេជុន និង យ៉ុងមីន ហើយ ចរិកកាត់រកហេជុនគ្មានខុស .