កន្លងទៅកាលឈ្លោះញ៉ោះគ្នាជាមួយជុងគុកបានបញ្ចប់ ថេយ៉ុងទៅធ្វើការនៅក្រុមហ៊ុន ចំណែកជុងគុកក៏បានទៅរៀនដូចគ្នា .
ចំពោះលោកយាយគីមវិញ ថ្ងៃនេះ គាត់ត្រូវត្រឡប់មកវិញដូច្នោះដែរ មានរឿងសំខាន់ត្រូវធ្វើដូចគ្នាព្រោះយ៉ុនហេទួលពិតប្រាប់គាត់ជាច្រើនរឿង ដល់ថ្នាក់គាត់ស្ដាប់ឡើងហត់ ចាំខ្លះភ្លេចខ្លះ .#សាលារៀន
" អាជុងកើតអី មុខមិនស្រស់សោះ ឃើញអង្គុយភ្លឹកៗ " ជេក សួរមិត្តទាំងបារម្ភ នេះតាំងពីចូលរៀនរហូតដល់ម៉ោងសម្រាកហើយជុងគុកនៅអង្គុយធ្មឹងៗ ដូចជាគ្មានប្រលឹងសោះ
" យើងមានរឿងត្រូវគិតតិចតួច "
" គិតរឿងអី " ហេរីន
" ហឹម លោកយាយត្រឡប់មកវិញហើយ យើងចេះតែភ័យៗ មិចមិនដឹង យើងខ្លាច " ជុងគុកដកដង្ហើមធំមួយឃូស បណ្ដេញភាពតានតឹងចេញពីខ្លួន , មិនចង់គិតប៉ុន្មានទេតែខួរក្បាលចេះតែរេផ្លិចគិតរឿងមិនល្អជានិច្ច" ខ្លាចអី "
" ពួកឯងក៏ដឹង យើងធ្លាប់ប្រាប់ម្ដងហើយ លោកយាយហាមមិនឲ្យយើងមានទំនាក់ទំនងជាមួយប៉ាលើសពីនេះ យល់ទេ តែនេះយើងហួសព្រំដែនហើយ យើងបកក្រោយមិនបានទេ រឹតតែមិនអាចហាមឃាត់ខ្លួនឯងឲ្យចូលទៅក្បែរប៉ា ស្និតស្នាលជាមួយគាត់ យើងធ្វើមិនបានទេបើឲ្យទំនាក់ទំនងយើងនឹងគាត់ត្រឹម កូននឹងឪពុកនោះ "
" កុំគិតច្រើនអី បណ្ដោយតាមវេលាទៅ " ហេរីន
" បណ្ដោលមិនបានទេ រីន ត្បិតលោកយាយស្រឡាញ់ថ្នាក់ថ្នមយើងមែន តែបើគាត់ដឹងរឿងយើងនិងប៉ាធ្វើរឿងនោះគាត់ច្បាស់ជាមិនប្រណីឡើយ " ជុងគុកក្រវីក្បាល យកដៃជ្រុបមុខខ្លួនឯងខ្លាំងៗ តានតឹង តឹងទ្រូង ខួរក្បាលចេះតែនឹកឃើញរឿងអាក្រក់ៗ
" បញ្ហាតែងតែមានដំណោះស្រាយកុំតានតឹងពេកអីសម្លាញ់ " ជេក ដាក់ដៃអង្អែលខ្នងមិត្តភកិ្តខ្លួនតិចៗលួងលោមកុំឲ្យគេគិតច្រើន ចំណែកហេរីនវិញ ក៏ខំប្រឹងជួយនិយាយបន្លប់កុំឲ្យជុងគុកសោកសៅSkip
ថេយ៉ុងក៏មិនខុសពីជុងគុកប៉ុន្មានដែរ គេអង្គុយជ្រុបមុខស្មុញស្មាញក្នុងអូហ្វីសជាមួយរ៉ូគិ ការងារធ្វើលែងចូលគិតពីរឿងម៉ាក់របស់គេ ដែលកំពុងតែត្រឡប់មកវិញ កំពុងពេលទំនាក់ទំនងខ្លួននិងជុងគុកកំពុងហួសព្រំដែន ណានៅរឿងមួយនោះទៀត