ក្រោយពីធ្វើបាបប្ដីក្មេងដល់សន្លប់ហើយថេយ៉ុងក៏យកគេមកវិមានវិញ នាំគេដាក់ឲ្យគេងស្រួលបួលព្រោះគេមិនទាន់ដឹងខ្លួនពីសន្លប់នៅឡើយ . ចំណែកគេក៏ចេញទៅនិយាយគ្នាជាមួយរ៉ូគិទុកឲ្យជុងគុកគេងសន្លប់តែម្នាក់ឯង .
#បន្ទប់ថេយ៉ុង
" រ៉ូគិ បានផលយ៉ាងណាហើយ "
" គេនៅតែបដិសេធ មិនយល់ព្រមនោះទេ "
" ស្រាអញ្ជើញមិនចង់បាន ចង់បានស្រាពិន័យមែនទេ បាន " ថេយ៉ុងងក់ក្បាលសើចរហឹសទាំងទឹកមុខមាំត្រជាក់ស្រេបគួរឲ្យខ្លាច គេមិនដែលបញ្ចេញទឹកមុខបែបនេះនៅចំពោះមុខជុងគុកឬអ្នកណាផ្សេងក្រៅពីរ៉ូគិឡើយ
" លោកម្ចាស់ ស្រាអញ្ជើញអី អ្នកណាស្ម័គ្រចិត្តលះបង់ជីវិតខ្លួនឯងនោះ "
" យ៉ាងណាវាគ្មានសិទ្ធតវ៉ា គ្មានសិទ្ធិប្រឆាំងស្រាប់ហើយសម្បត្តិទាសករ វាគ្មានថ្ងៃអាចប្រហើនជាមួយយើងបានទេ បើនិយាយជាមួយស្រួលៗមិនចង់យើងនិងឲ្យវាសុំយើងស្លាប់ទាំង
វេទនា បើកទ្វារទៅ " ថេយ៉ុងងាកបញ្ជារ៉ូគិឲ្យបើកទ្វារ , រ៉ូគិនាយងក់ក្បាលបន្ដិចក៏ដើរតម្រង់ទៅរកទូរដាក់ខោអាវថេយ៉ុង មុននិងលូកដៃចូលទៅខាងក្នុងចុចគន្លឹះបើកទ្វារ សម្ងាត់ចេញមក វាជាផ្លូវចូលទៅបន្ទប់ក្រោមដី ដែលគ្មានអ្នកណាបានដឹងសូម្បីតែយ៉ុនហេនាងនៅបន្ទប់រួមជាមួយថេយ៉ុងពីរឆ្នាំទៅហើយ ក៏មិនបានដឹងអំពីទ្វារសម្ងាត់មួយនេះដែរ .សភាពតាមផ្លូវចូលទៅរាងងងឹតបន្ដិចដោយមានអំពូលបំភ្លឺភ្លុងៗដែលអាចមើលឃើញផ្លូវដើរចូលទៅបាន , ដើរចូលកាន់តែឆ្ងាយ កាន់តែឮសម្លេងល្វើយៗ របស់មនុស្សស្រែកយំអង្វរដោយក្ដីឈឺផ្សារពន់ពេក ព្រោះតែទទួលរងទារុណកម្មដ៏សាហាវឃោរឃៅរ .
" អូយ៎ ...ឈឺណាស់ ...អូយ៎ "
" អាពួកបិសាចថោកទាប ឆ្វាប់ អា៎ ឈឺ "
" បានហើយ " ថេយ៉ុងស្រែកបញ្ឈប់អ្នកក្រោមបង្គាប់ ហើយដើរសម្ដៅទៅរកមនុស្សដែលកំពុងសម្លក់មើលខ្លួនទាំងកំហឹងព្យាបាទតែពុំអាចធ្វើអ្វីបានព្រោះត្រូវជាប់ចំណង
" សុខសប្បាយទេទាសករ ហឹសៗ " ថេយ៉ុងញញឹមចុងមាត់លើកដៃច្បាមសក់អ្នកម្ខាងទៀង ព្រមជាមួយស្នាមញញឹមឌឺដងទៅកាន់មនុស្សកំពុងទន់ខ្សោយជាខ្លួន