កាត់មកដល់ពេលត្រូវដេញថ្លៃពេជ្រ ថេយ៉ុង រ៉ូគិ
ជុងគុក យ៉ុនហេ ពួកគេអង្គុយសាឡុយVipតែម្ដងជាកន្លែងដែលលោកស្ទេវិនរៀបចំឲ្យពួកគេ .
" ពេលណាដេញថ្លៃចប់ទៅ ងងុយដេកណាស់គ្មានអីល្អមើលផង "
" ចាំបន្ដិចទៀតនៅរបស់ពិសេស " ថេយ៉ុង តបទៅជុងគុកស្រាលៗ តាមពិតគេមិនចង់មកកម្មវិធីអីណាស់ណាទេតែឃើញរបស់គួរជាចាប់អារម្មណ៍ទើបមកចូលរួមដេញថ្លៃនិងគេ" អស់លោក លោកស្រីទាំងអស់ពេលនេះ ក៏ជាពេលដែលដាក់ដេញថ្លៃរបស់សំខាន់ចុងក្រោយក្នុងវិធីរបស់យើងផងដែរ សូមត្រៀមទាំងអស់គ្នា " ពិធីករ ប្រកាសចប់ បុគ្គលិកលើកប្រអប់ដែលមានស្រោប ដោយក្រណាត់ខ្មៅពីខាងលើយកមកដាក់នៅលើតុដេញថ្លៃ គ្រប់គ្នាចាប់ផ្ដើមអង្គុយកៅអីលែងជាប់ ព្រោះម្នាក់ៗសុទ្ធតែទន្ទឹមរង់ចាំរបស់ពិសេសមួយនេះដូចគ្នា មិនលើកលែងសូម្បីតែថេយ៉ុង .
" របស់សំខាន់ចុងក្រោយជាប្រភេទ បន្តោងខ្សែករ ពេជ្រ ជាពេជ្រដែលមានដាំគ្រាប់តូចជារាងបេះដូងព្រមទាំងមានគ្រាប់ពេជ្រពណ៍ស្វាយជាពិសេស គ្រាប់ពេជ្រដែលកម្រ សូមដាក់ដេញថ្លៃចាប់ពី 500លានវ៉ុនឡើងទៅ "( ខ្ចិលពន្យល់ច្រើន រូប )
" ខ្ញុំឲ្យ 600លានវ៉ុន "
" 700លានវ៉ុន "
" 750លានវ៉ុន "
" 750លានវ៉ុនលើកទីមួយ ... "
" ស្រឡាញ់ទេ " ថេយ៉ុងងាកសួរជុងគុក ដោយសារឃើញគេសម្លឹងមើលបន្ដោងខ្សែករនោះឡើងភ្លឹកច្បាស់ជាពេញចិត្តហើយ ឯជុងគុកវិញមិនតបតតែគេងក់ក្បាលយល់ព្រមថាពេញចិត្ត មើលទៅបន្ដោង
នោះវាមិនមានម៉ូតច្រើនរញ៉េរញ៉ៃនោះទេវាសាមញ្ញៗតែទាក់ទាញចំណាប់អារម្មណ៍មនុស្សគ្រប់គ្នាខ្លាំងណាស់ ចំណុចទាក់ទាញរបស់វាគឺគ្រាប់ពេញពណ៍ស្វាយ .