Ep51(The end)

611 124 44
                                    

ខានជួបគ្នាយូរហើយ យ៉ាងម៉េចហើយជីវិតដែលរងចាំអាអ្នកសរសេរដ៏ខ្ជិលរលួយម្នាក់នេះ??🥲🙏🏻

_____________________

វិទ្យាល័យអភិជន
<Little nerd>

Episode 51

/////////

ពេលវេលាព្រឹកព្រលឹមឈានចូលមកដល់ ពន្លឺព្រះអាទិត្យរះកម្ពស់ចុងដូងតាមពេលវេលាធម្មតា ហើយថ្ងៃនេះក៏ដូចជាថ្ងៃរាល់ដងផងដែរ
សិស្សៗត្រូវទៅរៀននៅឯសាលាតាមធម្មតាលើកលែងតែ ក្លារ៉ា ប៉ុណ្ណោះដែលនាងនៅតែសម្រាកព្យាបាលនៅឯភូមិគ្រឹះ ពីព្រោះតែស្ថានភាពជំងឺនាងនៅតែមិនទាន់អនថយពេញលេញនៅឡើយនោះទេ

ងាកមកកាន់នៅតុអាហារក្នុងភូមិគ្រឹះត្រកូលចន, គ្រួសារចនទទួលទានអាហារពេលព្រឹកតាមធម្មតាប៉ុន្តែថ្ងៃនេះគឺពិសេសជើងរាល់ដងពីព្រោះតែអាហារពេលព្រឹកលើកនេះគឺបន្ថែមសមាជិកថ្មីដល់ទៅពីរនាក់ ដែលជាអនាគតកូនប្រសាររបស់ទាយាទត្រកូលមួយនេះ....

«អាហេម៎~នេះពួកក្មួយមិនឃ្លានទេរឺ?» លោកហ្វីលីបឃើញថាស្ថានការណ៍មិនសូវស្រួលទើបក៏លើកកែវកាហ្វេមកពិសារបន្តិចមុននឹងគ្រហេមតិចៗរបៀបដាស់ទៅកាន់កម្លោះសង្ហាទាំងពីរដែលអង្គុយទល់មុខគ្នាក្តាប់ស្លាបព្រានិងសមនៅនឹងដៃដល់ថ្នាក់ចេញសរសៃ សម្លឹងសម្លក់គ្នាសឹងតែធ្លុះពីម្ខាងទៅម្ខាង ដោយម្ខាងរីឆាតអង្គុយក្បែរក្លារ៉ា និងម្ខាងទៀតជេមមីណាយ អង្គុយក្បែរហ្វូត ចំណែកលោកហ្វីលីប និងលោកតាចន គឺអង្គុយនៅតុមេគ្រួសារ....

«បាទ~ឃ្លានណាស់បាទលោកពូ!គ្រាន់ទើសមុខមនុស្សខ្លះទើបបានជាលេបមិនចូល» ជេម ឆ្លើយជាមួយនឹងលោកហ្វីលីបប៉ុន្តែការភ្នែករបស់នាយបានជាសម្លក់សឹងលានភ្នែកទៅកាន់រីឆាតទៅវិញ

«ឯងថាអ្នកណាអាមុខខ្មូត?» រីឆាតនាយកញ្ជ្រោលសឹងតែហក់មកវាយជេមទៅហើយ ដែលបោះពាក្យសម្ដីឌឺដងមកកាន់នាយ ប៉ុន្តែត្រូវក្លារ៉ាឃាត់ជាប់ព្រោះតែនេះកំពុងតែស្ថិតនៅមនុស្សចាស់ទាំងពីរ ប្រសិនបើនាយបញ្ចេញកាយវិកាបែបនេះវាពិតជាមិនល្អនោះទេ។

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now