Episode 21

204 26 0
                                    

---ព្រឹកថ្ងៃថ្មីនៅកងទីន---

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

---ព្រឹកថ្ងៃថ្មីនៅកងទីន---

សំឡេងស្រែកមួយដែលបញ្ជាក់ពីភាពភ្ញាក់ផ្អើលបានបន្លឺឡើងមកនៅក្នុងហ្វូងនិស្សិតជាច្រើននាក់ដែលកំពុងតែស្រស់ស្រូបអាហារពេលព្រឹករបស់ពួកគេនៅក្នុងកង់ទីននោះ ដែលសំឡេងមួយនោះវាបានធ្វើឲ្យមនុស្សម្នាដែលនៅជុំវិញនោះភ្ញាក់ផ្អើលហើយងាកសម្លឹងទៅកាន់ម្ចាស់នៃសំឡេងស្រែកដល់ឮអម្បាញ់មិញនោះភ្លាមតែម្ដង ។

Jungwon : " ថាម៉េច "
រាងតូចគេភ្លាត់សំឡេងនិយាយខ្លាំងៗទាំងភ្ញាក់ផ្អើលចេញមក ។

ក្រោយឃើញថាមនុស្សម្នាដែលនៅជុំវិញខ្លួននោះកំពុងតែងាកសម្លឹងមកកាន់ខ្លួនដោយក្រសែភ្នែកងឿងឆ្ងល់រួចមក រាងតូចក៏ទម្លាក់សំឡេងរបស់គេចុះមកវិញភ្លាម ។ ហើយក៏ងាកមកនិយាយជាមួយនឹងមិត្តរបស់គេបន្តទៀត ។

Jungwon : " នេះពួកឯងទាំងពីរជាសង្សារហ្នឹងគ្នាហើយហេស "
រាងតូចសួរទៅកាន់sunooដែលជាមិត្តរបស់គេ ។

Sunoo : " អឹម "
រាងតូចគេឆ្លើយទាំងងក់ក្បាលយល់ព្រម ។

Jungwon : " តាំងពីពេលណាមក ? "

Sunoo : " យប់មិញនេះឯង "

Jungwon : " មិនមែនទេ យើងចង់សួរថាពួកឯងទាំងពីរមានចិត្តឲ្យគ្នាតាំងពីអង្កាល់ណាមក "

Sunoo : " មួយអាទិត្យមុន "

Jungwon : " ហ្ហស យើងជឿឯងហើយsunoo មាត់សុទ្ធតែនិយាយថាមិនចាប់អារម្មណ៍មិនខ្វល់តែមើលពេលនេះចុះ "

Sunoo : " អ្នកណាទៅដឹងទៅថាវាក្លាយជាបែបនេះនោះ "

Jungwon : " តែយ៉ាងណាក៏ជួយត្រេកអរឯងដែរទីបំផុតមិត្តរបស់យើងលក់ដាច់ហើយ។ មិត្តដែលភ្នែកស្អុយមិនដែលមើលឃើញនរណាម្នាក់ចូលភ្នែកនោះពេលនេះមានគូរនឹងគេហើយ "

 🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]Where stories live. Discover now