Ep22

1.7K 125 32
                                    

កម្មវិធីដ៏ធំមួយកំពុងប្រព្រឹត្តឡើងនៅកណ្ដាលទីក្រុងបាំងកក ប្រទេសថៃ នៅលើកំពូលសណ្ឋាគារដែលរះអណ្តែតកណ្ដាលក្រុង ភ្ញៀវចូលរួមសុទ្ធតែជាអ្នកមានលំដាប់ top នៅក្នុងប្រទេសមួយនេះ ហើយក្នុងនោះក៏មានគ្រួសារត្រកូល Diamond ដែលជាគ្រួសារមានមហាសាលនៅក្នុងប្រទេសនិងក្រៅប្រទេសផងដែរ

ឡានឈប់នៅចំពីមុខកម្មវិធីផ្លូវចូលអ្នកកាសែតត្រៀមកម្មមេរ៉ាជាស្រេចសម្រាប់ផ្ដិតយករូបភាព ទ្វារឡានរបើកឡើងបង្ហាញពីគ្រួសារនៅក្នុងត្រកូលអភិជនមួយនេះដែលជាត្រកូល Diamond មិនចម្លែកឡើយដែលគ្រួសារនេះមានមុខនៅក្នុងកម្មវិធីលំដាប់បែបនេះ

តែអ្វីដែលប្លែកធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ហើយកាន់ត្រូវការក្នុងការចាប់ផ្ដិតរូបភាពនោះ គឺវត្តមានរបស់កូនក្នុងត្រកូលមួយនេះ

Off Diamond
Joong Diamond
Fourth Diamond
Irin Diamond

វត្តមានរបស់ពួកគេបានធ្វើឲ្យអ្នកកាសែតកាន់តែជ្រួលច្របល់ឡើងមួយសារទៀតព្រោះរាល់កម្មវិធីមួយៗ អ្នកណាក៏ដឹងច្បាស់ថាកូនក្នុងគ្រួសារនេះមិនដែលបង្ហាញខ្លួនឡើយ ប៉ុន្តែនៅសុខៗក៏បង្ហាញខ្លួនឡើងនៅក្នុងកម្មវិធីដេញថ្លៃធំមួយនេះ

បន្ទាប់ពីចុះចេញពីឡានហើយមិនចាំយូរ ទាំងគ្រួសារបាននាំគ្នាដើរចូលទៅក្នុងកម្មវិធីដែលនៅជាន់ខាងលើបង្អស់នៃអគារមួយនេះ

<ថតស្អីណាស់ណាទៅ> Irin និយាយឡើងខ្សឹបៗម្នាក់ឯងបន្ទាប់ពីឃើញគ្រប់គ្នាគិតតែថតមកកាន់ពួកគេមិនឈប់ទាំងធុញទ្រាន់

បន្ទាប់ពីពួកគេដើរចូលទៅខាងក្នុងបាត់ ឡានមួយគ្រឿងទៀតក៏បានមកដល់ ឈប់នៅចំកន្លែងដែលឡានគ្រួសារ Diamond ឈប់មុននេះដែលគ្រប់គ្នាបានស្គាល់យ៉ាងច្បាស់ថាអ្នកដែលជិះនៅបាំងខាងក្រោយជាអ្នកណា

Night ប្រញាប់ចុះពីឡាន រត់មកបើកទ្វារឡានឲ្យអ្នកមាននាមជាចៅហ្វាយខ្លួន បង្ហាញឲ្យឃើញរូបរាងដ៏ស្រស់សង្ហារដូចទេវបុត្រ នាយចុះមកពីលើឡានឈរលើកម្រាលព្រំក្រហមដែលនៅផ្លូវដើរ ចំណែកឯអ្នកកាសែតក៏ថយទៅតាមការងារខ្លួន

𝒫𝒶𝓇𝓉𝓃ℯ𝓇𝓈 Ss1 [End]Where stories live. Discover now