កន្លងទៅមួយប្រព្រិចភ្នែករដូវស្លឹកឈើជ្រុសក៏បានឈានជើងចូលមកដល់ ពេលវេលាគឺពិតជាដើរលឿនដូចអ្វីដែលមនុស្សគ្រប់គ្នាបាននិយាយពិតមែនមិនខុសទេ។អ្វីៗគ្រប់យ៉ាងនៅលើលោកនេះតែងតែផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ ក៏ប៉ុន្តែលើកលែងតែសេចក្ដីស្រឡាញ់របស់មនុស្សដែលមានឲ្យទៅកាន់គ្នាទៅវិញទៅមកមួយតែប៉ុណ្ណោះដែលមិនចេះប្រែប្រួលឬក៏សាបរលាបទៅណានោះគឺមានតែកើនឡើងទ្វេជាលំដាប់ ប្រៀបបីដូចជាក្ដីស្រលាញ់ដែររាងក្រាស់sunghoonបានប្រគល់ទៅឲ្យរាងតូចsunooអញ្ចឹង ទោះបីជាពេលវេលាកន្លងទៅលឿនយ៉ាងណាក៏ដោយក៏ក្ដីស្រឡាញ់ដែលគេមានឲ្យគ្នាទៅវិញទៅមកនោះគឺនៅតែស្ថិតស្ថេរដូចជាថ្ងៃដំបូងដែលពួកគេមានឲ្យគ្នាអញ្ចឹង ។ក្រោយទាក់ទងគ្នាបានរយៈពេល 3 ខែរួចមកអ្នកទាំងពីរមិនដែលបង្កជម្លោះឬក៏ភាពរកាំរកុះនិងគ្នាម្ដងណាឡើយ នេះគឺព្រោះតែពួកគេជឿទៅលើគ្នាទៅវិញទៅមក ជឿទៅលើមនុស្សដែលខ្លួនគេស្រឡាញ់ ជឿទៅលើបេះដូងរបស់ពួកគេរៀងៗខ្លួន ។ នេះហើយជាអ្វីដែលគួរស្នេហ៍ទាំងអស់ត្រូវតែមានឱ្យគ្នាទៅវិញទៅមក កុំឲ្យតែភាពប្រច័ណ្ឌនិងភាពមិនទុកចិត្តគ្នានោះមកធ្វើជារនាំងបាំងមុខ រហូតដល់មិនស្គាល់ថាអ្វីជាហេតុអ្វីជាផលបង្កឲ្យមានជម្លោះបែកបាក់ព្រាត់ប្រាស់ពីរគ្នា ។
YOU ARE READING
🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]
Romancetrailer : Sunghoon:" បងស្រលាញ់អូនsunoo " Sunoo: "ពួកយើងបែកគ្នាទៅ" Sunghoon:"ហេតុអ្វីក៏អូនក្បត់ពាក្យសន្យា" Sunoo:"លាហើយsunghoon" { ស្នេហា , drama , family , youth, school , fantasy... } Sunghoon × sunoo 💛 Jay × jungwon ❤️ #sunsun #jaywon