Episode 23

215 22 2
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

នាយប់ពេលរាត្រីដ៏សែនអ៊ូអរនៅក្នុងទីក្រុងសេអ៊ូល មានមនុស្សម្នាជាច្រើនកុះករបាននាំគ្នាមកចូលរួមក្នុងការប្រារព្ធពិធីឆ្លងឆ្នាំដែលនឹងកើតមានឡើងនៅក្នុងពេលបន្តិចទៀតនេះយ៉ាងអធិកអធ័ម ព្រោះថាឱកាសបែបនេះគឺកើតមានឡើងតែម្ដងគត់នៅក្នុងមួយឆ្នាំ ដូច្នេះហើយទើបមនុស្សគ្រប់គ្ន...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

នាយប់ពេលរាត្រីដ៏សែនអ៊ូអរនៅក្នុងទីក្រុងសេអ៊ូល មានមនុស្សម្នាជាច្រើនកុះករបាននាំគ្នាមកចូលរួមក្នុងការប្រារព្ធពិធីឆ្លងឆ្នាំដែលនឹងកើតមានឡើងនៅក្នុងពេលបន្តិចទៀតនេះយ៉ាងអធិកអធ័ម ព្រោះថាឱកាសបែបនេះគឺកើតមានឡើងតែម្ដងគត់នៅក្នុងមួយឆ្នាំ ដូច្នេះហើយទើបមនុស្សគ្រប់គ្នាមិនអាចបណ្ដោយខ្លួនឲ្យខកខានពេលវេលាដ៏សែនសប្បាយរីករាយមួយនេះបានឡើយ។

ព្រិលដ៏សក្រាស់ស្មឹកបានធ្លាក់ចុះមកពាសពេញផ្ទៃនៃប្រទេសកូរ៉េទាំងមូល។ ដែលវាបានធ្វើឲ្យគ្រប់ទីកន្លែងទាំងអស់នៅក្នុងទីក្រុងសេអ៊ូលនៅពេលនេះត្រូវបានគ្រប់បណ្ដប់ទៅដោយព្រិល បូករួមជាមួយនឹងព្រិលដែលកំពុងតែបន្តធ្លាក់ចុះមកប្រៀបបីដូចជាភ្លៀងរលឹមទៀតនោះ ។

ភ្លើងពណ៌ជាច្រើនគ្រាប់ដែលបានបំពាក់នៅតាមដងផ្លូវនិងនៅតាមដើមឈើធំៗមួយចំនួនដែលបានដុះពាសពេញនៅក្នុងទីក្រុងនៅពេលនេះ ត្រូវបានបើកបំភ្លឺឡើងរំលេចនៅពន្លឺភ្លើងពណ៌ចម្រុះដ៏សែនស្រស់ស្អាត បូករួមជាមួយនឹងស្នូលតន្ត្រីដែលបន្លឺឡើងនៅតាមផ្ទាំងLEDធំៗរបស់អគារសហគ្រាសមួយចំនួនដែលនៅក្បែរនោះទៀតនោះ វាកាន់តែធ្វើឲ្យបរិយាកាសនៅក្នុងខណះពេលនេះកាន់តែជាទីកំសាន្តនិងជាទីមនោរម្យ។

 🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]Where stories live. Discover now