Ep25 (ការស្រឡាញ់គឺលះបង់)

2.2K 146 45
                                    

+Fourth pov

  ខ្ញុំដើរចូលទៅក្នុងបន្ទប់ដែលមាន Irin គេងនៅលើនោះមើលតាមសភាពដែលគេងនៅលើគ្រែប្រហែលជាត្រូវសន្លប់យូរទៀតទើប Irin អាចដឹងខ្លួន

<P'joong p'off ពួកបងនៅទីនេះហើយ ខ្ញុំទៅទិញរបស់ខ្លះយកមកទុកឲ្យពេល Irin ភ្ញាក់> Fourth

<អឹម!!!> Joong/Off

   ខ្ញុំដើរចេញមកខាងក្រៅដើម្បីចេញពីមន្ទីរពេទ្យទិញអ្វីទុកខ្លះ ដើរមកដល់កន្លែងគិលានុបដ្ឋាយិកា ខ្ញុំបានលឺគេចុះផ្សាយអំពីព័ត៍មានរបស់ gemini ទើបខ្ញុំត្រូវបង្អាក់ឈប់ដំណើរងាកទៅមើលព័ត៍មាននោះបន្ដិចសិន

<លោក Gemini Cristalian បានបង្ហាញមុខគូរដណ្ដឹងរបស់លោកជាសាធារណៈ និងប្រកាសថាពួកគេនិងអាចមានពិធីមង្គលការនៅខែក្រោយនេះ> ក្ដុក បេះដូងខ្ញុំសឹងតែធ្លាក់ដល់ដីបន្ទាប់ពីបានលឺព័ត៌មានមួយនេះ នេះមិនយូរទេគេពិតជាត្រូវរៀបការពិតមែនហេ លេងសើចពេកហើយខ្ញុំនៅតែមិនអាចទទួលយកបានទេ

   ដោយឈរទ្រាំស្ដាប់មិនបានខ្ញុំបានដើរចេញពីកន្លែងនោះយ៉ាងលឿងចេញមកខាងក្រៅទាំងព្យាយាមខាំមាត់ប្រឹងទប់ទឹកភ្នែកដែលកំពុងតែចង់ហូរស្រក់ចុះមកកាត់ផែនថ្ពាល់

  ប៉ុន្តែដើរមិនទាំងទាន់ហួសកន្លែងនោះបានប៉ុន្មានផងខ្ញុំក៏បានលឺគ្រូពេទ្យស្រី2នាក់ឈរនិយាយគ្នាអំពីរឿងរបស់ Gemini

<គូដណ្ដឹងគេស្អាតណាស់ឯង>

<ន៎ែ សមគ្នាពិតៗណា ស្រីស្អាតប្រុសសង្ហារ>

<តែយើងលឺព័ត៌មានល្ហៀងៗរឿងថាលោក gemini នៀកចូលចិត្តមនុស្សប្រុសដូចគ្នាណាវើយ!!>

<ឯងឆ្គួតទេហេ??? មនុស្សដូចលោក gemini នឹងទៅចូលចិត្តមនុស្សប្រុសដូចគ្នា ឆ្គួតបំផុត> ពាក្យសម្តីចុងក្រោយរបស់គេហាក់ចាក់ទម្លុះបេះដូងរបស់ខ្ញុំ ត្រូវហើយនាងនិយាយមិនខុសទេ ហេតុអីក៏គេត្រូវមកចូលចិត្តមនុស្សប្រុសដូចគ្នាទៅវិញ វាមិនអាចទេ ខ្ញុំគ្រាន់តែឆ្គួតម្នាក់ឯងប៉ុណ្ណោះ អស់សំណើចពេកហើយវាជារឿងកំប្លែងច្បាស់ណាស់

  មើលទៅខ្ញុំធ្វើស្អីមិនកើតឡើយ ខ្ញុំទាញទូរស័ព្ទ line ទៅ p'off ដើម្បីប្រាប់គាត់ថាខ្ញុំមិនបានត្រឡប់មកវិញឡើយព្រោះមានការរវល់ទាំងដែលការពិតពេលនេះ ខ្ញុំកំពុងតែដើរសំដៅទៅកាន់ឡានជិះបើកចេញទៅកន្លែងប្រកួតសោះ

𝒫𝒶𝓇𝓉𝓃ℯ𝓇𝓈 Ss1 [End]Where stories live. Discover now