Episode 26 (សោកនាដកម្ម)

270 33 2
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


---២ថ្ងៃក្រោយ---

រាងក្រាស់កំពុងតែឈររៀបរយខ្លួនរបស់គេនៅពីខាងមុខកញ្ចក់ ក្នុងបន្ទប់គេងរបស់ខ្លួន មុននឹងគេចាកចេញទៅខាងក្រៅដើម្បីនិងស្រស់ស្រូបអាហារពេលព្រឹកមុនហ្នឹងចេញទៅធ្វើការ។

Sunghoon : " បងមកហើយៗ សុំទោសណាថ្ងៃនេះរាងយឺតបន្តិច "
រាងក្រាស់និយាយឡើងមកបណ្ដើរ ខណៈពេលដែលខ្លួនកំពុងដើរចេញមកពីខាងក្នុងបន្ទប់គេងរបស់ខ្លួននោះបណ្ដើរ។

Sunghoon : " ឯណាបាយព្រឹករបស់បងទៅ "
រាងក្រាស់សួរទៅកាន់រាងតូចភ្លាម ក្រោយពីមិនឃើញអាហារពេលព្រឹករបស់ខ្លួនត្រូវបានរៀបចំនៅលើតុនោះ។

Sunoo : " រាល់ថ្ងៃនេះ បងចាត់ទុកអូនជាឈ្នួលបម្រើត្រូវទេ "

Sunghoon : " នេះអូននិយាយអីហ្នឹង "
រាងក្រាស់សួរទៅរាងតូចទាំងមានចម្ងល់ ក្រោយពីឃើញប្រតិកម្មរបស់រាងតូចបែបនេះភ្លាម។

Sunoo : " បងកុំមកធ្វើជាមិនយល់អី រាល់ថ្ងៃនេះអូនបម្រើបងស្ទើរគ្រប់សព្វ តាំងពីបាយព្រឹក បាយថ្ងៃ បាយល្ងាច ដាស់បងរាល់ព្រឹកថាត្រូវដល់ម៉ោងទៅធ្វើការហើយ មើលថែបងគ្រប់សព្វ និងថែមទាំងចាត់ចែងលើសម្លៀកបំពាក់និងបោកគក់ឱ្យបងថែមទៀត។
សួរតាមត្រង់ចុះ បងចាត់ទុកអូនជាអ្នកបម្រើរបស់បង មែនទេ "

Sunghoon : " មិនមែនទេ បងមិនដែលគិតអញ្ចឹងទេ បង....... "
រាងក្រាស់ទាល់សម្ដីមិនដឹងថាគួរត្រូវនិយាយអ្វីបន្ត។

Sunoo : " ចាប់ពីថ្ងៃនេះទៅ អ្វីគ្រប់យ៉ាងទាំងអស់នោះ គឺបងជាអ្នកធ្វើវាដោយខ្លួនឯង លែងមានវត្តមានអូនធ្វើវាឲ្យបងទៀតហើយ "
និយាយចប់រាងតូចក៏ទម្លាក់ស្លាបព្រាដែលនៅក្នុងដៃរបស់ខ្លួនចុះ រួចក៏ងើបក្រោកចេញពីតុ ដើរចូលទៅក្នុងបន្ទប់បាត់ទៅ។

 🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]Where stories live. Discover now