(2023 . 09)
---2ខែក្រោយកន្លែងបញ្ចុះសព---
កន្លងទៅជាច្រើនខែរដូវស្លឹកឈើជ្រុះក៏បានឈានចូលមកដល់ ស្លឹកឈើដែលទុំក្រៀមស្វិតនៅលើដើមបានជ្រុះធ្លាក់ចុះមក ដោយបន្សល់ទុកនៅត្រឹមរូបភាពគ្រោងឆ្អឹងនៃដើមឈើ ដែលមើលទៅគួរឱ្យអាឡោះអាល័យនឹងស្រណោះស្រណោក បាត់អស់នូវភាពស្រស់ស្អាតដែលខ្លួនធ្លាប់មានកាលពីមុន ប្រៀបបីដូចជារាងក្រាស់ដែលកំពុងតែធ្វើដំណើរមកកាន់ទីបញ្ចុះសពរបស់រាងតូចអញ្ចឹង។
ក្រោយពីការចាកចេញរបស់រាងតូច គេមិនដែលស្វែងរកក្ដីសុខឲ្យខ្លួនឯងបានម្ដងណានោះឡើយ បាត់អស់នូវភាពសប្បាយរីករាយដែលខ្លួនធ្លាប់មានកាលពីមុន ពេលខ្លះសឹងតែថាគេភ្លេចពីរបៀបញញឹមបាត់ទៅហើយ ជីវិតរបស់គេពេលនេះគឺរស់នៅពោរពេញទៅដោយភាពទុក្ខសោកដែលនៅរួមរិទ្ធជុំវិញខ្លួន មិនដឹងថាថ្ងៃណាគេអាចគេចផុតពីរឿងមួយនេះបាននោះឡើយ។
រាងក្រាស់បានដាក់បាច់ផ្កាដែលខ្លួនបានទិញមកនោះនៅលើកន្លែងបញ្ចុះសពក្បែររូបថតរបស់រាងតូច.....
Sunghoon : " បងមកលេងអូនហើយ សុំទោសណាដែលបងមិនបានមកច្រើនខែ "
Sunghoon : " អូនសប្បាយចិត្តណាស់មែនទេពេលដែលឃើញបងមកបែបនេះ? មើលអូនញញឹមចុះ "
រាងក្រាស់និយាយបណ្ដើរនិងសម្លឹងមើលទៅរូបថតរាងតូចដែលបានដាក់នៅកន្លែងបញ្ចុះសពនោះបណ្ដើរ។Sunghoon : " អូនដឹងទេបងតែងតែអង្គុយមើលផ្កាយរាល់យប់ សម្លឹងរកមើលថាតើមួយណាគឺជាអូន ព្រោះបងចាំបានអូនធ្លាប់និយាយថាអូនចង់ក្លាយទៅជាផ្កាយមួយដួង ដែលរះបញ្ចេញពន្លឺយ៉ាងចែងចាំងនៅក្នុងចំណោមវ៉ូងផ្កាយដទៃទៀតដែលនៅលើទីលំហរដ៏ធំល្វឹងល្វើយនេះ ពេលនេះអូនប្រហែលជាសប្បាយចិត្តហើយមែនទេ ដែលបំណងប្រាថ្នារបស់អូនបានក្លាយជាការពិតនោះ "
YOU ARE READING
🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]
Romancetrailer : Sunghoon:" បងស្រលាញ់អូនsunoo " Sunoo: "ពួកយើងបែកគ្នាទៅ" Sunghoon:"ហេតុអ្វីក៏អូនក្បត់ពាក្យសន្យា" Sunoo:"លាហើយsunghoon" { ស្នេហា , drama , family , youth, school , fantasy... } Sunghoon × sunoo 💛 Jay × jungwon ❤️ #sunsun #jaywon