Ep27

1.7K 134 24
                                    

  បន្ទាប់ពីបាននិយាយជាមួយមិត្តខ្លួនទាំងប៉ុន្មានអ្នករួច fourth បានរត់ចេញមកខាងក្រៅដើម្បីមករក dunk ប៉ុន្តែពេលដែលចាកចេញមកគឺមិនបានឃើញ dunk នោះទេ

  Fourth ប្រញាប់រត់ចេញមកខាងក្រៅបន្ទប់យ៉ាងលឿនឆ្លេឆ្លារកមើល dunk តែមិនបានឃើញសូម្បីតែស្រមោលរបស់គេ

<Dunk ទៅណា??> Fourth ប្រញាប់រត់មកសួរមេការដែលនៅក្នុងក្លឹបដែរកំពុងចាត់ចែងមើលការខុសត្រូវសណ្ដាប់ធ្នាប់ក្នុងក្លឹប

<អ្នកប្រុស dunk ទើបតែចេញទៅមុននេះឯង> បានលឺសម្ដីរបស់គេភ្លាម fourth ហាក់ដឹងយ៉ាងច្បាស់ថាមានរឿងអ្វីកើតឡើង រាងល្អិតប្រញាប់ប្រញាប់រត់ចេញពីក្លឹបសំដៅទៅចំណតឡានយ៉ាងលឿនមិនបង្អង់យូរ

+Christine

   Fourth បានបើកឡានយ៉ាងលឿនដូចភ្នែកបន្ទោលសម្រុកចូលទៅក្នុងផ្ទះរបស់ dunk ដែលកំពុងតែអ៊ូអរ

អាយ!!!!!!!!

  គ្រាន់តែបើកទ្វារចុះពីលើឡានភ្លាមសម្លេងស្រែកបានបន្លឺឡើងជាហេតុធ្វើឲ្យ fourth កាន់តែបារម្ភអំពី dunk ថែមទើបប្រញាប់រត់ចូលមកខាងក្នុង

  ពេលចូលមកដល់គ្រប់យ៉ាងផ្ទុះស្រឡះពីការគិតរបស់គេ ទិដ្ឋភាពដែលគេបានឃើញគឺវាមិនគួរឲ្យស្មានដល់ទាល់តែសោះ dunk កំពុងតែអង្គុយពីលើឪពុករបស់គេ ដាល់គាត់ជាមួយនិងកណ្ដាប់ដៃយ៉ាងធ្ងន់របស់គេ រហូតដល់ឈាមរបស់ឪពុកគេខ្ទៀតមកត្រូវមុខ គ្មានសូម្បីតែអ្នកចូលទៅជួយហាមឃាត់កំហឹងកូនប្រុសពៅរបស់មនុស្សក្នុងត្រកូលនេះ

<A'dunk ឆាប់ងើបចេញមក!!! បានហើយ!!!> តែប្រហែលជាមានតែ fourth តែម្នាក់តែប៉ុណ្ណោះ ដែលហ៊ានចូលទៅឃាត់ចាប់ទាញរាងកាយរបស់គេដែលពោលពេញទៅដោយឈាមនោះចេញមក ចំណែកឯស្រ្ដីដែលឈរនៅជិតសាឡុងដែលត្រូវជាម្ដាយចុងរបស់ dunk ទាល់តែបានឃើញបែបនេះទើបគាត់ហ៊ានចូលទៅជិតអ្នកជាស្វាមី

<លោកម្ចាស់ លោកម្ចាស់ ហៅឡានពេទ្យមកលោកម្ចាស់ ដឹងខ្លួនឡើង> គាត់ស្រែកឡើងខ្លាំងៗ ទើបអង្គរក្សដែលយាមការនៅទីនោះ បានប្រញាប់ប្រញាល់ call ហៅទៅកាន់ឡានពេទ្យយ៉ាងលឿន

<កុំបង្ខំ p'tor នៅអ្វីដែលគាត់មិនចង់ធ្វើ> dunk និយាយឡើងពេលដែលគេសម្លឹងឃើញឪពុករបស់គេ នៅអាចបើកភ្នែកឡើងបានតិចៗ

𝒫𝒶𝓇𝓉𝓃ℯ𝓇𝓈 Ss1 [End]Where stories live. Discover now