ភាគទី4: មានលុយមិនប្រាកដថាមានគ្រប់យ៉ាង

948 84 1
                                    

#លោកប្រធានញ្ញាណទី6
#ភាគទី4
________________________________________

<ហឺយ...ហត់ខ្លាំងណាស់> ហ្វូតគ្រាន់តែមកដល់ផ្ទះភ្លាមបោះកាតាបចោលតែម្ដងទើបចែតានដើរមកសួរ
<ការងារថ្ងៃនេះហត់ខ្លាំងណាស់មេនទេហ្វូត?>
<ហត់ខ្លាំងណាស់ចែគឺមកពីអាលោកប្រធានថ្មីនិងប្រើៗគ្មានអោយសម្រាកទេ>
<បើឯងហត់ក៏សម្រាកទៅមិនចាំបាច់ខំប្រឹងពេកទេចែបេះបន្លែលក់ក៏បានដែរ>
<មិនបានទេចែមានទំងន់បើកើតអីទៅអោយខ្ញុំធ្វើយ៉ាងមិច?>
<មិនអីទេចែអាចមើលថែខ្លួនឯងបាន>
<យ៉ាងណាក៏ខ្ញុំមិនអោយចែធ្វើបែបនិងដែរ>
<អឹមអត់ក៏បាន>
<អាអូនក្នុងពោះធ្វើទុក្ខដែរទេចែថ្ងៃនេះ?>
<តិចតួចដែរតែមិនជាអ្វីទេគ្រាន់តែចុករយបន្តិចបន្តួចប៉ុននឹង>
<ក្មួយសម្លាញ់ហា៎កុំរករឿងម៉ាក់ពេកណាប្រយ័ត្នពូម្នាក់នេះវ៉ៃបែកគូទ>ហ្វូតនិយាយទៅកាន់ពោះរបស់ចែតាន
<នែ៎បានហើយបើឯងនិយាយចឹងកូនបងលែងហ៊ានកើតមកហើយ>
<និយាយលេងសោះចុះថ្ងៃនេះបានអីញ៉ាំបាយ?>
<ឆាល្ពៅជាមួយពងមាន់ជាម្ហូបដែលប្អូនចិត្តនោះអី>
<ដឹងតែឆ្ងាញ់មាត់ហើយចឹងតោះញ៉ាំទៅឃ្លានខ្លាំងណាស់>

   បន្ទាប់ពីនោះបងប្អូនទាំងពីរនាក់បានបរិភោគអាហារជាមួយគ្នាប្រកបដោយស្នាមញញឹមទោះបីពួកគេមិនមេនជាអ្នកមានរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកក៏ដោយប៉ុន្តែមិនបានធ្វើអោយសុភមង្គលរបស់ពួកគេប្រះស្រាំឡើយ។

  ខុសអីតែជេមទោះគេមានអ្វីគ្រប់សព្វអាចបាននូវអ្វីដែលគេចង់បានមានផ្ទះធំមានឡានជិះមានលុយចាយពេញៗដៃតែលុយទាំងអស់នោះមិនធាចទិញសុភមង្គលអោយគេបានឡើយ។ ជេមពេលចេញពីធ្វើការមកផ្ទះក៏ឃើញម៉ាក់របស់គេកំពុងអង្គុយជជែកលេងជាមួយបុរសវ័យកណ្ដាលម្នាក់ដែលគាត់ក្មេងជាងម៉ាក់របស់ជេមប្រហែល4_5ឆ្នាំនិងឯង÷

<អូក្មួយជេមមកវិញហើយមេនទេ?> លោកtorនិយាយទៅកាន់ជេមដោយស្នាមញញឹម
<ពូមកយកចិត្តអ្វីម៉ាក់ខ្ញុំទៀតហើយ?> ចម្លើយរបស់ជេមធ្វើអោយអ្នកស្ដាប់ពិបាកទទួលយកជាខ្លាំងជាពិសេសគឺម៉ាក់ជេមនិងតែម្ដងគាត់មិនពេញចិត្តនោះទេដែលជេមប្រើសម្ដីបែបនេះដាក់លោកtor

✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ 3SSWhere stories live. Discover now