8.Master God

386 66 18
                                    

#Myboyfriendisgumiho
#EP8

Nothing to say

================================

ឡានមួយគ្រឿងដែលគ្រប់គ្នាបានស្គាល់ថាជារថយន្តដ៏ទំនើបនិងមានតែប៉ុន្មានគ្រឿងប៉ុណ្ណោះបានបើកឈប់នៅមុខអគារ Nattawat Group ។ ទ្វារឡានបានរបើកបង្ហាញអោយឃើញជេមបានចុះពីលើរថយន្តមួយគ្រឿងនោះ ជាមួយនិងទឹកមុខមាំដៃបានសូកចូលក្នុងហោប៉ៅ។ ចូលមកដល់ក្នុងក្រុមហ៊ុន បុគ្គលិកទាំងអស់បានឈរជាជួរនិងអោនគោរពជេមយ៉ាងមានសណ្ដាប់ធ្លាប់ជាទីបំផុត...

តុធ្វើការដែលធ្លាប់តែជារបស់ហ្វតពេលនេះ វាជារបស់ជេមហើយ។ ជេមបានផ្កាប់រូបថតរបស់ហ្វតដែលនៅលើតុធ្វើការចោល ហើយក៏ញញឹមជាមួយមោទនភាពជាទីបំផុត។ ជេមសម្លឹងមើលគ្រប់យ៉ាងដែលនៅក្នុងបន្ទប់នេះ ជេមហាក់ដូចជាមិនសប្បាយជាមួយទ្រព្យទាំងនោះទេទោះជាជេមបាននិយាយថាចង់បានវាក៏ដោយ...

គ្រាំង!

ទ្វាររបើកឡើងបានបង្ហាញអោយឃើញប្រេមបលដើរចូលមក មកនេះក្នុងគោលបំណងមករកហ្វតទេតែពេលមកជួបបែរជាជួបជេមទៅវិញ

«ហ្វតនៅឯណា?» ជេមញញឹមតែមិនខ្ចីតបបែរជាមកអង្គុយលើកៅអីគងទាក់ខ្លាធ្វើមិនដឹង

«យើងសួរថាហ្វតនៅឯណាមិនឮយើងសួរទេហេស?»

«អត់ចង់ឆ្លើយយ៉ាងមិចវិញ?» ប្រេមបលខឹងនិងសម្ដីជេមពេក ទើបចូលទៅច្របាច់ករបស់ជេម តែដៃរបស់គេប្រែជាក្ដៅដូចជាកំពុងតែចាប់ភ្លើងអញ្ចឹង ប្រេមបលទ្រាំលែងបានទើបដកចេញមកវិញ

«ឯងមានរបស់ពិសេសអីមែនទេ មិចក៏ក្ដៅយ៉ាងនេះ?» ជេមសើចដើមករួចងើបមកឈរទល់មុខនិងប្រេមបល

«សាកទាយទៅថាយើងជាអ្វី?» ប្រេមបលប្រើខួរក្បាលបន្តិចរូបគេបានគិតចេញហើយ ថាជេមជាអ្វី ការចងចាំរបស់គេក៏បានត្រឡប់មកវិញផងដែរនៅរឿងដែលធ្លាប់បានកើតឡើង គឺប្រេមបលធ្លាប់បានជួបជេមម្ដងរួចមកហើយគឺជួបថ្ងៃដែលប្រេមបលតាមញ៉ែញ៉ង់ហ្វតនោះឯង

«លោកជា Master God?» Master God គឺធំជាងGodទៅទៀត ដឹងបែបនោះហើយប្រេមបលចាប់ផ្ដើមទន់ដៃទន់ជើងតែម្ដង មកពីជេមជាMaster Godចឹងតើបានជាថ្ងៃនោះជេមហ៊ានក្របួចកអាវណាណូនដែលជាGodដោយមិនខ្លាចរអារអ្វីសោះ

✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ 3SSWhere stories live. Discover now