#The3thEye
#ENDតិចទៀតតួរព្រាត់ប្រាស់ទាំងអស់ចាំមើលទៅ
__-________-________-________-_______-___
ក្នុងភាគនេះបានបង្ហាញអោយយើងឃើញអាតមកំពុងតែស្ថិតក្នុងសុបិន្តមួយដែលពោពេញដោយអ័ពអាតមមិនអាចមើលអ្វីឃើញឡើយក្រៅពីផ្លូវដែលនាំគេទៅកន្លែងមួយ។ ផ្លូវបាននាំអាតមមកដល់ក្រោមដើមឈើធំមួយ អាតមបានឃើញបុរសចាស់សក់សរម្នាក់កំពុងតែឈរញញឹមមកកាន់រូបគេ÷
«កុង!» អាតមរត់ទៅអោបជីតារបស់ខ្លួន នេះហើយជាកុងរបស់អាតមនោះ
«សុខសប្បាយដែរទេហា៎ចៅរបស់កុង?»លោកតាអង្អែលក្បាលចៅរបស់គាត់យ៉ាងថ្នាក់ថ្នមបំផុត
«កុងដឹងទេថាចៅចាំពេលនេះយូរប៉ុណ្ណាហើយ ចង់ជួបកុងម្ដងៗពិបាកខ្លាំងណាស់!»អាតមស្រក់ទឹកភ្នែកមកម៉ាត់ៗព្រោះគេរំភើបចិត្តខ្លាំងណាស់ទោះបីជាការយល់សប្តិក៏ដោយ
«កុងមានពេលមិនច្រើនទេ គេជិតមកនាំកុងទៅវិញហើយ កុងគ្រាន់តែមកប្រាប់ចៅអោយដឹងថាចៅបានធ្វើខុសធ្ងន់ណាស់ មនុស្សនៅជុំវិញខ្លួនរបស់ចៅនិងត្រូវស្លាប់ម្ដងម្នាក់ៗ» អាតមជូតទឹកភ្នែករបស់ខ្លួនសឹមនិងសួរទៅកាន់ជីតាបន្តព្រោះថាគេមិនយល់នូវអ្វីដែលគាត់បាននិយាយទេ
«ចៅធ្វើអ្វីខុសទៅកុង?»
«កុងធ្លាប់ហាមចៅហើយមេនទេថាមិនអោយយកជំនាញជាចិនសែទៅពាក់ព័ន្ធជាមួយពពួកអមនុស្ស ហេតុអីចៅមិនស្ដាប់កុង ដឹងទេថាពេលនេះចៅបានឆ្លងបន្ទាត់ក្រហមមកកាន់តែឆ្ងាយហើយ» អាយុរឹតតែភ័យទៀតហើយបើអ្វីដែលលោកតានិយាយគឺជាការពិតស្ថានភាពគឺរឹតតែរញេរញៃ
«ចៅសុំទោស តើចៅអាចធ្វើអ្វីដើម្បីប៉ះពៅរឿងនេះទៅកុង?»
«គ្មានវិធីដើម្បីជួយឯងទេ អ្វីដែលឯងសាងឯងត្រូវតែទទួល» លោកតារលាយខ្លួនបន្តិចម្ដងៗព្រោះដល់ម៉ោងដែលគាត់ត្រូវត្រឡប់ទៅវិញហើយ
«អត់ទេកុង កុំទាន់ទៅមកនិយាយជាមួយចៅសិនមក!» សូម្បីតែពេលនេះអាតមក៏ត្រូវរលាយខ្លួនបន្តិចម្ដងៗដូចគ្នាតែគេមិនទាន់ភ្ញាក់ពីការយល់សប្តិឡើយតែគេបែរជាស្ថិតនៅក្នុងបន្ទប់មួយទៀតទៅវិញ
YOU ARE READING
✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ 3SS
Horrorជួបគ្នាព្រមនិស្ស័យ បែកគ្នាព្រោះព្រហ្មលិខិត ទោះជាយ៉ាងណាពួកយើងនៅតែជាគូរនិងគ្នាដដែល