#The3thEye
#Ep2Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________
________________________________________វេលាយប់បានចូលមកដល់យើងក្រឡេកមកមើលក្នុងបន្ទប់លេខ007ដែលអ្នកនៅក្នុងបន្ទប់នេះមានម្នាក់ដែលដេកមិនលក់ព្រោះថាក្រពះធ្វើទុកខ្លាំងណាស់តាមពិតពីល្ងាចញ៉ាំអីរួចហើយប៉ុន្តែយប់ម៉ោង12ហើយនៅតែឃ្លាន÷
«ទ្រាំលែងបានហើយវើយ!»
អាតមចុះពីលើគ្រែដែលគ្រែនោះជាគ្រែ2ជាន់អាតមគឺគេងនៅជាន់លើចំណែកភីមនិងសូគេងនៅជាន់ក្រោម÷
«អៃភីមអៃសូជូនយើងទៅរកអីញ៉ាំបន្តិចមក»
«ហូយស្អីឯងយប់កណ្ដាលអាធ្រាតហើយនៅស៊ីស្អីទៀតឡើងទៅដេកវិញទៅ!»
ភីមស្ដីអោយអាតមចំណែកខ្លួនគេក៏ក្រលមភួយដេកបន្តទៀត។ ដោយហេតុថាគ្មានអ្នកជូនទៅអាតមមានតែទៅខ្លួនឯងហើយ។ មុននិងចុះទៅក្រោមអាតមបានខលទៅមីងពុយដើម្បីទិញអីញ៉ាំហើយមីងពុយក៏អោយគេទៅយកខ្លួន។ អាតមបើកទ្វារួចចុះតាមកាំជណ្ដើរនាពេលនោះមានដៃត្រជាក់មួយបានមកចាប់ដៃអាតមធ្វើអោយអាតមភ្ញាក់ជាខ្លាំងតាមពិតក្មេងដែលអាតមឃើញព្រឹកមិញមកចាប់ដៃគេសោះ÷
«ហឺយអាអូនមកចាប់ដៃបងធ្វើអីភ្ញាក់ចង់ងាប់»
«បងកុំចុះទៅអី»
«Awwហេតុអី?»
«បងកុំចុះទៅអីគេកាចណាស់»
អាតមប្រុងសួរម្ដងទៀតតែពេលនោះមានសម្លេងគ្រូកក្រាកនៅខាងក្រោមរវល់តែរកមើលងាកមកវិញបាត់ក្មេងនោះបាត់÷
«យីអាក្អូននេះលេងតែចឹងៗលោះព្រលឹងឯងអស់ហើយ»
អាតមប្រញាប់ចុះទៅក្រោមព្រោះគិតថាមានចោរចូលផ្ទះនាយដើរលបៗក្នុងដៃកាន់ពិលដែលចេញពីទូរសព្ទតាមពិតសម្លេងដែលចេញមកនោះគឺជាសម្លេងឆ្មាដែលដេញចាប់កណ្ដុរសោះ។ ដោយឃើញថាគ្មានអីអាតមក៏បើកទូរដាក់ឥវ៉ាន់របស់មីងពុយក្រែងមានអ្វីគួរអោយចង់ញ៉ាំខ្លះ។ អាតមបានបើកទូរដែលនៅក្រោមគេបង្អស់ឃើញថាមានមីដូចនេះនាយយក2កញ្ចប់ចេញមក។ បិទទ្វាទូរងើបមកវិញអាតមឆួលពិលទៅស្រាប់តែទៅប៉ះនិងផ្ទៃមុខសរក្បុសមានស្នាមប្រះដូចជាជញ្ជាំងផ្ទះចំណែកកែវភ្នែកក៏មានតែពណ៌សគ្មានប្រស្រីភ្នែកឡើយហើយសក់វិញវែងដល់ចង្កេះមិនចាំបាច់ឆ្ងល់ច្រើនទេនោះគឺជាខ្មោចនិងហើយ។ ដោយច្បាស់និងភ្នែកពេកអាតមស្រែកក៏មិនចេញមានតែព្យាយាមរត់ឡើងទៅលើផ្ទះវិញបិទទ្វាក្ដាំង! ធ្វើអោយភីមរួមជាមួយនិងសូភ្ញាក់ពីដំណេក÷
YOU ARE READING
✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ 3SS
Horrorជួបគ្នាព្រមនិស្ស័យ បែកគ្នាព្រោះព្រហ្មលិខិត ទោះជាយ៉ាងណាពួកយើងនៅតែជាគូរនិងគ្នាដដែល