#The3theEye
#EP14អឺអត់ចង់យាយថាអត់ចង់យាយច្រើនទៅអានរឿងទៅចាសសូមអគុណ
================================
កាលពីភាគមុនគឺថាអាតមមានជាការស្រវឹងដេកមមើរពាសវាលពាសកាលតែដល់ពេលព្រឹកឡើងអត់ចាំអីទាំងអស់ដូចពេលនេះចឹងកុងថាប់ចង់និយាយជាមួយអាតមកាលពីយប់មិញតែអាតមគ្មានចាំអីទាំងអស់÷
«អាតម!» កុងថាប់ដើរមករកអាតមដែលកំពុងរៀបនិងឡើងឡាន
«ហៅយើងធ្វើអី?»
«គឺ...គឺ...យើងចង់និយាយជាមួយឯងរឿងកាលពីយប់មិញ!» ឮកុងថាប់និយាយបែបនេះខួរក្បាលអាតមមិនដឹងជាគិតអ្វីទេទើបអូសកុងថាប់ចេញមកផុតពីចំណោមមនុស្ស
«និយាយមកយប់មិញមានរឿងអីកើតឡើងខ្លះ?យើងចាំថាយើងផឹកច្រើនណាស់!យើងច្បាស់ជាស្រវឹងហើយ ហើយយើងបានធ្វើអីខ្លះ?ឬមួយយើងធ្វើអីមិនគប្បីលើឯងឆាប់និយាយមក» អាតមកៀកកកុងថាប់ហើយដាក់មុខទៅយ៉ាងជិតកុងថាប់តែម្ដងត្រចៀកក៏ត្រៀមស្ដាប់នូវអ្វីដែលកុងថាប់និយាយបន្តិចទៀតនេះ តែថាស្ងាត់កុងថាប់មិនតបសោះព្រោះតែកុងថាប់កំពុងតែភ្លឹងជាមួយនិងសម្រស់របស់អាតម លេងមកដាក់មកជិតៗបែបនេះអ្នកណាក៏មានអារម្មណ៍ថាចម្លែកដែរ
«មិចមិនឆ្លើយ....»អាតមក៏ងាកទៅមើលកុងថាប់វិញគឺថាពេលនេះមុខទល់មុខតែម្ដង ក្រសែភ្នែកបាញ់ចូលគ្នា ម្នាក់ៗគិតតែពីមើលភ្នែកគ្នាទៅវិញទៅមក[ថើបមួយទៅហី]
«នៅសម្លឹងដល់កាលទៀត?» អាតមគ្មានទុកពេលអោយស្វីតស្អីយូរទេចាស កុងថាប់ក៏ដឹងសតិមកវិញដូចគ្នាហើយក៏ទាញអាតមអោយចេញឆ្ងាយពីគេមិនតិច
«យប់មិញឯងមិនបានធ្វើអីយើងទេ តែយើងចង់សួររឿងដែលយើងបានធ្វើទៅលើឯង!»
«យប់...យប់មិញឯងធ្វើស្អីយើងខ្លះហាសឆាប់និយាយមក?ឬមួយឯងលូកលាន់យើងពេលយើងស្រវឹងហាស?» អាតមដូចយ៉ាងមិចទេតាំងពីត្រូវអំពើមកដូចជាខុសពីមុនឆាប់ស្លន់សាហាវម៉ង
«ស្ដាប់យើងនិយាយអោយចប់សិនមើល រឿងដែលយើងសំដៅដល់គឺជាថ្ងៃដែលយើងស្ដីអោយឯងរឿងហ្វា ឯងអន់ចិត្តនិងយើងមេនទេដែលយើងសំឡុតឯង?» ឮសំណួររបស់កុងថាប់ហើយអាតមក៏ប្រែទឹកមុខហើយសម្រួលឥរិយាបថ
YOU ARE READING
✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ 3SS
Horrorជួបគ្នាព្រមនិស្ស័យ បែកគ្នាព្រោះព្រហ្មលិខិត ទោះជាយ៉ាងណាពួកយើងនៅតែជាគូរនិងគ្នាដដែល