EP6: Who is OuZo?

549 60 4
                                    

#The3thEye
#EP6

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________

រំលឹកពីភាគមុនគឺវិញ្ញាណរបស់ខាំដែងបានរត់គេចពីធីមរបស់យើង។ ដោយនាងរត់ទៅបែបនេះបារម្ភថានាងអាចនិងទៅធ្វើរឿងមិនល្អទើបអាតមនិងកុងថាប់សម្រេចចិត្តថានិងអន្ទងវិញ្ញាណនាងត្រឡប់មកវិញ

ពួកគេបានរៀបចំដុតភ្នក់ភ្លើងមួយនៅកណ្ដាលព្រៃអ្នកដែលចូលរួមក្នុងកម្មពិធីនេះគឺត្រូវចង់ក្រណាត់ក្រហមដែលមានចារយ័ន្តពាក់នៅលើក្បាលគ្រប់គ្នា។ ចំណែកអាតមនិងកុងថាបើពួកគេទាំងពីរដើរប្រទក្សិណជុំវិញភ្នក់ភ្លើងរួចដុតយ័ន្តម្ដងមួយសន្លឹកៗក្នុងចិត្តរំលឹកដល់ខាំដែងអោយមកកាន់ទីនេះ។ ដុតយ័ន្តអស់ហើយតែគ្មានអ្វីកើតឡើងសោះ÷

«មើលទៅបានការដែរទេ?»

ទាំងអស់គ្នាសម្លឹងមុខគ្នាទៅវិញទៅមកមើលទៅអស់សង្ឃឹមហើយខាំដែងប្រហែលជាមិនមកទេ ប៉ុន្តែរំពេចនោះមានខ្យល់បក់មកខ្លាំងៗសឹងតែធ្វើអោយភ្នក់ភ្លើងរលត់÷

«គេមកហើយទាំងអស់គ្នាត្រៀមខ្លួន»

មិនយូរវិញ្ញាណខាំដែងបានប្រាកដខ្លួនឡើងមើលទៅខាំដែងពេលនេះគឺវិញ្ញាណរបស់នាងអាក្រក់ជាងមុនទៅទៀតខ្លួនប្រាណរបស់នាងរុំព័ទ្ធដោយផ្សែងខ្មៅ÷

«យើងថាដោះលែងពួកឯងហើយតែពួកឯងបែរជាហៅយើងមកមិនខ្លាចស្លាប់ទេឬយ៉ាងមិច?»ខាំដែង

«ស្លាប់អ្នកណាក៏ខ្លាចតែអ្វីដែលគួរអោយខ្លាចជាងនេះទៅទៀតគឺស្លាប់ហើយក្លាយជាវិញ្ញាណដែលអំពុលទុក្ខដល់អ្នកដទៃ!»អាតម

«និយាយបានល្អ»កុងថាប់

«ជ្រុលជាពួកឯងចង់ស្លាប់បែបនេះទៅហើយយើងបំពេញបំណងពួកឯងទៅចុះ!»

ខាំដែងប្រើថាមពលរបស់នាងវាយប្រហារទៅលើគ្រប់គ្នាតែគ្មានប្រយោជន៍ទេព្រោះថាមពលនាងមិនអាចធ្វើអ្វីទៅលើអ្នកទាំង6បានឡើយព្រោះពួកគេបានដាក់យ័ន្តការពារគ្រប់ជ្រុងទាំងអស់សូម្បីតែខាំដែងពេលនេះក៏ជាប់ក្នុងអន្ទាក់ដែលពួកគេបានរៀបចំដែរ÷

✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ 3SSWhere stories live. Discover now