#Myboyfriendisgumiho
#EP2ថប់អារម្មណ៍ចង់ដាក់NC😤
♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎
ម៉ោង8:00
បន្ទាប់ពីរៀបចំឥវ៉ាន់រួចទើបជេមរៀបចំខ្លួនងូតទឹកម្ដង។ ចូលមកក្នុងបន្ទប់ទឹកជេមបានដោះអាវរបស់ខ្លួនចេញបង្ហាញសាច់ដុំ6កង់ មើលហើយត្រជាក់ភ្នែកខ្លាំងមែនទែន÷
«អាយ!!!!!!»ដោះអាវហើយងាកមកកញ្ចក់ស្រាប់តែឃើញហ្វតឈរញញឹមនៅក្រោយខ្នងគេ ជេមគេព្រលឹងខ្សោយផងហ្វតមកតែបែបនេះ2_3ដងទៀតអត់ប្ដីច្បាស់ណាស់
«លោកមកធ្វើស្អីក្នុងបន្ទប់ទឹកខ្ញុំនៀគ?»សម្រួលអារម្មណ៍ហើយទើបជេមសួរទៅកាន់ហ្វត ចំណែកហ្វតវិញមុខញញឹមជាប់ដូចមនុស្សរោគចិត្ត រួចដើរមកកាន់តែជិតជេមទៅៗរហូតជេមទល់ខ្នងនិងឡាប៉ូលាងដៃ
«ធ្វើកុំភ័យមើល...តិចទៀតស៊ាំហើយ» មិនត្រឹមតែនិយាយទេនៅឆ្លៀតអង្អែលទ្រូងរបស់ជេមពីលើចុះមកក្រោមថ្នមៗជិតមកដល់កន្លែងសំខានហើយនិងហាសស្រាប់តែជេមចាប់ដៃជាប់
«សូមរក្សាភាពថ្លៃថ្នូរផង»ជេមនិយាយដោយមុខស្មើរៗ ហ្វតគេអស់សំណើចខ្លាំងណាស់ធ្វើលេងសោះ ជេមភ័យឡើងស្លេកមុខ
«កុំបារម្ភអីខ្ញុំមិនធ្វើអីទេពេលនេះ តែពេលក្រោយលោកមិនរួចខ្លួនទេ....»សម្លេងដ៏ស្រទន់របស់ហ្វតធ្វើអោយជេមព្រឺសម្បុរខ្ញាក់ៗដូចត្រូវខ្មោចលងអញ្ចឹង ហ្វូតដើរចេញពីបន្ទប់ទឹកធ្វើមិនដឹង ធ្វើដូចគ្មានរឿងអីកើតឡើង នៅឆ្លៀតផ្ញើfly kissអោយជេមទៀតយ៉ាប់ហាសកូនស្រី
«រឹងមាំឡើងអាជេម នេះជាជម្រើសរបស់ឯងទេ» ជេមនិយាយលើកទឹកចិត្តខ្លួនឯងរួចប្រញាប់ងូតទឹកអោយលឿនៗព្រោះខ្លាចហ្វតមកវិញ ហ្វតគម្រាមបែបនេះហើយជេមមិនរួចខ្លួនច្បាស់ណាស់
ងូតទឹកស្លៀកពាក់រួចទើបជេមចុះទៅក្រោមដើម្បីរកអីញ៉ាំ ចៃដន្យជួបហ្វារិននៅទីនោះដែរ ជេមអត់ភ្ញាក់ផ្អើលជាមួយសភាពពិតរបស់ហ្វារិនទេព្រោះហ្វារិនមានត្រចៀកទន្សាយខ្ជូតៗគួរអោយស្រឡាញ់។ បើកទូទឹកកកមកក្រាក...ជេមធ្លាក់ថ្លើមក្ដុកព្រោះនៅកន្លោះកន្លាតណាក៏សុទ្ធតែជាការ៉ុតដែរ÷
YOU ARE READING
✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ 3SS
Horrorជួបគ្នាព្រមនិស្ស័យ បែកគ្នាព្រោះព្រហ្មលិខិត ទោះជាយ៉ាងណាពួកយើងនៅតែជាគូរនិងគ្នាដដែល