#លោកប្រធានញ្ញាណទី6
#ភាគទី13
_______________________________________<ហ្វូតកុំទាន់កើតអីណាយើងទៅជួយឯងហើយ>
ជេមបានខំប្រឹងងើបទាំងពិបាកសំដៅទៅរកហ្វូតហើយអាផ្ទះនិងក៏មិនឆ្ងាយទៀតតឹងទ្រូងខ្លាំងមេនទេនតែកូនអញកើតអីនិងjmrហើយផ្ទះឯង។
ចំណែកហ្វូតគេបានរត់មកដល់មុខផ្ទះហើយហ្វូតព្យាយាមបើកទ្វាប៉ុន្តែបើគ្មានកូនសោផងបើកយ៉ាងមិចទៅ?
<ចែតាននៅខាងក្នុងដែរទេ?ចែយ៉ាងមិចហើយ?>
ហ្វូតព្យាយាមធាក់ទ្វាផងយកដែកមកបុកសោអោយរបូតផងតែនៅតែមិនជោគជ័យ។ ដោយកម្លាំងធាក់របស់ហ្វូតបានធ្វើអោយឈើដែលនៅលើដំបូលដែលស្រុកខ្មែរគេហៅថាបាំងសាចនោះបានរបេះបន្តិចម្ដងៗរហូតដល់ធ្លាក់ចុះមកក្រោម÷<ហ្វូតប្រយ័ត្ន!!!!!!>នេះជាសម្លេងស្រែករបស់ជេមបានពន្ញាក់អារម្មណ៍ហ្វូតអោយមើលទៅកាន់ឈើដែលកំពុងនិងធ្លាក់មក។ ជេមបាននៅឈរមើលនោះទេគេបានរត់ទៅក្រសោបរាងកាយហ្វូតជាអ្នករងឈើដែលមានរងើកភ្លើងនោះជំនួសចំខ្នងរបស់គេតែមិនសូវជារបស់ធ្ងន់ធ្ងរនោះទេម៉ាក់ៗកុំបារម្ភ។ ជេមនិងហ្វូតបានដួលទៅម្ខាងព្រមគ្នា÷
<ជេមលោកយ៉ាងមិចហើយ>
<មិនអីទេយើងជួយចែតានវិញ>ជេមបានងើបឡើងរួចយកដុំដែកដែលធ្ងន់ល្មមមកកាន់និងដៃវាយសោនោះផុសៗធ្លាក់ដល់ដីរួចពួកគេបានបើកទ្វាចូលទៅខាងក្នុងក៏ឃើញថាចែតានកំពុងតែគេងសន្លប់នៅនិងដី÷
<ចែ!!!!!!> ហ្វូតស្លុតចិត្តជាខ្លាំងដែលឃើញបងស្រីរបស់ខ្លួនទៅជាបែបនេះគេបានចូលទៅត្រកងរាងកាយបងស្រីគេឡើងមក
<ចែតានកុំកើតអីណាខ្ញុំមកជួយបងហើយ>
<ដាក់គាត់លើខ្នងខ្ញុំមកហើយយើងប្រញាប់ចេញពីទីនេះព្រោះផ្ទះជិតបាក់ស្រុតមកហើយ> ជេមស្មគ្រចិត្តអោយអនាគតបងថ្លៃជិះលើខ្នងរបស់គេអោយមិនស្ទាក់ស្ទើរទោះជាគេកំពុងមានរបួសក៏ដោយ។ហ្វូតជេមបានចេញមកខាងក្រៅផ្ទះអោយមានចែតានៅលើខ្នងផងដែរ។
<ប៉ាមកផ្លូវនេះ> កុមាមាសបានបកដៃហៅជេមអោយដើរតាមផ្លូវរបស់គេគឺមានសុវត្តិភាពជាង។ ជេមនិងហ្វូតបានដើរតាមផ្លូវដែលកុមាមាសប្រាប់រហូតដល់ចេញផុតពីប្រជុំជន។
បន្ទាប់ពីនោះក្រុមសង្គ្រោះបានយកចែតានដាក់ចូលទៅក្នុងឡានរួចដឹកទៅពេទ្រហើយជេមនិងហ្វូតក៏ឡើងទៅជាមួយដែរ។ សកម្មភាពរបស់ពួកគេគឺគេចមិនផុតពីក្រសែភ្នែករបស់Naniឡើយ÷
YOU ARE READING
✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ 3SS
Horrorជួបគ្នាព្រមនិស្ស័យ បែកគ្នាព្រោះព្រហ្មលិខិត ទោះជាយ៉ាងណាពួកយើងនៅតែជាគូរនិងគ្នាដដែល