4.ខ្ញុំជាកម្មសិទ្ធរបស់លោកហើយ

405 69 9
                                    

#Myboyfriendisgumiho
#EP4

អស់គំនិតសរសេរអោយអ្នកទាំងអស់គ្នាសើចហើយធ្វើមិចទៅ?

®®®®®®®®®®®®®®®®®®®®®®®

   កាលពីភាគមុនយើងបានដឹងរួចមកហើយថាជេមនិងហ្វតគេបានត្រូវគ្នាវិញហើយជេមក៏យល់ព្រមទៅជាមួយហ្វតវិញដែរ។ ពេលចូលមកក្នុងឡានវិញនោះ ហ្វតមិនបាននិយាយអ្វីទាំងអស់ទឹកមុខក៏មិនបានបង្ហាញពីអ្វីដូចគ្នា÷

«ចៅហ្វាយពិតជាចង់ការពារគាត់មេនហេស?»ហ្វារិនសួរទៅកាន់ហ្វត

«ពិតមែនហើយ ព្រោះយើងមិនអាចអោយវាកើតឡើងម្ដងទៅទៀតទេ» ហ្វតនិយាយបែបនេះមានន័យថាមិចវិញទៅ?រឿងអីដែលធ្លាប់បានកើតឡើងនោះ? ម៉ោះខិតមកជិតខ្ញុំតិចមកចាំខ្ញុំប្រាប់...

    រឿងនិងវាបែបនេះទេ ចំពោះការដែលហ្វតត្រូវតាមការពារជេមនោះគឺមកពីកាលពីមុនហ្វតធ្លាប់ភ្លាត់ធ្វើអោយមនុស្សដែលមានជាតិជាអ្នកប្រមាញ់ត្រូវស្លាប់ម្ដងរួចមកហើយ ហ្វតតែងបន្ទោសខ្លួនឯងថាមកពីហ្វតមិនអាចការពារមនុស្សម្នាក់នោះបាន ចឹងហើយទើបហ្វតត្រូវតែការពារមនុស្សដែលមានជាតិជាអ្នកប្រមាញ់ម្ដងទៀតអោយបាន និយាយរួមហ្វតតាមការពារជេម បីជាតិហើយ តាំងពីជាតិជា កុមាមាស អាតម និងឥលូវជាហ្វត

    ចំណែកជេមវិញសម្រេចចិត្តថានៅជាមួយហ្វតហើយតែពេលនេះបែរជាមកអំពុលទុក្ខជាមួយភីប៊ុនវិញព្រោះថាភ្លេចទៅថាហ្វតជាកញ្ជ្រោង÷

«ប៊ុន ឯងជួយគិតយើងមើលរវាងពស់និងកញ្ជ្រោងមួយណាគ្រោះថ្នាក់ជាង?» ភីប៊ុនឆ្ងល់ជាមួយជេមទៀតហើយព្រោះមួយរយះនេះជេមសួរអ្វីប្លែកៗ

«ហែងទៅមើលរឿងស្អីមកទៀតហើយហា៎?»

«អត់បានមើលរឿងទេគឺ...គឺ...គឺយើងលេងហ្គេមយើងចង់ដឹងថាមួយណាខ្លាំងជាង?»

«យើងថាកញ្ជ្រោងប្រាកដជាខ្លាំងជាងហើយ តែបើកញ្ជ្រោងភ្លាត់ស្នាត់គឺអាចត្រូវពស់ចឹកស្លាប់» ភីប៊ុនបញ្ចេញមតិមកបែបនេះទើបជេមយកមកគិតបន្តិចចំពោះចំណុចនេះ ចាំមើលថាតើរវាងពស់និងកញ្ជ្រោង ជេមជ្រើសមួយណា?

    ថ្ងៃបន្ទាប់គឺជេមបានរើមកនៅជាមួយហ្វូតវិញហើយ ជាហេតុធ្វើអោយផ្ទះមួយនេះលែងស្ងាត់ទៀត នាំមកជេមមកវិញលើកនេះដូចអោយមកអុកឡុកផ្ទះអញ្ចឹង÷

✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ 3SSWhere stories live. Discover now