#លោកប្រធានញ្ញាណទី6
#ភាគទី9
_______________________________________រំលឹកកាលពីភាគមុនគឺជេមបានយល់សប្តិឃើញរឿងចម្លែកៗ។ ឥឡូវយើងមកទស្សនាយល់សប្តិរបស់ហ្វូតវិញម្ដង។ ពេលនេះហ្វូតកំពុងស្ថិតក្នុងពិធីមួយនៅក្នុងភូមិរបៀបដូចប្រជាជនកំពុងតែនាំគ្នាហែរកថិនចឹងហា៎អ្នកទាំងអស់គ្នា។ កំពុងតែឈរមើលនេះមើលនោះហ្វូតបានប្រទះឃើញរូបគេម្នាក់ទៀតកំពុងតែស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីរបស់ភូមិនោះ÷
<តាក់វ៉ាន!> ហ្វូតម្នាក់ទៀតនោះមានឈ្មោះថាតាក់វ៉ាន់ដែលប្រើថាព្រះអាទិត្យ
<Awwអាន់ឆាន់ហេតុអ្វីទើបតែមក?>
<ពុកគាត់អោយជួយរៀបបាយសីអោយគាត់ទើបយូរនិងណាចុះបងផាមិនទាន់មកទេមេនទេ?>
<អឺនោះវាមកល្មម>
មនុស្សដែលពួកគេហៅថាផានោះគឺជាជេមនិងឯង
<បងផាពួកយើងទៅពូនភ្នំខ្សាច់ជាមួយគ្នាទៅ>អាន់ឆាន់និយាយឡើង
<តែបងមិនទាន់បានទៅអុចធូបទេ>
<ចាំមកវិញចាំអុចធូបក៏បានតាក់វ៉ាន់ឯងឡើងទៅវិហាមុនទៅយើងសុំនាំបងផាទៅពូនភ្នំសិន>
<អឺទៅចុះតាមសប្បាយ> មាត់ចេះតែនិយាយទាំងញញឹមតែនៅពេលគេចេញផុតទឹកមុខប្រែជាស្រពោនទៅវិញសូម្បីតែជេមដែលឈ្មោះផាក៏បានងាកមុខមកមើលតាក់វ៉ាន់ទាំងទឹកមុខមិនសូវល្អផងដែរ។<ហ្វូត!ហ្វូតហា៎ភ្ញាក់satangមកចាំនៅមុខផ្ទះហើយ>កំពុងតែយល់សប្តិផងចែតានបែរជាមកដាស់ទៅវិញធ្វើអោយហ្វូតមិនអាចដឹងបានទេថានិងមានរឿងអ្វីកើតឡើងបន្តទៀត។
<អួយចែប្រញាប់តែដាស់កំពុងតែគេងលក់ស្រួលផង>
<មិនអោយប្រញាប់ដាស់មិចនេះម៉ោង7:15នាទីហើយ>
<ហាស?ម៉ោង7:15នាទីហើយស្លាប់ហើយខ្ញុំសល់តែ15នាទីទៀតធ្វើស្អីទាន់?>
<នៅនិយាយនិងទៅតិចយើងទៅចោល>satang
<អឺចាំផងវើយហើយឥលូវហើយ>
ហ្វូតញាប់ដៃញាប់ជើងប្រញាប់រៀបចំខ្លួនទៅធ្វើការសូម្បីតែបាយក៏មិនបានញ៉ាំដែរ÷<ចាំចែយកបាយអោយនៅក្រុមហ៊ុនណា>
<បាទអគុណចែជំរាបលា>បន្ទាប់ពីនោះsatang និង ហ្វូតបានជិះម៉ូតូឌុបគ្នាដើម្បីទៅក្រុមហ៊ុន។ ចូលមក្រុមហ៊ុនគឺពួកគេទាំងពីរត្រូវបែកផ្លូវគ្នាក៏ព្រោះថាមុខងារខុសគ្នា។ ហ្វូតរត់មកដល់ជណ្ដើរយន្តទាំងត្រហេបត្រហប់ជណ្ដើរណាបើកក៏ចេះតែរត់ចូលទៅអោយមិនបានចាប់អារម្មណ៍ទេថាបុគ្គលិកផ្សេងៗគឺមិនចូលក្នុងជណ្ដើរដែលហ្វូតកំពុងចូលនោះទេ។ Markដែលឈរនៅក្បែរទីនោះបានធ្វើសញ្ញាទៅហ្វូតអោយងាកមើលក្បែរខ្លួន។ ហ្វូតបានងាកមើលតាមក៏ឃើញថាអ្នកដែលឈរជិតគេគឺជា Gemini !
ហ្វូតបម្រុងនិងដើរចេញវិញទៅហើយតែក៏ត្រូវជេមក្របួចកអាវពីក្រោយទាញអោយចូលវិញរួចចុចបិទប្រអប់ជណ្ដើរយន្តតែម្ដង÷
YOU ARE READING
✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ 3SS
Horrorជួបគ្នាព្រមនិស្ស័យ បែកគ្នាព្រោះព្រហ្មលិខិត ទោះជាយ៉ាងណាពួកយើងនៅតែជាគូរនិងគ្នាដដែល