EP14[1/2] : អារម្មណ៍ខុស

409 60 12
                                    

#The3thEye
#EP14

អឺចង់យាយថាភាគនេះមិនសូវជាចង់ដាក់ភាគរន្ធុតទេអាណិតតួរច្រើនភាគហើយមិនទាន់បានស្វីត👽

===============================>

ថ្ងៃថ្មី ដូចដែលលោកគ្រូតេផ្ដាំគឺពួកគេអាចត្រឡប់ទៅផ្ទះវិញបានហើយ។ ទាំងអស់គ្នាយកឥវ៉ាន់ទៅដាក់នៅក្នុងឡានរាបនិងចេញទៅហើយតែលោកមេភូមិបានឃាត់÷

«ទាំងអស់គ្នាកុំទាន់ទៅអីនៅលេងបុណ្យភូមិនៅទីនេះមួយយប់សិនទៅ!»

«គិតយ៉ាងមិចដែរក្មេងៗ?» ជេមសួរទៅកាន់ក្មួយទាំងអស់របស់គេ

«ជ្រុលជាមកហើយ យ៉ាងហោចណាស់ក៏បានភ្លក្សស្រានៅទីនេះមួយកែវដែរ អ៊ួយៗៗពូហ្វតខ្ញុំឈឺ»កុងថាប់មុខចេញមាត់ជើងគេចឹងក៏ត្រូវហ្វតចាប់មួលត្រចៀកចង់ដាច់

«ខំប្រឹងណាស់អាស្រានិងទាំងពូទាំងក្មួយ! ដឹងហើយថាផឹកស្រាវាបានយល់ដែរហាស!» ហ្វតនិយាយព្រមទាំងបន្ថែមកម្លាំងដៃរបស់គេបន្ថែមទៀត

«អោ៎អូនហើយទៅធ្វើបាបក្មួយធ្វើអីវានិយាយត្រូវហើយតើអ្នកណាក៏ល្បីដែរថានៅទីនេះស្រាឆ្ងុយឆ្ងាញ់ណាស់...អ៊ួយៗៗ» ថាមកកាន់ជើងក្មួយមានអីត្រូវប្រពន្ធមួលត្រចៀកដែរ

«ស្ដាប់ណាលោកទាំងពីរយប់នេះបើមាននរណាម្នាក់ហ៊ានប៉ះសូម្បីតែមួយក្អឹកដឹងគ្នាមិនខានទេ! អាតមមកនេះ!» ហ្វតហៅអាតមអោយមកជិតខ្លួន

«បាទពូ?»

«ឯងជួយមើលកុងថាប់អោយពូផងបើឃើញវាផឹកដាក់ក្បាលវាអោយបែកទៅ!»

«ទទួលបញ្ជា!» អាតមញញឹមដាក់កុងថាប់យ៉ាងឌឺតែម្ដងហើយកុងថាប់វិញសម្លក់អាតមមិនដាក់ភ្នែកទេចាំមើលណាតាធ្វើអោយកុងថាប់គុំហើយចាំមើលចុះអាតមមិនរួចខ្លួនទេ

កាត់ដល់វេលាយប់ បុណ្យភូមិក៏បានប្រារព្ធឡើង អ្នកភូមិមកជុំគ្នា ផឹកស៊ីរាំលេងយ៉ាងសប្បាយហើយក៏មានលេងល្បែងកំសាន្តផងដែរ។ គ្រប់គ្នាសប្បាយណាស់អត់តែកុងថាប់និងជេមទេអង្គយធ្វើមុខឡើងស្មឿកតែម្ដង ព្រោះថាទទួលបញ្ជាពីម្ចាស់ពូហើយថាហាមផឹក ហើយដូចដឹងចឹងកុងថាប់និងជេមចរិតមិនខុសគ្នាទេ ពួកគេនិង introvert ដូចគ្នាហើយប្រុងអោយទៅរាំលេងជាមួយគេឯងគិតថាគ្នាសប្បាយកើតមេនចឹងក៏មានតែមកអង្គុយមើលគេនិងឯង។ ជេមអង្គុយចុចទូរស័ព្ទចំណែកុងថាប់កំពុងតែអង្គុយគូររូប÷

✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ 3SSWhere stories live. Discover now