#The3thEye
#EP7Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________កាលពីភាគមុនគឺមានការជប់លាងផឹកស៊ីជោគជាំស្រវឹងពេញផ្ទះជួលដូចនេះទើបពេកនេះគ្មានអ្នកណាមួយងើបពីគ្រែរួចឡើយសូក៏ដូចគ្នាពេលនេះសូកំពុងតែស្ថិតក្នុងយល់សប្តិដ៏សែនរញេរញៃ។ សូកំពុងតែឈរក្នុងវាលមួយដ៏ធំដែលពោពេញទៅដោយផ្កាចម្រុះពណ៌។ សូជាមនុស្សស្រឡាញ់ផ្កាហើយមានផ្កាច្រើនបែបនេះធ្វើអោយនាយមានការសប្បាយចិត្តជាខ្លាំង÷
«អូនចូលចិត្តទេ?»
ភ្លាមនោះសម្លេងមួយបានបន្លឺឡើងនៅក្រោយខ្នងរបស់សូទើបសូប្រញាប់ងាកទៅរកប្រភពសម្លេងយល់ឃើញថាមានបុរសមានធំខ្ពស់សម្បុរមិនសូវសរកំពុងឈរញញឹមមកកាន់នាយយ៉ាងស្រស់ពោពេញដោយក្ដីស្រឡាញ់÷
«លោកជាអ្នកណា?»មួយសំណួររបស់សូធ្វើអោយអ៊ូសូផ្លាស់ប្ដូរទឹកមុខភ្លាមៗ
«បងជាគូរស្នេហ៍របស់អូនណាអូនមិនចាំទេឬបងគឺអ៊ូសូ...» អ៊ូសូព្យាយាមដើរមកជិតសូតែសូកាន់តែដើរថយក្រោយ
«ខ្ញុំមិនដែលស្គាល់លោកទេ!ហើយទីនេះជាកន្លែងណាហេតុអ្វីខ្ញុំមកនៅកន្លែងនេះ?»
«នេះជាពិភពដែលយើងធ្លាប់ស្រមៃចង់នៅជាមួយគ្នានោះអី ប្រែនួនបងនឹកអូនណាស់ដឹងទេ?»និយាយចប់អ៊ូសូបានអោបសូយ៉ាងណែនធ្វើដូចនឹកខ្លាំងណាស់អញ្ចឹងតែទង្វើរបស់នាយមិនបានធ្វើអោយសូសប្បាយអរជាមួយឡើយសូស្អប់បំផុតគឺអ្នកមកប៉ះពាល់នាយបែបនេះហើយក៏កាន់តែមិនចូលចិត្តដែលអ្នកមិនដែលស្គាល់តែធ្វើដូចធ្លាប់ស្គាល់គ្នា
«លោកឈប់ឆ្គួតបានហើយ!ខ្ញុំមិនដែលស្គាល់លោកខ្ញុំឈ្មោះ Zo Sitang មិនមែនឈ្មោះប្រែនួនទេ!»
«អត់ទេអូនគឺប្រែនួនបងចាំអូនច្បាស់ណាស់កែវភ្នែកដ៏ស្រទន់របស់អូន ស្នាមញញឹមដ៏សែនផ្អែមល្ហែមគឺជាអូនយ៉ាងពិតប្រាកដ បងយល់ថាអូនច្បាស់ជាចាំបងមិនបានទេតែបងនិងធ្វើអោយអូនចាំឡើងវិញចាំពួកយើងធ្លាប់ស្រឡាញ់គ្នាខ្លាំងកម្រិតណា»
YOU ARE READING
✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ 3SS
Horrorជួបគ្នាព្រមនិស្ស័យ បែកគ្នាព្រោះព្រហ្មលិខិត ទោះជាយ៉ាងណាពួកយើងនៅតែជាគូរនិងគ្នាដដែល