EP5: កុងថាប់ជាក្មួយរបស់ជេមីណាយ?

537 61 2
                                    

#The3theEye
#Ep5

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________

«ប្រុងមិនអោយស៊ីបាយបានឆ្ងាញ់ម៉ងហី?»

អាតមគោះតុផាំង!ធ្វើអោយអ្នកនៅក្បែរនោះភ្ញាក់បះដៃបះជើង។ អាតមងើបចេញពីតុដើរតាំងៗទៅរកប្រភពមូលហេតុដែលស្ថិតនៅលើស្ពានមួយក្បែរហាង។ នៅទីនោះមានមនុស្សមកមើលជុំជិតគឺមានចោរម្នាក់កំពុងតែយកកាំបិទមកភ្ជុងក្មេងប្រុសម្នាក់។ អាតមវែកផ្លូវដើម្បីដើរចូល÷

«នែ៎ចែល្មមៗបានហើយចង់បានស្អីនិយាយមក!»

«យើងចង់បានប្ដីយើងត្រឡប់មកវិញ!»

«ពេកហើយទេដឹងចែនេះចែមកចូលខ្លួនមនុស្សហើយនៅធ្វើបាបក្មេងទៀត?ដើម្បីតែប្ដី?ហើយខ្ញុំទៅលួចប្ដីចែពីកាល?»

«ប្ដីយើងមិនបានមករកយើងយូរខែមកហើយយើងចង់ជួបគេយើងនឹកគេ»

«ហើយអោយគាត់ទៅរកចែយ៉ាងមិចបើចែស្លាប់ហើយនិង»

«យ៉ាងណាក៏គួរតែមកអើតមើលយើងខ្លះដែរ»

«ឥលូវចែលែងក្មេងសិនទៅចាំខ្ញុំជួយរកប្ដីអោយ»

ស្រ្តីនោះព្រមដោះលែងក្មេង ស្របពេលជាមួយគ្នានោះមានស្រ្តីដែលស្ថិតក្នុងចំណោមហ្វូងមនុស្សនោះដែរគាត់បាននិយាយឡើងថា÷

«នាងខាំដែងអើយប្ដីនាងមានប្រពន្ធថ្មីហើយគេមិនមករកនាងទៀតទេ»

គ្រាន់តែឮបែបនោះភ្លាមនាងខាំដែងប្រែជាកកដៅឆេះឆួលមួយរំពេចចំណែកអាតមគឺរឹតតែក្រពុលមុខរឿងកាន់តែធំហើយ÷

«ចែត្រជាក់ចិត្តសិនកុំទាន់អាលខឹង»

«យើងមិនស្ដាប់!»

ខាំដែងគ្រវាស់ដៃនាំអោយថាមពលរបស់នាងបានប៉ះត្រូវលើរាងកាយអាតមនិងអ្នកឯទៀតអោយដួល។ ខាំដែងចាប់ផ្ដើមអង្គុយចុះនិងយំ÷

«ក្រែងបងសន្យាថាស្រឡាញ់តែខ្ញុំម្នាក់ហេតុអីបងទៅរៀបការជាមួយស្រីផ្សេង?ហេតុអីបងក្បត់សន្យា?ហេតុអី?ហេតុអីទៅប្រុសអាក្រក់ខ្ញីនិងសម្លាប់បង!»

✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ 3SSWhere stories live. Discover now