#The3thEye
#EP9Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
_____________________________________ចូលដល់ថ្ងៃថ្មីយើងបានឃើញវត្តមានរបស់ផាវេលកំពុងដើរចូលក្នុងបរិវេណផ្ទះជួល លោកពូតៅបានចេញមកទទួល÷
«អត់ទោសតើលោកក្មួយមករកអ្នកណាដែរ?»
«គឺខ្ញុំមករកលោកអាឈីរ៉ា»
ស្របពេលជាមួយគ្នានោះអាតមបានរត់ចុះមកពីលើផ្ទះទាំងត្រហេបត្រហបព្រោះថាទម្រាំតែអាតមអាចងើបចេញពីគ្រែរបស់គេបានមិនមេនជារឿងងាយស្រួលទេ÷
«ជំរាបសួរលោកប៉ូលីស»អាតមលើកដៃសំពះ
«បាទតើយើងអាចចាប់ផ្ដើមនិយាយរឿងរបស់យើងបានឬនៅ?» ផាវេលសំពះតបវិញរួចលើកជាសំណួរទៅកាន់អាតម
«តោះអញ្ជើញ» អាតមនាំផាវេលដើរទៅកាន់បរិវេណក្រោយផ្ទះ អាតមទៅផុតកុងថាប់បានចូលមកម្ដង។ កុងថាប់តាមសម្លឹងមើលការចាកចេញរបស់ពួកគេទាំងពីរមុននិងដើរទៅសួរពូតៅដែលគាត់ប្រុងនិងចាកចេញ
«ពូ...អាប៉ូលីសនោះមកធ្វើអីនៅទីនេះ?»
«គាត់ថាមករកអាតមហើយមកនិយាយរឿងយើងអីយ៉ាងមិចទេពូមិនយល់ហើយពួកគេក៏បណ្ដើរគ្នាចេញទៅដូចក្មួយឃើញអញ្ចឹង! ចឹងពូទៅធ្វើការតហើយណា» ពូតៅដើរទៅកាន់កន្លែងធ្វើការរបស់គាត់វិញ
«ជួបគ្នាបានប៉ុន្មានដងសោះចង់ទាក់ទងគ្នាហើយមេនទេ?» កុងថាប់និយាយចេញមកដោយអារម្មណ៍មិនល្អទេដែលអាតមទៅស្និតស្នាលជាមួយផាវេលបែបនេះ តើហេតុអ្វីទៅ?ហេតុអ្វីកុងថាប់ត្រូវមកអារម្មណ៍មិនល្អបែបនេះដែរក្រែងគេនិងអាតមត្រឹមតែជាមិត្តរួមការងារតើហី?
ក្រឡេកមកមើលអាតមនិងផាវេលវិញដែលផាវេលមកនេះគឺមកនិយាយរឿងចែលី÷
«លោកផាវេលជឿលើពួកអមនុស្សដែរទេ?»
«ករណីឃាតកម្មនេះពាក់ព័ន្ធនិងពួកអមនុស្សដែរមេនទេ?»
YOU ARE READING
✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ 3SS
Horrorជួបគ្នាព្រមនិស្ស័យ បែកគ្នាព្រោះព្រហ្មលិខិត ទោះជាយ៉ាងណាពួកយើងនៅតែជាគូរនិងគ្នាដដែល