Ep28

1.7K 143 43
                                    

<Irin fourth joong off!!> សម្លេងស្រែកហៅយ៉ាងពិរោះបន្លឺឡើងពីមាត់ទ្វារបង្វែរចំណាប់អារម្មណ៍បងប្អូនទាំង4នាក់ដែលកំពុងអង្គុយជុំគ្នា ញុាំបាយពេលល្ងាចឲ្យងាកទៅមើលទាំងញញឹមពព្រាយ

<ម៉ាក់!!!!> Irin ញាណជាកូនពៅចេញមកមួយរំពេចក្រោយពីបានឃើញវត្តមានម៉ាក់ប៉ាខ្លួន Irin ក៏រត់ដូចជាក្មេងសំដៅទៅអោបពួកគាត់ទាំង2មិនបង្អង់ពេលយូរ

<ប៉ាម៉ាក់មកថៃធ្វើអីនៀក?? មានការងារអ្វីមែនទេ?> Off បានលឺសំណួរពីមាត់អ្នកជាកូន គាត់ក៏បានញញឹមប្រលែងពីការអោប Irin ហើយក៏និយាយឡើង

<ប៉ាម៉ាក់ត្រូវចុះមកមើលការងារ ក៏នឹកឃើញថាថ្ងៃនេះជាថ្ងៃ Valentine's day ទើបម៉ាក់ចូលយករបស់នេះមកឲ្យពួកឯង> គាត់បានទាញចេញមកនៅថងសម្លៀកបំពាក់ចេញមកហុចទៅកាន់ពួកគេទាំង4នាក់

មិនឲ្យបង្អង់ពេលយូរម្នាក់ៗក៏បើកមើលភ្លាមថាជាអ្វី ពេលដែលបើកទៅក៏ឃើញថាវាជាឈុតសម្លៀកបំពាក់គ្រួសារដែលមាន mode ស្រដៀងគ្នា ដែលវាមានពណ៌ផ្ទៃមេឃស្រាល

<ខោអាវគូហ៎ម៉ាក់??> Fourth

<ត្រូវហើយ ម៉ាក់ឲ្យជាងកាត់មកយ៉ាងពិសេសសម្រាប់ពួកកូនទុកសម្រាប់ ខួបកំណើត Irin ខែក្រោយនេះយ៉ាងម៉េចដែរ?? ពេញចិត្តទេ?> Mrs.diamond

<ពេញចិត្តម៉ាក់> Irin

<ឡើងទៅប្ដូរឲ្យម៉ាក់មើលបន្តិចមក
ណា!!> Mrs.Diamond

<ទាំងអស់គ្នាមែនទេម៉ាក់??> Joong

<អឹម!! ឲ្យប៉ានិងម៉ាក់បានមើលថាពួកកូនស្អាតសង្ហារកម្រិតណាពេលដែលពាក់ឈុត
នេះទៅ> Mrs.Daimond

បន្ទាប់ពីទទួលដឹងឮគោលបំណងម៉ាក់ប៉ាខ្លួនហើយ មិនចាំយូរពួកគេក៏ប្រញាប់ឡើងទៅប្ដូរឈុត

15 នាទីក្រោយមក

ចំណាយអស់រយៈពេលរាងយូរបន្ដិចពួកគេទាំង4នាក់ក៏បើកទ្វារចេញពីបន្ទប់មកវិញស្របគ្នារួចជាមួយឈុតដែលពាក់នៅលើខ្លួន មើលទៅលេចថ្លោខ្លាំងណាស់បូរផ្សំជាមួយភាពស្រស់ស្អាត ស្រស់សង្ហាពីធម្មជាតិធ្វើឲ្យបងប្អូនត្រកូលនេះមិនខុសពី ទេពធីតា ទេវបុត្រដើរដីឡើយ

𝒫𝒶𝓇𝓉𝓃ℯ𝓇𝓈 Ss1 [End]Where stories live. Discover now