BIBLEBUILD 13(អាហួរអាជីង)

207 35 10
                                    

Ring Ring... Ring Ring... Ring Ring....
«ចង្រៃយ៎អើយ!រំខានណាស់»Bible គប់ទូរស័ព្ទចោលទៅម្ខាងបែកខ្ទេចខ្ទី ខណៈកំពុងអង្គុយញ៉ាំនំប៉ាវលើកៅអីក្នុងសួនរបស់មន្ទីរពេទ្យ តាំងពីព្រលឹមទល់យប់ថ្មើរនេះគេនៅមិនទាន់មានអ្វីចូលពោះនៅឡើយទេអ្នកម៉ាក់របស់គេតេមកច្រើនដងណាស់ទូរស័ព្ទស្ទើរបែកត្រចៀកទៅហើយ ច្បាស់ណាស់ថាចង់និយាយពីរឿងអាក្មេងម្នាក់នោះ បើគេលើកច្បាស់ជាត្រូវសកមួយរយៗដូចដើមឫស្សីមិនខាន

«Build Jakapan ហេតុអីឯងមិនងាប់ឱ្យបាត់តែម្តងទៅ?» Bible ស្រែកសួរខ្លួនឯងមុននឹងនរណាម្នាក់មកឈរនៅចំពោះមុខគេ

«អ្នកម៉ាក់-»
ផាច់!!
Bible ងាកមុខទៅតាមកម្លាំងទះរបស់ម្តាយតែក៏មិនព្រមបែរមកវិញ គាត់ប្រហែលជាបានឮអ្វីដែលគេនិយាយអស់ហើយមើលទៅ បានជាមកដល់ភ្លាមទះកំផ្លៀងគេយកបែបនេះ

«ហេតុអីធ្វើបែបនេះ?ឯងធ្វើឱ្យម៉ាក់អស់សង្ឃឹមខ្លាំងណាស់ Bible» អ្នកជាម្តាយពោលទាំងទឹកភ្នែកស្រក់ តើ Bible កូនប្រុសរបស់គាត់ចាប់ផ្តើមបាត់បង់មនោសញ្ចេតនាជាមួយប្អូនប្រុសដែលគេតែងតែស្រឡាញ់ផ្តល់ថ្នាក់ថ្នមកាលពីមុនតាំងពីពេលណាមក?
ហេតុអ្វីគាត់មិនដឹង?

«ម៉ាក់អស់សង្ឃឹមលើខ្ញុំព្រោះវាមែនទេ?ដួលប៉ុណ្ណឹងវាមិនងាប់បាត់ទេ (មនុស្សក្បត់សន្យាដូចជាគេ សមតែស្លាប់!)»

«មិនស្លាប់?កូនបានសម្តីបែបនេះមកពីណា..?Biu គេហូរឈាមស្ទើរតែអស់ពីខ្លួន បើគ្រូពេទ្យចូលទៅមើលគេមិនទាន់ គេច្បាស់ជាហូរឈាមខ្សោះពីខ្លួនស្លាប់បាត់មិនខាន របួសជើងក៏ដាច់ថ្នេរត្រូវដេរសារថ្មី តើឯងសប្បាយចិត្តហើយមែនទេ?តើឯងមានយល់ពីការឈឺចាប់របស់គេខ្លះទេ?Bible» អ្នកស្រី Sumet ពោលទាំងអស់សង្ឃឹម

«ខ្ញុំមិនយល់?ចុះគេវិញ?គេចេញទៅបាត់គ្មានដំណឹង គេបំភ្លេចខ្ញុំ បំភ្លេចសន្យាដែលធ្លាប់ឱ្យខ្ញុំ អ្វីក៏គេមិនចាំ គេធ្លាប់ព្យាយាមយល់ពីខ្ញុំម្តងណាទេ?អ្នកម៉ាក់ឆាប់និយាយទៅ!!» Bible ស្រែកខ្លាំងៗ តែទឹកមុខមាំនៅតែមិនបណ្តោយឱ្យទឹកភ្នែកស្រក់ចុះមក គេដាច់ខាតមិនស្រក់ទឹកភ្នែកព្រោះ Biu ម្តងទៀតទេ

«គេបាត់ការចងចាំ កូនប្រុងឱ្យគេធ្វើយ៉ាងម៉េច?»
«វាដូចតែគ្នាទេ!! ព្រោះគេមិនទាំងមានបំណងចង់ចងចាំរឿងអតីតកាលជាមួយខ្ញុំផង ហេតុអីខ្ញុំត្រូវខ្វល់ពីគេវិញនោះ?» Bible ស្រែកខ្លាំងៗស្ទើរតែបែកទ្រូង គេខំលាក់វាទុកមកយូរហើយ គេខូចចិត្តណាស់ មនុស្សដែលគេខំស្រឡាញ់មកតាំងពីតូច ហេតុអីទុកគេចោល?សូម្បីតែឈ្មោះរបស់នាយក៏គេមិនចាំផង

រឿង BUILD JAKAPAN PUTTHA(ចប់)Where stories live. Discover now