ថ្ងៃបន្ទាប់ Bible ត្រូវទៅពិនិត្យសុខភាពផ្លូវចិត្តនៅឯងមន្ទីរពេទ្យតាំងពីព្រលឹមដោយមាន Biu នឹងម្តាយបង្កើតទៅកំដរពេញមួយថ្ងៃ ហើយនាយក្រាស់ក៏ត្រូវខាងមន្ទីរពេទ្យឃាត់ឱ្យសម្រាកនៅទីនោះមួយយប់ដើម្បីតាមដានស្ថានភាពឱ្យបានច្បាស់លាស់
យប់យន់ជិតពាក់កណ្ដាលអាធ្រាតនាយ Vut ដែលត្រូវជាមិត្តរបស់ Bible ក៏ឈៀងទៅមើលសម្លាញ់នៅមន្ទីពេទ្យ ដោយសារផ្ទះរបស់គេនៅឆ្ងាយទើបត្រូវប្រើពេលយូរដើម្បីត្រឡប់មកមន្ទីពេទ្យវិញ នាយ Vut លើដៃខាងឆ្វេងមើលម៉ោងក្នុងនាឡិកាបណ្តើរដើរសម្តៅបន្ទប់មន្ទីពេទ្យដែល Bible ស្នាក់នៅបណ្តើរ
«Biu..!!!» Vut ដើរចូលទៅអង្គុយជិតគ្រែអ្នកកំដរអ្នកជំងឺដែលនៅអង្គុយស្តាប់បទចម្រៀងមិនព្រមបិទភ្នែកគេង
«បងប្រុស Vut មកមើលបងប្រុស Bible មែនទេ?» Biu ក្រោកឈរហាក់ភ្ញាក់ៗពេលឃើញមិត្តរបស់បងប្រុសមកដល់បន្ទប់បែបនេះ
«ត្រូវហើយ បងមកមើលគេ ចុះ Biu ញ៉ាំអីហើយឬនៅ?» Vut ដាក់បង្គុយអង្គុយភ្លាមក៏សួរភ្លែត
«Biu ញ៉ាំរួចហើយ តែ...បងប្រុស Bible មិនបានស្នាក់នៅបន្ទប់នេះទេ ព្រោះគាត់ត្រូវគ្រូពេទ្យប្តូរទៅបន្ទប់ខាងមុននោះ»
«ពិតមែនហ៎?ហេតុអីគេមិនប្រាប់បងចឹង!»
«Biu...ក៏....មិនដឹងដែរ!»
«ថ្ងៃស្អែក Biu ទំនេរទេ?»
«បងប្រុសមានអីមែនទេ?»
«គឺ....ថ្ងៃស្អែកបងចង់បបួល Biu ទៅញ៉ាំកាហ្វ» Vut រហ័សស្រវាក្រសោបប្រអប់ដៃ Biu ឡើង
« .... » រាងតូចស្ងាត់មាត់មិននិយាយ ធ្វើទឹកមុខភាំងៗ ទើបធ្វើឱ្យអ្នកម្ខាងទៀតនៅមិនសុខ បើសិនជា Biu បដិសេធនឹងខ្លួនពិតមែន គេច្បាស់ជាគ្មានមុខឯណាជួប Biu ទៀតនោះទេ
«Biu បងអង្វរក៏បាន!»
«អង្វរស្អី?»សម្លេងលាន់ចេញពីមាត់ទ្វារធ្វើឱ្យអ្នកមកសួរសុខទុក្ខត្រូវភ្ញាក់ងាកមុខមើលអស់ព្រលឹងពីខ្លួនរលីង Bible កំពុងឈរឱបទ្រូងផ្អែកនឹងទ្វារសម្លឹងមកពួកគេដូចចង់ហក់មកកាច់កឱ្យស្លាប់នៅនឹងកន្លែង គេត្រូវចាប់ចាក់ថ្នាំសន្លប់កាលពីល្ងាច តែបែរជាឆាប់ភ្ញាក់យ៉ាងនេះ កម្លាំងរបស់គេខ្លាំងមិនធម្មតានោះទេ
«នៅចង់កាន់ដៃគ្នាយូរទៀតទេ?» Bible បន្លឺឡើងម្តងទៀត ធ្វើឱ្យ Vut រហ័សទម្លាក់ដៃ Biu ចុះ
«បងប្រញាប់ចេញសិនទៅ!» Biu ខ្សឹបពីក្រោយទើបម្ចាស់ឈ្មោះក្រោកឈរទាញកាតាបដើរសម្តៅទៅទ្វារចេញ តែ Bible មិនព្រមបើកផ្លូវ
«ឯងចង់បង្កើតទំនាក់ទំនងអីជាមួយ Biu?»
«ជាប្អូន ដូចទំនាក់ទំនងឯងនឹងគេហ្នឹង» អ្នកមកសួរសុខទុក្ខឆ្លើយដាច់ៗ ព្រោះប្រញាប់ចាកចេញ មិនដឹងថាមុននេះ Bible បានឮអ្វីខ្លះនោះទេ
«ឯងចង់មានទំនាក់ទំនងដូចយើង?គ្មានថ្ងៃទេ»
«តែវាអាចរួចទៅហើយ!» Vut ញញឹមស្រស់បំណងឌឺដងឱ្យអ្នកម្ខាងទៀតឆេះឡើង ពេលឃើញថា Bible ខឹងឡើងលែងមាត់លែងកទើបគេច្រានស្មាធំមួយនោះចេញហើយដើរចេញទៅបាត់
«ទៅមុនហើយ ខ្ញុំងងុុយគេង» Vut
«......» សភាពក្នុងបន្ទប់ហាក់ស្ងប់ស្ងាត់ពេលអ្នកកំដរដែលនៅលើគ្រែមិនព្រមនិយាយអ្វី ចំណែកអ្នកដែលឈរមិនទ្វារក៏នៅឈរមិនកម្រើកទៅណា តែមួយសន្ទុះក្រោយមក Bible ក៏ដើរចូលមកក្នុងហើយទាញទ្វារបិទ
«បងមកធ្វើអី?»
«យ៉ាងម៉េច?បងមកកាត់សង្វាក់ឯងនិងចង្រៃយ៍ Vut សារសងគ្នាមែនទេ?» រាងក្រាស់ដើរចូលទៅឈរចុងគ្រែហើយសម្លឹងមើលមុខអ្នកនៅលើគ្រែជាមួយកែវភ្នែកត្រជាក់ស្រេប
«ពួកយើងគ្មានតែនិយាយគ្នាធម្មតាប៉ុណ្ណោះ!»
«ធម្មតាដល់ថ្នាក់ចាប់ដៃចាប់ជើងគ្នាអ្ហេស?»
«បងប្រុសលែងទៅ!» រាងតូចរលាស់ដៃចេញពេលត្រូវគេលោខ្លួនមកចាប់ដៃ
«ពេលបងចាប់គេចចេញ តែពេលវាចាប់ម៉េចមិនគេចចេញផង?» Bible ឡើងមកជ្រែងលុតជង្គង់លើគ្រែហើយចាប់ច្របាច់ថ្គាម Biu ឱ្យងើយសម្លឹងមុខគេ មុននេះគិតថាគ្រាន់តែមកគេងជាមួយ ព្រោះភ្ញាក់ពីសន្លប់គេងមិនលក់មិនចង់រំខានម៉ាក់របស់គេ តែពេលចូលមកឃើញគេសារសងគ្នាបែបនេះ បំណងអំបាញ់មិញក៏រលាយបាត់អស់
«....» ពេលឃើញរាងតូចមិនព្រមឆ្លើយទើបគេសួរថែម
«វាចង់បបួល Biu ទៅធ្វើអ្វី!?»
«គ្មានទេ?»បានឱកាសឃើញ Biu ហាក់ភ័យៗជ្រួលច្របល់ទើបគេរហ័សដេញជើងមិនឱ្យអ្នកម្ខាងទៀតរកលេសទាន់
«វាបបួលទៅផ្ទះសំណាក់មែនទេ?»
«មិនមែន Biu ថាមិនមែនគឺមិនមែនហើយ!»
«ពួកឯងទាំងពីរធ្លាប់ស៊ីគ្នាច្រើនសារហើយមែនទេ?»
«...» រាងតូចក្តាប់បបូរមាត់ គេដឹងថា Bible ច្បាស់ជាប្រើវិធីនេះ វិធីមើលងាយកិត្តិយសគេ
YOU ARE READING
រឿង BUILD JAKAPAN PUTTHA(ចប់)
Romance«ពួកអ្នកមានសមត្ថភាព អាចផ្តល់កំណើតឱ្យខ្ញុំឃើញបន្លឺថ្ងៃបាន ប៉ុន្តែហេតុអីក៏មិនអាចផ្តល់ការស្រឡាញ់ឱ្យខ្ញុំបានចឹង?» Biu «ព្រោះពួកយើងគ្មានបំណងចង់បានឯងជាកូនតាំងពីដំបូង» លោក Puttha BIBLEBUILD SEUNEANG🥹 01/02/2024