BIBLEBUILD 6

266 41 1
                                    

«អ្នកម៉ាក់កូនមិនគេងបន្ទប់ជាមួយអាក្មេងឈ្លើយនេះដាច់ខាត» Bible ស្រែកខ្លាំងៗខ្ទរផ្ទះ ប្រកែកដាច់អហង្ការ ទោះដាច់ទាំងក្រឡើតទៀតក៏មិនខ្វល់ គេមិនចង់យកខ្លួនទៅពាក់ព័ន្ធនឹងក្មេងឈ្លើយចឹងទេ ហើយក៏មិនចង់ឱ្យក្លិនខ្លួនរបស់ក្មេងនេះភាយជាប់បន្ទប់របស់គេដូចគ្នា កុំថាឡើយឱ្យគេងពេញមួយយប់ ទោះមួយនាទីក៏មិនព្រម គេមានរបស់អាថ៍កំបាំងច្រើនចឹងហើយ....ទើប...

«អ្នកមីង!» Biu ពេបមាត់ដាក់អ៊ុំស្រី Sumet ដូចក្មេងដែលត្រូវមនុស្សធំចិត្តអាក្រក់ស្តីបន្ទោស ទឹកមុខដ៏សែនជូរចត់ គួរឱ្យអាណិតខ្លាំងមែនទែនដែលត្រូវមកជួបនឹងអាប្រុសមាឌធំ ខ្ពស់ដូចទង់ព្រលឹង ពាក់វែនតាណឺត មុខងាប់ដូចខ្មោចមិនទាន់គ្រប់ប្រាំពីរថ្ងៃបែបនេះ សម្តីក៏អាក្រក់ ប្រហែលត្រូវប្រើដៃមួយជីវិតហើយ ព្រោះគ្មាននរណាយក

«Bible ធ្វើជាបងគេ ហេតុអីកំណាញ់បែបនេះ? សម្តីក៏មិនពិរោះ មើលចុះប្អូនគេអន់ចិត្តហើយ យ៉ាប់មែនកូននេះ!» អ្នកស្រី Sumet មើលមុខ Biu រួចមើលទៅ Bible ម្តង ពីរនាក់នេះពេលឈរទន្ទឹមគ្នាទើបឃើញថា Biu តូចតែមួយពេលនៅជិត Bible

«ប្អូនអន់ចិត្ត?អ្នកម៉ាក់.....!!» Bible ស្ទួនសម្តីម្តាយ មុខក្រាស់កម្រាស់ស៊ីម៉ង់ត៍បៀកជញ្ជាំងដូច Biu ចេះអន់ចិត្តដែរឬ?បើមនុស្សចូលចិត្តសម្តែងល្បិចច្រើនគួរឱ្យជឿជាង រាងក្រាស់គិតទាំងត្រេកអរជំនួសម្តាយ ពេលនេះម៉ាក់គេមានដៃគូរហើយ ល្បិចច្រើនដូចគ្នា ពីរនាក់មីងក្មួយនេះចេះរកគ្នាឃើញណ៎

«អ្នកម៉ាក់ តែវាមិនមែនក្មេងអាយុពីរបីឆ្នាំឯណា.មើលចុះក្បាលឡើងកញ្ចាស់ហើយ» Bible
«បើ Biu កញ្ចាស់ បងប្រុសប្រហែលជាជិតចូលផ្នូរហើយទេដឹង!» Biu ប្រកែកតិចៗជិតត្រចៀក Bible មិនឱ្យអ្នកស្រី Sumet បានឮធ្វើឱ្យអ្នកម្ខាងទៀតកាន់តែក្តៅស្លឹកត្រចៀកឡើង

«បើកូនមិនចង់ឱ្យ Biu គេងជាមួយ ទៅសម្អាតបន្ទប់ឱ្យប្អូនមួយទៅ ម៉ាក់ចូលគេងហើយ! រាត្រីសួស្តី!» អ្នកស្រី Sumet បើកទ្វារចូលបន្ទប់បាត់ ល្បិចមួយនេះច្បាស់ជាប្រើការបាន Bible ជាក្មេងប្រុសមិនចូលចិត្តធ្វើការងារផ្ទះហើយក៏មិនសូវទន់ភ្លន់ ច្បាស់ណាស់ថាមិនព្រមសម្អាតបន្ទប់ឱ្យ Biu ដាច់ខាត

រឿង BUILD JAKAPAN PUTTHA(ចប់)Where stories live. Discover now