បន្ទាប់ពីចេញពីសាលារៀននៅពេលរសៀល កម្លោះទាំងពីរក៏នាំគ្នាទៅញ៉ាំអីនៅហាងសាច់អាំងក្បែរសាលាតាមការព្រមព្រៀង Bible សម្លឹងមើលឆ្វេងស្តាំ នៅពេលឃើញថាមិនមានសិស្សកម្រិតទាបជាងខ្លួននៅទីនេះ ទើបគេទម្លាក់ខ្លួនអង្គុយចុះទល់មុខ Vin
«Bible ឯងរកមើលស្អី?មានរឿងអីឬអត់ហាស៎?» អ្នកអង្គុយទល់មុខហាក់ចម្លែកចិត្ត កាលដែលឃើញមិត្តភក្តិធ្វើខ្លួនលាក់លៀម អើតឡឺមៗ ទាំងដែលមកហាងញ៉ាំអី មិនបានទៅប្រព្រឹត្តិអ្វីខុសច្បាប់ផង
«យើងហ្អេស?យើង...យើងគ្មានស្អីទេ មិនមានរឿងអីផង នៅក្នុងសាលានេះក៏គ្មានអ្នកណាដែលយើងត្រូវខ្វល់ខ្វាយជាមួយដែរ!» ម្ចាស់ឈ្មោះលើកដៃបក់រេរានិងគ្រវីក្បាលបដិសេធតបទៅមិត្តរបស់ខ្លួនទាំងសម្លេងរដាក់រដុប
«ឯងឆាប់ស៊ីឱ្យច្រើនៗទៅ វីវក់នឹងសៀវភៅប្រលោមលោកពេក ប្រយ័ត្នឆ្គួតទៅធ្វើបាបកូនក្រមុំគេ.....!» នាយ Vin ចាប់សាច់ដែលទើបនឹងអាំងឆ្អិនដាក់ចាន Bible ជាច្រើនដុំ ក្លិនឈ្ងុយភាយចូលដល់សួតធ្វើឱ្យម្ចាស់ចានមិនបង្អង់យូរ ប្រញាប់ចាប់សាច់ខ្ចប់សាឡាដដាក់ចូលក្នុងមាត់ភ្លាម
«ឆ្ងាញ់ទេ?ស៊ីឱ្យច្រើនៗទៅ!អាកូនប្រុស..!»
«អ្ហឹម!បាទ៎...លោកពុក តិចម៉ាជើង!!» Bible យារជើងរកធាក់មិត្តតែក៏ត្រូវឈប់វិញ ព្រោះរវល់ញាត់សាច់ចូលទៅក្នុងមាត់ ឈ្ងោកក្បាលបន្តញ៉ាំជាមួយគ្រប់គ្នាដូចធម្មតា«អាក្មេងឈ្លើយនោះគេឡើងឡានទៅជាមួយអ្នកណា?មើលទៅដូច!» Bible លួចនិយាយតិចៗព្រោះមុននេះគេឃើញ Biu ឡើងឡានទៅជាមួយអ្នកណាក៏មិនដឹង មើលទៅទំនងជាពពួកអ្នកមានទៀតផង
Biu ត្រឡប់មកដល់ផ្ទះទម្លាក់ខ្លួនដេកទៅលើពូកទន់ៗក្នុងបន្ទប់ថ្មីដែលអ៊ុំស្រីរៀបទុកឱ្យមុននឹងចេញទៅក្រៅ ហើយថែមទាំងផ្តាំផ្ញើទៀតថាមិនបានត្រឡប់មកផ្ទះវិញយប់នេះ ដោយសារត្រូវមិត្តភក្តិអញ្ជើញទៅកម្មវិធីនៅដល់យប់ជ្រៅមិនហ៊ានមកវិញ ត្រូវគេងនៅទីនោះ
បែបនេះមានន័យថាគេត្រូវនៅផ្ទះជាមួយបងប្រុសមាត់ឆ្កែនោះតែពីរនាក់ហើយ តែសំណាងដែលពួកគេគេងបន្ទប់ផ្សេងគ្នា បើនៅបន្ទប់តែមួយគ្នាច្បាស់ជាថប់ដង្ហើមស្លាប់មិនខាន និយាយតាមត្រង់ គេញញើតបងប្រុសម្នាក់នេះខ្លាំងណាស់ គ្រប់ពេលដែលនៅជិត ចំហាយត្រជាក់ក្នុងខ្លួនគាត់ភាយចេញមកក្រៅប្រៀបដូចដុំទឹកកក សូម្បីតែអ្វីដែលគាត់និយាយចេញមកក៏គួរឱ្យខ្លាចណាស់ដែរ
YOU ARE READING
រឿង BUILD JAKAPAN PUTTHA(ចប់)
Romance«ពួកអ្នកមានសមត្ថភាព អាចផ្តល់កំណើតឱ្យខ្ញុំឃើញបន្លឺថ្ងៃបាន ប៉ុន្តែហេតុអីក៏មិនអាចផ្តល់ការស្រឡាញ់ឱ្យខ្ញុំបានចឹង?» Biu «ព្រោះពួកយើងគ្មានបំណងចង់បានឯងជាកូនតាំងពីដំបូង» លោក Puttha BIBLEBUILD SEUNEANG🥹 01/02/2024