#ឆ្នាំ 2003
#មន្ទីរពេទ្យក្រុងបាងកកនៅក្នុងបន្ទប់សម្រាលលាន់ឮសម្រែករបស់ស្ត្រីពោះធំម្នាក់ ក្ដីឈឺចាប់របស់រាងនាងបានធ្វើអ្នកជាស្វាមីចាប់ផ្តើមភ័យតក់ស្លុតជាខ្លាំង នៅពេលឃើញភរិយាមានទឹកមុខឈឺចាប់ហើយស្លេកស្លាំងគួរឱ្យបារម្ភថ្នាក់នេះ
«Chhada អូនទ្រាំបន្តិចទៅ....!!!ដើម្បីកូនប្រុសរបស់ពួកយើងទាំងពីរ» អ្នកជាស្វាមីប្រើសម្តីលួងលោមភរិយា បើអាចឈឺជំនួសនាងបានគាត់ច្បាស់ជាព្រម
«អូយ...!ឈឺពោះណាស់ ឈឺ!!ជួយខ្ញុំផងហ្ហឹកៗលោកម្ចាស់!» Chhada សម្លឹងមុខសង្ហាររបស់ស្វាមីទាំងទឹកភ្នែកខណ:ពេលនេះនាងពិតជាឈឺពោះខ្លាំងណាស់ដៃស្រឡូនចាប់ដៃក្រាស់ជាប់យ៉ាងណែន
«Chhada អូនបន្ធូរអារម្មណ៍ដកដង្ហើមមួយៗមើលមុខបងហើយកុំខ្លាចបងនៅក្បែរអូនហើយ» លោក Puttha អង្អែលផ្ទៃមុខភរិយាថ្នមៗ បេះដូងសឹងតែផ្ទុះបែកជាចម្រៀកៗទៅហើយ
លោក Puttha នៅអង្គុយក្បែដៃម្ខាងចាប់ដៃស្រឡូនភរិយាជាប់ដើម្បីផ្ដល់កម្លាំងចិត្តឱ្យនាងចំណែកដៃម្ខាងទៀតអង្អែលក្បាល Chhada ថ្នមៗជាមួយទឹកមុខព្រួយបារម្ភរំភើបលាយឡំគ្នា
មួយសន្ទុះធំក្រោយមកសម្លេងក្មេងយំក៏បន្លឺឡើងអ្នកគ្រូពេទ្យរៀបចំសម្អាតខ្លួនឱ្យអាល្អិតទារករួចរាល់ទើបបីមកឱ្យលោក Puttha គាត់ត្រកងបីកូនតូចពោរពេញដោយក្តីថ្នាក់ថ្នម ផ្ទៃមុខរបស់គេគួរឱ្យស្រឡាញ់ខ្លាំងណាស់ គ្រាន់តែមកនៅលើដៃរបស់អ្នកជាឪពុកភ្លាមគេក៏ឈប់យំតែម្តង
«អួយ...!!ឈឺណាស់.....!» សម្លេងស្រែកថ្ងួចថ្ងូររបស់អ្នកស្រី Chhada បានបង្វែលចំណាប់អារម្មណ៍ របស់លោក Puttha ឱ្យងាកទៅសម្លឹងមើលភរិយាម្តងទៀត ក្រុមគ្រូពេទ្យរួសរាន់ពិនិត្យមើលអ្នកម្តាយវ័យក្មេង ឃើញថានៅក្នុងពោះរបស់អ្នកស្រីនៅមានក្មេងតូចម្នាក់ទៀតដែលមិនទាន់កើត
«ង្ងារ ង្ងារ!!!» បន្តិចក្រោយមកអ្នកគ្រូពេទ្យក៏បីក្មេងតូចដែលទើបនឹងកើតមុននេះទៅឱ្យអ្នកជាឪពុកបានឃើញ លោក Puttha គ្រាន់តែឃើញកូនប្រុសទីពីររបស់ខ្លួនភ្លាមគាត់ចាប់ផ្តើមទម្លាក់ទឹកមុខយកតែម្តង ព្រោះតែស្នាមដៅពណ៌ក្រហមនៅលើផ្ទៃមុខត្រង់ភ្នែកខាងឆ្វេងរបស់ក្មេងម្នាក់នោះ លោក Puttha បែរខ្នងបីកូនតូចនៅក្នុងដៃដើរចេញទៅដោយមិនខ្វល់ពីដំណក់ឈាមមួយទៀតរបស់ខ្លួននោះទេ ចំណែកឯអ្នកស្រី Chhada ដោយសារតែអស់កម្លាំងពេកក៏សន្លប់បាត់ទៅ
YOU ARE READING
រឿង BUILD JAKAPAN PUTTHA(ចប់)
Roman d'amour«ពួកអ្នកមានសមត្ថភាព អាចផ្តល់កំណើតឱ្យខ្ញុំឃើញបន្លឺថ្ងៃបាន ប៉ុន្តែហេតុអីក៏មិនអាចផ្តល់ការស្រឡាញ់ឱ្យខ្ញុំបានចឹង?» Biu «ព្រោះពួកយើងគ្មានបំណងចង់បានឯងជាកូនតាំងពីដំបូង» លោក Puttha BIBLEBUILD SEUNEANG🥹 01/02/2024