«បងប្រុស Bible» Biu ចាប់ផ្តើមយំពេលតាំងស្មារតីបានរឹងមាំជាងមុនបន្តិច ម្តងនេះបើគេមិនដួលចុះ ធ្វើឱ្យ Bible ព្រមដកដៃចេញ គេប្រហែលជាស្លាប់ទៅហើយ
«បងប្រុស...អ្ហឹកអ្ហឹក! Biu...ខ្លាច... ខ្ញុំខ្លាចហើ..យ ខ្ញុំខ្លាច....» ទឹកភ្នែកគេស្រក់ចុះតក់ៗលើដៃបងប្រុសចិត្តខ្មៅដែលកំពុងចង់សម្លាប់គេ គ្រប់តំណក់នៃទឹកភ្នែកសុទ្ធតែបង្កប់នូវភាពឈឺចាប់វេទនាដែលហាក់ចូលមករំលាយកំហឹងរបស់ Bible បន្តិចម្តងៗឱ្យគេចាប់ផ្តើមរំសាយដៃទម្លាក់ Biu ចុះក្រោមវិញ
«ខ្ញុំខ្លាច..... ខ្ញុំខ្លាចខ្លាំងណាស់!» Bible ទុចជំហានថយក្រោយ ពាក្យប៉ុន្មានម៉ាត់នេះគេធ្លាប់ឮ Biu និយាយកាលពីប៉ុន្មានឆ្នាំមុខ នៅថ្ងៃនោះប៉ាបង្កើតរបស់ Biu វាយគេខ្លាំងណាស់ ឈាមដាបពេញខ្លួន វារមករកគេទាំងយំយ៉ាងខ្លាំងហើយស្រែកថា ខ្ញុំខ្លាចៗ តែគេមិនទាន់បានចូលទៅជួយផងក៏ត្រូវប៉ារបស់គេរត់កាត់មុខទៅបានមុន
«...»ចង្វាក់បេះដូងប្តូរពីលោតញាប់ ទៅកាន់តែញាប់ ញាប់រហូតដល់គេមើលមុខ Biu នៅពេលនេះចេញទៅជា Biu អាយុប្រាំមួយឆ្នាំទៅហើយ ទឹកមុខពេលយំ កែវភ្នែក ពាក្យសម្តីដែលនិយាយចេញមកដូច ស្ថានភាពនៅយប់នោះណាស់
រាងក្រាស់ឱនក្បាលចុះសម្លឹងមើលរាងកាយត្រូវដែលដេកស្ទៀក ដកដង្ហើមដង្ហក់នៅជិតជើងរបស់គេ ព្រោះម្ចាស់ខ្លួនគ្មានកម្លាំងនឹងប្រឹងក្រោកនាំខ្លួនឯងឱ្យឈរវិញ ឬសូម្បីតែអង្គុយ Bible លើកដៃជ្រោងសក់ហើយបើកថតតុជិតគ្រែយកកំប៉ុងថ្នាំចេញមក ហើយចាក់ថ្នាំពីរបីគ្រាប់លេបមុននឹងដើរចេញ
«ថ្ងៃនេះឯងសំណាង ឯងទៅជាមួយលោកពូ តែបើសិនជាថ្ងៃក្រោយឯងទៅណាមកណាជាមួយផ្សេងដោយគ្នាការអនុញ្ញាតពីបងនោះ ឯងច្បាស់ជាត្រូវធ្ងន់ជាងនេះមិនខាន» Bible គេនិយាយទាំងញញីញញ័រដកដង្ហើមញាប់ៗ
«.....» Biu ដេកស្ងៀមស្តាប់សម្លេងសម្រឹបជើងរបស់មនុស្សដែលចាកចេញពីបន្ទប់បញ្ចប់ដោយសម្លេងបិទទ្វារគ្រាំងជាសញ្ញាថាគេចេញទៅបាត់ហើយ រាងតូចដកដង្ហើមវែងៗនិងប្រឹងលេបទឹកមាត់ផ្សើមបំពង់ក បើនេះតែបែបនេះ គេនឹងស្លាប់ ស្លាប់មុនអ្នកម៉ាក់គេត្រឡប់មកវិញមិនខាន
YOU ARE READING
រឿង BUILD JAKAPAN PUTTHA(ចប់)
Romance«ពួកអ្នកមានសមត្ថភាព អាចផ្តល់កំណើតឱ្យខ្ញុំឃើញបន្លឺថ្ងៃបាន ប៉ុន្តែហេតុអីក៏មិនអាចផ្តល់ការស្រឡាញ់ឱ្យខ្ញុំបានចឹង?» Biu «ព្រោះពួកយើងគ្មានបំណងចង់បានឯងជាកូនតាំងពីដំបូង» លោក Puttha BIBLEBUILD SEUNEANG🥹 01/02/2024