បន្ទាប់ពីទទួលទានអាហារពេលព្រឹករួចរាល់ គ្រូបន្ទប់ថ្នាក់ក៏នាំសិស្សទាំងអស់ទៅជួបលោកអ៊ុំមេភូមិដែលគ្រប់គ្រងភូមិតូចមួយនៅជាយភ្នំក្បែរនោះ ដើម្បីយកវិញ្ញាសារដែលខាងសាលាបានផ្ញើទុក លោកគ្រូបញ្ជាឱ្យគ្រប់គ្នាអង្គុយជាជួរៗជិតដៃគូរួមតង់យ៉ាងមានសណ្តាប់ធ្នាប់និងស្ងប់ស្ងាត់មុននឹងអ៊ុំមេភូមិចាប់ផ្តើមនិយាយ
«សួស្តីក្មេងៗ»
«សួស្តីលោកអ៊ុំ!!» គ្រប់គ្នាស្រែកខ្លាំងៗតបទៅអ៊ំប្រុសមេភូមិជាការគួរសម
«ខ្ញុំជាមេភូមិនៅទីនេះ គ្រប់គ្នាអាចហៅថាអ៊ុំមេភូមិបានណា៎»
«បាទ/ចា៎»បន្ទាប់ពីណែនាំខ្លួនរួចហើយទើបចាប់ផ្តើមនិយាយពីអ្វីដែលគ្រប់គ្នាត្រូវធ្វើដើម្បីបំពេញបេសកកម្មមួយនេះ អ៊ុំមេភូមិចែកក្រដាសដែលមានរូបរុក្ខជាតិកម្រម្យ៉ាងឱ្យសិស្សទាំងអស់គ្នា បើមើលឱ្យច្បាស់វាមានរូបរាងដូចជាដើមថ្នាំបុរាណ
«កាលពីខែមុនលោកនាយកសាលាបានធ្វើដំណើរមកទីនេះដោយផ្ទាល់ព្រមទាំងប្រគល់រូបភាពទាំងនេះឱ្យមកខ្ញុំ ដូចដែលគ្រប់គ្នាបានឃើញនៅក្នុងក្រដាសហើយ វាជាដើមថ្នាំបំបាត់ការឈឺចាប់ពីបុរាណ ដើមនេះប្រភេទនេះគឺកម្រមាននៅលើដីទំនាបខ្លាំងណាស់ តែនៅលើភ្នំប្រហែលជាមានខ្លះៗ ដូច្នេះបេសកម្មដំបូងគឺត្រូវបេះថ្នាំដូចក្នុងរូបម្នាក់មួយក្តាប់ តែត្រូវប្រយ័ត្នកុំដើរបែកពីហ្វូងទៅតែម្នាក់ឯងឱ្យសោះ ជៀសវាងមានគ្រោះថ្នាក់ បើចំពោះផ្លូវគឺងាយចំណាំខ្លាំងណាស់ ខ្ញុំជឿថាគ្រប់គ្នានឹងមិនវង្វេងនោះទេ!» អ៊ុំមេភូមិរៀបរាប់រួចហើយទើបលោកគ្របន្ទប់ថ្នាក់ចូលមកនិយាយម្តង
«ពួកយើងនឹងយកពិន្ទុពីបេសកកម្មនេះបូកចូលជាមួយពិន្ទុប្រឡង ដូច្នេះមុនម៉ោង4ល្ងាចទោះបានដើមថ្នាំឬមិនបានក៏ដោយ គ្រប់គ្នាត្រូវត្រឡប់មកដល់ត្រង់នេះ បើនរណាបានដើមថ្នាំហើយតែយឺតពេលឬមកទាន់ពេលតែមិនបានថ្នាំនឹងមិនទទួលបានពិន្ទុនោះទេ»លោកគ្រូលើកក្រដាសរាយលេខរៀងឈ្មោះបង្ហាញធ្វើឱ្យគ្រប់គ្នាហាក់មានកម្លាំងកំហែងឡើងមួយកម្រិតទៀតព្រោះមិនបានចំណាយកម្លាំងឥតប្រយោជន៍
![](https://img.wattpad.com/cover/361058725-288-k882861.jpg)
YOU ARE READING
រឿង BUILD JAKAPAN PUTTHA(ចប់)
Romance«ពួកអ្នកមានសមត្ថភាព អាចផ្តល់កំណើតឱ្យខ្ញុំឃើញបន្លឺថ្ងៃបាន ប៉ុន្តែហេតុអីក៏មិនអាចផ្តល់ការស្រឡាញ់ឱ្យខ្ញុំបានចឹង?» Biu «ព្រោះពួកយើងគ្មានបំណងចង់បានឯងជាកូនតាំងពីដំបូង» លោក Puttha BIBLEBUILD SEUNEANG🥹 01/02/2024