«មនុស្សរោគចិត្ត» Biu យកដៃចេញហើយស្រែក ព្រមទាំងរកខ្នើយយកភួយគប់ Bible តែគេបែរជាដើរចេញធ្វើព្រងើយ
«មានសិចជារឿងធម្មជាតិប៉ុណ្ណោះ យប់នោះឯងក៏ថ្ងូរមិនតិចដែរ កុំធ្វើដូចឯងថ្លៃថ្នូរជាងបងខ្លាំងណាស់ណាអី» Bible បន្តញ៉ោះរាងតូចរហូតដល់ក្នុងបន្ទប់គេរបស់ Biu នៅពេលចូលទៅដល់គេក៏មិនបានធ្វើអ្វីដូវសម្តីដែលគេនិយាយដែរ គ្រាន់តែបីកាយតូចដាក់នៅលើគ្រែរួចក៏ចេញមកវិញ
ថ្ងៃបន្ទាប់ក្រោយបញ្ចប់ម៉ោងរៀនពេលព្រឹកទីបំផុតម៉ោងកីឡាក៏បានមកដល់ បន្ទាប់ពីហ្វឹកហាត់ហើយ គ្រប់គ្នាក៏មានសិទ្ធិលេងបាល់តាមចំណូលចិត្តរៀងៗខ្លួន Si នាងមិនពូកែខាងកីឡាទេ តែនាងមានក្រុមបាល់បោះជាមួយ Bible Vin Vut និងសិស្សប្រុសស្រីដទៃទៀត ទើបនាំគ្នាប្រកួតរហូតបែកញើសសស្រាក់ដូចរាល់ដង
Biu អង្គុយកាន់ដបទឹកដែលបើកហើយមិនទាន់បានផឹក ព្រោះរវល់មើលក្រុមបាល់បោះប្រកួតគ្នាតែជើងរបស់គេនៅឈឺនៅឡើយ ត្រឹមតែអាចដើរបានធម្មតាបើឱ្យគេហក់លោតខ្លាចថានឹងបានដេរម្តងទៀត ទើបបានត្រឹមតែអង្គុយមើលសិស្សច្បងលេងពីចម្ងាយ
ការប្រកួតចប់ហើយ រាងតូចលើកដបទឹកបម្រុងផឹក តែបែរជាត្រូវនរណាមិនដឹងដើរមកឆក់ដបទឹកពីដៃគេទៅបាត់
«បងស្រេកទឹក ឯងទៅទិញមួយដបទៀតផឹកទៅ» Bible បោះលុយទៅលើភ្លៅ Biu ហើយយកទឹករបស់គេមកផឹកយ៉ាងមានក្តីសុខ
«បងប្រុសឡប់សតិមែនទេ?ជើងរបស់ Biu ឈឺ ហើយ នោះជាទឹករបស់ Biu ឱ្យមកវិញ!!» Biu ក្រោកទៅដណ្តើមដបទឹកមកវិញតែកម្ពស់គេទាបជាង Bible មិនងាយតោងយកមកបានទេ
«នោះលុយ ទៅទិញផឹកទៅ» នាយក្រាស់ចង្អុលលុយក្បែរជើង Biu ទាំងធ្វើមុខឌឺ
«Biu ឈឺជើង តែបងមានដៃមានជើងមាំមួន ម៉េចមកជិះជាន់កម្លាំង Biu?អត់ជើងផងមិនព្រមដើរទៅទិញទេអ្ហេស៎?មកបណ្តើមក្មេងទៅកើត»
«មិនចង់ដើរ ហើយយ៉ាងម៉េច?បងមិនត្រឹមតែជិះជាន់កម្លាំងពលកម្មឯងទេ តែក៏មានបំណងថានឹងជិះឯងដូចគ្នា» Bible ឱនទៅខ្សឹបដាក់ត្រចៀក ធ្វើឱ្យអ្នកម្ខាងទៀតខឹងឆៅសន្ធោរសន្ធៅ
YOU ARE READING
រឿង BUILD JAKAPAN PUTTHA(ចប់)
Romance«ពួកអ្នកមានសមត្ថភាព អាចផ្តល់កំណើតឱ្យខ្ញុំឃើញបន្លឺថ្ងៃបាន ប៉ុន្តែហេតុអីក៏មិនអាចផ្តល់ការស្រឡាញ់ឱ្យខ្ញុំបានចឹង?» Biu «ព្រោះពួកយើងគ្មានបំណងចង់បានឯងជាកូនតាំងពីដំបូង» លោក Puttha BIBLEBUILD SEUNEANG🥹 01/02/2024