BIBLEBUILD 25(អាជីងអាហួរ)

227 32 1
                                    

ក្រោយបញ្ចប់ការធ្វើអាហាររួចរាល់ហើយ Bible គេក៏បានស្ម័គ្រចិត្តជាអ្នកបុគ្គលិកជញ្ជួនម្ហូបអាហារទៅដាក់លើតុយ៉ាងមានរបៀប មិនឱ្យលំបាកដល់ចុងភៅលំដាប់ទាំងពីរនាក់ឡើយ

«Biu.!!អ្នកម៉ាក់..!ខ្ញុំរៀបចំរួចរាល់អស់ហើយអ្នកទាំងពីរឈប់ធ្វើអាហារបន្តទៀតទៅ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ» Bible គេស្រែកពីតុបាយប្រាប់ទៅចុងភៅនៅផ្ទះបាយដែលកំពុងបន្តធ្វើអ្វីទៀតក៏មិនដឹង

«ដឹងហើយៗ កូនម្នាក់នេះពិតជាចំមែន ពួកយើងធ្វើរួចរាល់អស់ហើយ នៅតែដួសបង្អែមបន្តិចទេ» អ្នកស្រីនឹងរាងតូចក៏នាំគ្នាដើរចេញពីផ្ទះបាយដោយម្នាក់ៗមានកាន់ចានបង្អែមក្នុងដៃទៀតផង

«តោះ! ពួកយើងឆាប់ញ៉ាំទៅ អ៊ុំស្រីនេះ...!» នៅពេញចាប់ផ្តើមការញ៉ាំអាហាររាងតូចក៏ប្រញាប់ដួសទឹកគ្រឿងដែលអ៊ុំស្រីខំបង្រៀនឱ្យគាត់ភ្លក់តែម្តង មិនបានចាប់អារម្មណ៍ពីមេច្រណែនអីបន្តិច

«អរគុណណាស់ក្មួយសម្លាញ់ តែថា..ប្រយ័ត្នអ្នកខ្លះគេ....!»
«ដួសឱ្យតែអ្នកម៉ាក់ ចុះបងហ៎!!» ឃើញទេនិយាយមិនទាន់ផុតផង មេច្រណែនក៏លូកមាត់និយាយតែម្តង

«នេះៗៗបងប្រុសសាកភ្លក់លោមើលទៅ ថារសជាតិយ៉ាងម៉េចដែរ?» Bible គេក៏យកអាហារដែលរាងតូចចាប់ដាក់ឱ្យចូលទៅក្នុងមាត់យ៉ាងរីករាយ

«ឆ្ងាញ់ណាស់!»
«មែនហើយអ្នកម៉ាក់ Biu ធ្វើឆ្ងាញ់ខ្លាំងណាស់»
«ឆ្ងាញ់ជាងរបស់ម៉ាក់ធ្វើដែរទេចឹង?»
«ក៏.....ឆ្ងាញ់ដូចគ្នា»
«ហាហាហា» គ្រប់គ្នាក៏នាំគ្នាដើរសប្បាយជាមួយអាហារមួយពេលនេះ

«នៅពេលញ៉ាំអាហារួច ម៉ាក់មានរឿងជាមួយពួកឯងបន្តិច!» Bible នឹង Biu ក៏ងាកសម្លឹងមើលមុខគ្នាទាំងមានអាម្មណ៍ចម្លែក

«បាទ៎/បាទ៎អ៊ុំស្រី»

#បន្ទប់ទទួលភ្ញៀវ
អ្នកស្រីរួមទាំងកូនៗបានមកអង្គុយជុំគ្នាលើសាឡុង ក្មេងៗមើលទៅដូចជាតានតឹងខ្លាំងណាស់ ខុសពីអ្នកជាម្តាយដាច់តែម្តង

«អ្នកម៉ាក់មានអ្វីនិយាយជាមួយពួកខ្ញុំមែនទេ?» Bible ចាប់ផ្តើមការសន្ទនាបន្ទាប់ពីរក្សាភាពស្ងប់ស្ងាត់មកជាយូរមកហើយ

រឿង BUILD JAKAPAN PUTTHA(ចប់)Where stories live. Discover now