BIBLEBUILD 15(អាហួរអាជីង)

241 37 14
                                        

Bible ដើរចេញពីផ្ទះសម្តៅផ្លូវធំដើម្បីឆ្លងទៅចំណតឡានក្រុងដែលនៅម្ខាងផ្លូវ រាងក្រាស់ឈរសម្លឹងភ្លើងស្តុបដែលកំពុងលោតភ្លើងពណ៌ក្រហមរួមជាមួយយានយន្តគ្រប់ប្រភេទដែលចរាចរណ៍ឆ្វែតឆ្វាត់ទៅមកលើផ្លូវធំ តែនៅពេលស្ទាបម្រាមនាងដៃបែរជារកចិញ្ចៀនមិនឃើញ

«ប្រហែលជាភ្លេចនៅបន្ទប់ទឹកហើយ!» Bible លើកដៃមើលហើយបម្រុងដើរបកត្រឡប់ទៅផ្ទះតែ Biu ក៏ដើរយឺតៗមកដល់ល្មមទាំងដៃទប់ចង្កេះធ្វើមុខជូរ

«ចិញ្ចៀនរបស់បង» Biu ហុចចិញ្ចៀនប្រាក់អ៊ីតាលីពណ៌សភ្លឺនោះឱ្យ Bible ដែលកំពុងសម្លឹងមកគេទាំងមិនសូវពេញចិត្ត

«ឯងឃើញវានៅឯណា?»
«នៅបន្ទប់ទឹករបស់ Biu» រាងតូចធ្វើមុខស្មើ ព្រោះយប់មិញ Bible គេងក្នុងបន្ទប់គេពេញមួយយប់ ដល់ពេលព្រឹកងូតទឹករួចទើបត្រឡប់ទៅបន្ទប់គេវិញ

«.....» រាងក្រាស់មិនមាត់ គ្រាន់តែយកចិញ្ចៀនពីដៃអ្នកម្ខាងទៀតមកពាក់ តែមិនប្រយ័ត្នធ្វើឱ្យវាធ្លាក់រមៀលទៅលើផ្លូវធំ

«ចង្រៃយ៎...!» Simon ងាកមើលទៅឡានដែលបើកលឿនស្លេវមកពីចម្ងាយ បើចិញ្ចៀននោះត្រូវឡានជាន់ច្បាស់ជាបាក់វៀចខ្ទេចមិនខាន

ប្រាវ...!!!
«បងប្រុស!ប្រយ័ត្ន...!!!» Biu រត់ចូលទៅច្រាន  Bible មួយទំហឹងនៅពេលឃើញឡានសមួយគ្រឿងកំពុងបើកសម្តៅទៅរកពួកគេយ៉ាងលឿន Bible នាយត្រូវដួលទាំងជំហរខ្លួនតែម្តង ចំណែកឡានសដែលបានបោះពួយលឿនស្លេវនោះក៏បើកបុករាងកាយតូចពេញកម្លាំងធ្វើឱ្យដៃជើងខ្លួនប្រាណរបស់ Biu ត្រូវប្រឡាក់ទៅដោយឈាម

«Biu !!!!!» Bible បើកភ្នែកធំៗឡើងក្រហមស្លុត នឹងហេតុការណ៍នៅចំពោះមុខ នាយគ្មានបំណងចង់ឱ្យ Biu ទៅជាបែបនេះទេ នាយមិនចង់ឃើញឈាមដែលហូរកាត់ផ្ទៃមុខរបស់ Biu ឡើយ Bible ចាប់ផ្តើមញ័រដៃញ័រជើងព្យាយាមវារកកាយតូចដែលគេងនៅលើទ្រង់ផ្លូវយ៉ាងស្ងៀមឈឹងគ្មានកម្រើកអ្វីបន្តិច

«Biu ឆ្លើយនឹងបងមក»
«បងប្រុស...Biu ឈឺខ្លាំងណាស់» រាងតូចយំតិចៗខ្សាវៗស្តាប់ស្ទើរមិនឮពេលនេះគេគ្មានកម្លាំងនិយាយអ្វីក្រៅពីនេះនោះទេ

«ទ្រាំបន្តិចទៅ បងតេហៅឡានពេទ្យមក!» Bible និយាយហើយប្រញាប់យកទូរស័ព្ទតេហៅឡានពេទ្យទាំងភ្នែករេរាសម្លឹងមើលឈាមដែលស្រក់ជាដានពេញផ្លូវ

រឿង BUILD JAKAPAN PUTTHA(ចប់)Where stories live. Discover now