ក្រាក..!
«នៅចាំបងយូរទេ?» ស្នាមញញឹមរបស់ Bible ក៏បានលេចឡើងនៅលើផ្ទៃមុខរបស់នាយបន្ទាប់ពីបានឃើញ....មនុស្សពិសេស...អង្គុយលើពូករង់ចាំគេ«មិនយូរទេ..ព្រោះ Biu ទើបតែរៀបចំឥវ៉ាន់ដាក់ក្នុងទូរអំបែងមិញនេះ» Biu បង្ហាញឫកពារគួរឱ្យស្រឡាញ់ តាមចរិកពីកំណើតរបស់គេ
«ល្អហើយចឹង!»
«តែថា បងប្រុសនឹងបង Si ដោះស្រាយបញ្ហាគ្នារួចរាល់ហើយមែនទេ?តើមានរឿងអីកើតឡើងខ្លះ?»
«...» Bible នាយអង្គុយស្ងៀមមិនមាត់
«មិនអីទេ បងប្រុសប្រាកដជាហត់ហើយ Biu មិនគួរសួររឿងបែបហ្នឹង ធ្វើឱ្យបងប្រុសឈឺក្បាលទេ» Biu គេប្រញាប់ប្តូរសាច់រឿងវិញ ព្រោះមើលទៅបងប្រុសរបស់គេហាក់មានកង្វល់នៅក្នុងចិត្តដែលមិនអាចនិយាយបាន«តោះៗ..បងទៅងូតទឹកទៅ»
«Si នាងចង់ឱ្យបងរៀបការជាមួយនាង» Biu ដែលកំពុងចាប់ទាញដៃ Bible ឱ្យទៅងូតទឹកតាមកម្លាំងដៃរបស់គេត្រូវទម្លាក់ទឹកមុខចុះក្រោយឮប្រយោគចេញពីបបូរមាត់របស់នាយក្រាស់«ចុះបងឆ្លើយ....តបទៅគាត់យ៉ាងម៉េច?ឬមួយក៏...បងប្រុសយល់ព្រម...នឹងគាត់» Biu គេបន្លឺសម្លេងនិយាយតិចៗទាំងស្តាប់មិនចង់ឮ គេមិនហ៊ានស្រមៃនោះទេថា ចម្លើយរបស់ Bible បែបណានោះ ព្រោះមនុស្សប្រុសម្នាក់នេះក៏មានចិត្តចំពោះ Si តាំងពីស្គាល់ដំបូងដែរ
«អត់ទេ...!បងនៅមិនទាន់ផ្តល់ចម្លើយច្បាស់លាស់ណាមួយឱ្យនាងដឹងនៅឡើយទេ»
«ចឹង...!តើបងប្រុសនឹងផ្តល់ចម្លើយឱ្យគាត់នៅពេលណា?» Biu ធ្វើភ្នែកឡិងឡង់បែបមនុស្សរអៀសខ្លួនទាំងដែលគេគ្មានកំហុស គេខ្លាចខ្លាំងណាស់ គេមិនចង់បាត់បង់មនុស្សប្រុសម្នាក់នេះឱ្យទៅអ្នកផ្សេងនោះទេ«គឺត្រូវចាំមើលថា...មនុស្សនៅចំពោះមុខបងអាចរក្សាពាក្យសន្យារបស់ខ្លួនឯងបានល្អកម្រិតណា» Bible ចាប់ទាញចង្កេះតូចរបស់ Biu យកមកឱបជាប់នឹងខ្លួន គេសម្រេចចិត្តជ្រើសរើសមនុស្សម្នាក់រួចរាល់ហើយ ហើយក៏គ្មានថ្ងៃក្បត់បេះដូងរបស់ខ្លួនឯងដូចគ្នា
«ខ្ញុំ?»
«ត្រូវហើយ ខ្សឺត...!គ្រប់យ៉ាងត្រូវស្ថិតលើខ្លួនរបស់ Biu ហើយថាអាចឱ្យបងមានសេចក្តីសុខបានល្អកម្រិតណានោះ...អឺម..!»
«អឹមមម..!អ្ហឹមម...បងប្រុសហត់ហើយ»
«មនុស្សគ្មានកម្លាំងមិនអាចចាប់ផ្តើមនោះទេ»
YOU ARE READING
រឿង BUILD JAKAPAN PUTTHA(ចប់)
Romance«ពួកអ្នកមានសមត្ថភាព អាចផ្តល់កំណើតឱ្យខ្ញុំឃើញបន្លឺថ្ងៃបាន ប៉ុន្តែហេតុអីក៏មិនអាចផ្តល់ការស្រឡាញ់ឱ្យខ្ញុំបានចឹង?» Biu «ព្រោះពួកយើងគ្មានបំណងចង់បានឯងជាកូនតាំងពីដំបូង» លោក Puttha BIBLEBUILD SEUNEANG🥹 01/02/2024