ថ្ងៃថ្មីឈានចូលមកដល់យ៉ាងរហ័ស កម្លោះកម្លោះសង្ហារដែលសម្រាកមិនមកសាលារៀនស្ទើរតែពេញមួយសប្តាហ៍ បានបោះជំហានមួយៗចូលក្នុងបរិវេណសាលាដោយមានមិត្តភកក្តិពីរបីនាក់ទៀតឈរចាំដូចកាលពីមុន Vin ដើរសម្តៅមិត្តសម្លាញ់ទាំងពីរដោយក្តីនឹករឭឹក ខណៈអ្នកម្ខាងទៀតក៏ឈរញញឹមតបមកដូចធម្មតា ខុសតែ Bible ដែលមើលទៅស្លេកស្លាំងនិងមានទឹកមុខខ្មៅអែរហាក់មិនបានដេកពួនជាច្រើនថ្ងៃ
«តោះទៅញ៉ាំអី យើងឃ្លានហើយ!» Vut ចាប់អូសអាល្អិត Vin ដែលឈរចុចទូរស័ព្ទញញឹមម្នាក់ឯងតាំងពី Bible មិនទាន់មកដល់ មិនដឹងជាកំពុងឆ្លងឆ្លើយជាមួយនរណានោះទេ
«Bible មុខឯងស្លេកខ្លាំងម្លេះ?ឯងខានដេកប៉ុន្មានយប់ហើយនៀក?!» Vin ដើរបណ្តើរងាកមើលមុខអ្នកដើរក្បែរបណ្តើរ
«ពិតមែនអ្ហេស៎?ប្រហែលមកពីយើងចាប់ផ្តើមលេបថ្នាំទើបប្រែជាខ្សោយបែបនេះ កុំខ្វល់ច្រើនអី» Bible លើកដៃរុញវែនតាឡើងលើបន្តិចព្រោះនៅមិនសុខពេលកំពុងនិយាយកុហក មិនមែនដោយសារថ្នាំធ្វើអ្វីនោះទេ តែព្រោះគេដេកមិនលក់ស្ទើរតែរាល់យប់ យប់ខ្លះក៏យល់សប្តិរវើរវាយពេញមួយយប់ ពីមុនគិតថាប្រហែលជា Biu វិលមករកគេវិញអាចធ្វើឱ្យគេអាចស្ងប់ចិត្តបាន តែគេគិតខុសខ្លួនឯង បន្ទាប់ពី Biu មកនៅក្បែរ គេក៏ចាប់ផ្តើមដេកលែងលក់ អារម្មណ៍របស់គេហាក់ដូចជាខ្វល់ខ្វាយពី Biu គ្រប់ពេលបិទបើកភ្នែក ហើយបើបានឱបក្មេងម្នាក់នោះជាប់ទ្រូងទៀតនោះចិត្តរបស់គេកាន់តែភ័យខ្លាចលើសដើម នេះប្រហែលជាគេបារម្ភខ្លាចរាងតូចចាកចេញពីគេម្តងទៀតហើយមើលទៅ
«មិនខ្វល់ក៏បានដែរ...!»
ពួកគេទាំងបីបន្តដើរចូលទៅរោងអាហារ មនុស្សគ្រប់គ្នានៅទីនោះនាំគ្នាតាមសម្លឹងមើលកម្លោះទាំងបីមិនដាក់ភ្នែក ព្រោះអ្នកណាក៏ដឹងថាសិស្សទាំងបីនាក់នេះឈរឈ្មោះក្នុងតារាង Top 5 ប្រចាំសាលាប៉ុន្មានឆ្នាំមកហើយ
«សិស្សច្បង...!!» ដាក់ខ្លួនអង្គុយមិនទាន់ស្រួលបួលផង អ្នកកម្លោះ Bible ក៏ត្រូវសិស្សស្រីម្នាក់ចូលទៅជិតរួចហៅនាយឱ្យបែរទៅរកនាង
«មានបញ្ហាអីមែនទេ?» Bible នាយឆ្លើយយ៉ាងសុភាពបែបមនុស្សម្នាក់សុជីវធម៌ ព្រោះនាយគិតថានាងចូលមកនេះប្រកាន់ជាគ្មានបំណងអាក្រក់នោះទេ
YOU ARE READING
រឿង BUILD JAKAPAN PUTTHA(ចប់)
Romance«ពួកអ្នកមានសមត្ថភាព អាចផ្តល់កំណើតឱ្យខ្ញុំឃើញបន្លឺថ្ងៃបាន ប៉ុន្តែហេតុអីក៏មិនអាចផ្តល់ការស្រឡាញ់ឱ្យខ្ញុំបានចឹង?» Biu «ព្រោះពួកយើងគ្មានបំណងចង់បានឯងជាកូនតាំងពីដំបូង» លោក Puttha BIBLEBUILD SEUNEANG🥹 01/02/2024