ម៉ោង 11:15 នាទី
អ្នកស្រី Sumet ក្រោយបញ្ចប់ការប្រជុំនៅក្នុងហាងពេជ្ររបស់គាត់ភ្លាម គាត់ក៏ប្រញាប់ឆ្លៀតទៅយកកូនប្រុសចេញពីសាលាតែម្តង ព្រោះថ្ងៃនេះស្វាមីរបស់គាត់ជាប់រង់ចាំទទួលក្មួយប្រុសទាំងពីរបាត់ទៅហើយ ទើបគាត់ត្រូវមកទទួលកូនប្រុសតែម្នាក់ឯង«ជម្រាបសួរអ្នកម៉ាក់...បាទ៎!» Bible ដើរចូលទៅអង្គុយក្នុងឡានក្បែរអ្នជាកម្តាយជាមួយទឹកមុខរីករាយខុសពីរាល់ដង ព្រោះបន្តិចទៀតនេះគេប្រាកដជាបានលេងល្បែងកម្សាន្តសប្បាយៗជាមួយប្អូនសំណព្វចិត្តរបស់គេពេញមួយថ្ងៃជាមិនខាន
«ចាស៎..ជម្រាបសួរកូន ថ្ងៃនេះកូនដូចជាសប្បាយចិត្តដល់ហើយ តើមានអីមែនទេ?ប្រាប់ម៉ាក់បានអត់?» អ្នកស្រីធ្វើជាសួរកូនប្រុសទោះគាត់ដឹងចម្លើយច្បាស់នៅក្នុងចិត្តហើយក៏ដោយ ថាកូនប្រុសរបស់គាត់មានអារម្មណ៍ល្អដោយសារអ្វីនោះ ព្រោះអីគាត់ឃើញគេបែបនេះតាំងពីព្រឹកមកម្ល៉េះ ពោលគឺតាំងពីស្តាប់ដឹងដំណឹងថា Bawin នឹង Biu ត្រូវមករស់នៅក្នុងផ្ទះរបស់គេរហូតលោកពូ Puttha ត្រឡប់មកវិញ
«ជាអាថ៌កំបាំងមិនអាចប្រាប់បានទេ!» Bible និយាយបដិសេធព្រោះមិនចង់ឱ្យម្តាយដឹងថាគេកំពុងតែគិតអី ទើបត្រូវគេចកែវភ្នែករបស់គាត់សម្លឹងមើលទៅខាងក្រៅតាមកញ្ចក់ឡាន ចំណែកអ្នកស្រី Sumet បានត្រឹមអស់សំណើចនឹងវិធីគេចវ៉េសរបស់កូនប្រុសរបស់គាត់តែប៉ុណ្ណោះ
#វិមាន Sumet
ឡានសេរីទំនើបបើកចូលទៅក្នុងវិមានឈប់មុខទ្វារផ្ទះតែម្តង មិនចាប់យូរ Bible រហ័សបើកទ្វារឡានដោយខ្លួនដើរសម្តៅទៅក្នុងផ្ទះយ៉ាងលឿន មិនខ្វល់ពីអ្នកបម្រើដែលកំពុងឈរឱនគោរពមកកាន់ខ្លួននោះទេ ក្នុងចិត្តរបស់គេពិតជារំភើបខ្លាំងណាស់ Bible បោះជំហានជើងវៃងៗញាប់ដៃញាប់ជើងដើររកមនុស្សដែលខ្លួនតែងតែនឹករហូតទៅដល់បន្ទប់ទទួលភ្ញៀវ«Bawin...បានហើយ!!ក្មួយជាបងរបស់គេ.!!ទៅថាឱ្យប្អូនបែបនេះបានយ៉ាងម៉េច?» សម្លេងពោរពេញទៅដោយទម្ងន់របស់លោក Sumet បានកាត់ផ្តាច់អារម្មណ៍ល្អៗរបស់ Bible ដែលមានមកជាយូរនោះអស់រលីង Bible គេទម្លាក់ទឹកមុខស្មើៗដើរចូលទៅក្នុងបន្ទប់នោះ
YOU ARE READING
រឿង BUILD JAKAPAN PUTTHA(ចប់)
Romance«ពួកអ្នកមានសមត្ថភាព អាចផ្តល់កំណើតឱ្យខ្ញុំឃើញបន្លឺថ្ងៃបាន ប៉ុន្តែហេតុអីក៏មិនអាចផ្តល់ការស្រឡាញ់ឱ្យខ្ញុំបានចឹង?» Biu «ព្រោះពួកយើងគ្មានបំណងចង់បានឯងជាកូនតាំងពីដំបូង» លោក Puttha BIBLEBUILD SEUNEANG🥹 01/02/2024