ផ្កាជាច្រើនប្រភេទរីកស្គុះសស្គាយបញ្ចេញក្លិនក្រអូបនិងបង្អួតសម្រស់យ៉ាងស្រស់ស្អាតជាពិសេសផ្កាដេស៊ីដែលមានឈ្មោះដូចទៅនឹងកូនហាងរបស់ថេយ៉ុងផ្ទាល់តែម្ដង។ មិនចាញ់ផ្កាដេស៊ីក៏មានធូលីបពណ៍ស្វាយដែលជាផ្កាលេខ២ប្រចាំហាងព្រោះមានភ្ញៀវកម្ម៉ង់ច្រើនបំផុតមិនអាក់ខានរៀងរាល់ថ្ងៃហើយវាជាផ្កាតែមួយគត់ដែលថេយ៉ុងតែងសុបិន្តឃើញតាំងពីក្មេងៗ។
១៤កុម្ភៈ រីករាយថ្ងៃនៃក្ដីស្រឡាញ់ !!
ម្រាមដៃស្រឡូនកំពុងមមាញឹករៀបចំបាច់ផ្កាជាច្រើនយ៉ាងយកចិត្តទុកដាក់សម្រាប់ភ្ញៀវនាថ្ងៃទិវានៃក្ដីស្រឡាញ់។ថេយ៉ុងភ្ជាប់នូវស្នាមញញឹមលើផ្ទៃមុខមិនរលុបទោះបីមានការងារចេញចូលច្រើនប៉ុន្តែវាពិតជាបានផ្ដល់ក្ដីសុខឲគេខ្លាំងណាស់។ផ្កាមួយបាច់ហើយមួយបាច់ទៀតបានប្រគល់ជូនភ្ញៀវទាំងប្រុសស្រីហើយទទួលបានមកវិញនូវស្នាមញញឹមនិងពាក្យកោតសរសើរជាហូរហែរធ្វើឲគេរីករាយណាស់។កាលដែលបានហិតក្លិនផ្កាគយគន់សម្រស់ផ្កា មើលថែទាំផ្កា កាន់កន្ត្រៃកាត់ផ្ការៀបចំបាច់ផ្កាជូនគូស្នេហ៍ទូទៅ និងភ្ញៀវគ្រប់ប្រភេទវាជាសេចក្ដីសុខដ៏សាមញ្ញមួយដែលគេអាចផ្ដល់ឲខ្លួនឯងនៅវ័យមួយនេះ មនុស្សមិនទាន់ស្គាល់រសជាតិស្នេហាដូចជាគេតើអាចយកអ្វីមកធ្វើក្ដីសុខក្រៅពីហាងផ្កានោះ?
ហិ ហិ គេក៏ចង់បានបាច់ផ្កាមួយបាច់នៅថ្ងៃនេះដែរគ្រាន់តែមិនទាន់មានអ្នកណាជូនប៉ុណ្ណោះ! ណ្ហើយ!គ្មានអ្នកជូន យើងជូនខ្លួនឯងវិញណ៎ក៏មានក្ដីសុខដែរអ្នកណាថាម្នាក់ឯងឯកោនោះ?
"ផ្កាមួយបាច់សម្រាប់ប្អូនរួចរាល់ហើយ"ថេយ៉ុងហុចវាទៅឲភ្ញៀវចុងក្រោយបង្អស់ នាយកម្លោះជំទង់ជាសិស្សសាលាវ័យស្របា១៥ឆ្នាំ គេបានមករង់ចាំវាតាំងពីហាងមិនទាន់បើកឯណោះ។
"បាទអរគុណបងប្រុស"បម្រុងនឹងទាញកាតាបហុចប្រាក់មកកាន់រាងតូចហើយតែក៏ត្រូវថេយ៉ុងគ្រវីក្បាលបដិសេធជំនួសឲស្នាមញញឹមមិនរលុប
"ហេតុអ្វីក្រែង......
"អត់ទេបងកោតសរសើរចំពោះទឹកចិត្តឯងណាស់ផ្កាមួយបាច់នេះជាកាដូបង្ហាញពីទឹកចិត្តរបស់ឯងឆាប់ឡើងនាងកំពុងចាំឯងហើយ"ថេយ៉ុងពិតជារំភើបនឹងក្មេងប្រុសម្នាក់នេះណាស់គេបានរង់ចាំវាតាំងពីព្រឹករហូតដល់ថ្ងៃរសៀលព្រោះនៅក្នុងហាងខ្វះផ្កាកុលាបសដូច្នេះគេត្រូវរង់ចាំវាចេញពីចំការឯណោះប៉ុន្តែក្មេងប្រុសនោះមិនត្រឹមតែមិនដូរផ្កានោះទេគេថែមទាំងអង្គុយរង់ចាំហើយបាននិយាយថា "នាងស្រឡាញ់ផ្កាកុលាបសណាស់ខ្ញុំអាចរង់ចាំវាបានដើម្បីនាង"
YOU ARE READING
លោកម្ចាស់ (រដូវកាល២)
Lãng mạnមិនថាពួកគេទាំងពីរបាត់បង់ការចង់ចាំស្ថិតនៅម្ខាងម្នាក់នៃផែនដីក៏និស្ស័យចារឲពួកគេទាំងពីរបានជួបគ្នានិងចាប់ផ្ដើមរលកស្នេហ៍ចាស់ក្រោមទំព័រសៀវភៅថ្មីម្ដងទៀត មិនថាអតីតកាលអាក្រក់យ៉ាងណា..... លោកម្ចាស់នៅមានអាល្អិតក្នុងបេះដូងជានិច្ច