ភាគទី១៣:ស្នាមអនុស្សា

926 115 1
                                    

     "អូនហើយឬនៅ?"សូរសៀងអ្នកប្រុសត្រកូលហ្វ្រែនតុនស្រែកហៅគូស្នេហ៍ពីខាងមុខហាងស្របពេលថេយ៉ុងបាននឹងកំពុងម្នីម្នារៀបចំចុះមកដូចគ្នា។រាងតូចកាន់កន្ត្រកផ្លែឈើទាញយកមួកមកគ្របលើក្បាលដោយមិនភ្លេចចាក់សោរហាងបានត្រឹមត្រូវមុននឹងបោះជំហានទៅរកគូសង្សារដែលចាំយ៉ាងអន្ទះអន្ទែង។

   "តោះបងចេញដំណើរទៅ"

   "បាទអូន"ជុងហ្គុកឆ្លើយយ៉ាងពិរោះខណៈពេលដែលនាយបានទាញយកមួកសុវត្ថិភាពមួយទៀតមកពាក់ឲថេយ៉ុងជំនួសមួកចាក់នៅលើក្បាលវិញរួចអ្នកទាំងពីរក៏ចាប់ផ្ដើមចេញដំណើរយកតែម្ដង។

   "អាកាសធាតុល្អណាស់អូនថាអ៊ីចឹងទេ?" ទេសភាពវេលាល្ងាចថ្ងៃជិតលិចបង្កើតបានជាសម្រស់ដ៏ស្រស់ស្អាតទាក់ភ្នែកកម្រនឹងបានឃើញណាស់។ផ្ទៃមេឃស្រកានាគគ្របដណ្ដប់ដោយពន្លឺពណ៍មាសក្រហមឆ្អិនឆ្អៅដោយរស្មីព្រះអាទិត្យបូករួមជាមួយខ្យល់អាកាសបរិសុទ្ធត្រជាក់ល្ហឹមបក់ផាយផាត់ធ្វើឲចិត្តអ្នកទស្សនាហាក់លន្លង់លន្លោចជាមួយវាណាស់។

   "ពិតហើយល្ងាចនេះពួកយើងមកមិនខាតជើងទេបង" រាងតូចភ្ញោចស្នាមញញឹមជាប់លើផ្ទៃមុខស្រទន់មានមន្តស្នេហ៍របស់ខ្លួនស្របពេលដៃទាំងគូត្រដាងឡើងបិទភ្នែកងើយមុខឡើងបង្ហាញពីសេចក្ដីសោមន្សក្រៃលែងតាមរបៀបមនុស្សចូលចិត្តធម្មជាតិ។ជាធម្មតាថេយ៉ុងចូលចិត្តធម្មជាតិណាស់ជាពិសេសធម្មជាតិនៅតាមឆ្នេរសមុទ្រជិតថ្ងៃលិចធ្វើឲគេទទួលបានភាពកក់ក្ដៅពិសេស។

   "មានឱកាសបងនាំអូនមកទៀតណា"

   "បងមិនរវល់ទេឬ?"

   "សម្រាប់អូនបងមិនរវល់ទេឲតែអូនហារមាត់ប្រុសម្នាក់នេះនឹងធ្វើតាមអូនគ្រប់រឿងតែម្ដង"

   "ជុង...ជុងហ្គុក"

   "បាទអូន"

   "អូនអរគុណហើយជុងហ្គុកដែលកន្លងមកបងតែងតែបំពេញបំណងឲអូនគ្រប់បែបយ៉ាងមិនថារឿងតូចតាចឬជារឿងធំដុំនោះទេបងមិនធ្លាប់បដិសេធជាមួយអូនម្ដងណាឡើយអូនពិតជាអរគុណបងណាស់" ឮសម្ដីផ្អែមល្ហែមចេញពីមាត់គូស្នេហ៍បណ្ដាលឲចិត្តអ្នកកម្លោះរំភើបញាប់ញ័រត្រេកអរយ៉ាងចម្លែក។ការលះបង់របស់នាយមិនអាសារបងឡើងវាបានហុចផលឲថេយ៉ុងបានមើលធ្លុះពីសេចក្ដីស្រឡាញ់ស្មោះស្ម័គ្ររបស់ខ្លួនទៅកាន់រាងតូចថាវាធំធេងកម្រិតណាសូម្បីតែជម្រៅមហាសមុទ្រដ៏ធំធេងលើសកលលោកក៏មិនអាចប្រៀបធៀបនឹងស្នេហារបស់នាយមួយចំណិតដែរ។

លោកម្ចាស់ (រដូវកាល២)Where stories live. Discover now