ភាគទី៤:ស្ថានភាពយល់ចិត្ត

2.6K 239 13
                                    

    វិមានធំស្កឹមស្កៃរំលេចខ្លួនបង្អួតសម្រស់ស្រស់ឆើតឆាយទោះបីវាឆ្លងវាបានកាត់អស់បីជំនាន់មកហើយក្ដី។ វិមានហ្វ្រែនតុន ត្រូវបានគេស្គាល់ថាជាកន្លែងនៃត្រកូលរាជវង្ស។ពាក្យចចាមអារាមតៗគ្នាប៉ុន្តែពុំធ្លាប់មាននរណាដឹងប្រាកដថាត្រកូលមួយនេះពិតជាមានឈាមជ័រជាមួយរាជវង្សមែនឬអត់?អ្វីដែលពួកគេបានដឹងអំពីត្រកូលមួយនេះជាត្រកូលអភិជនគួរឲគោរពបំផុតជាពិសេសការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីនៅអណត្តិឆ្នាំនេះក៏មានឈ្មោះទាយាទនៃត្រកូលនេះឈរឈ្មោះដូចគ្នា។

    រថយន្តម៉ាកBMWពណ៍ខ្មៅរលើបរលោងបត់ចូលទៅក្នុងបរិវេណធំមហាសាលដោយមានអងរក្សនៅចាំទទួលឯក្លោងទ្វាជាស្រេច។ឆ្លងកាត់សួនច្បាររង្វង់មូលរថយន្តក៏បានឈប់ចត់នៅចំណតដែលមានឡានទុកជាជួរស្ទើរតែអាចបើកក្រុមហ៊ុនលក់បាន។ម្ចាស់រថយន្តបោះជំហានចេញដោយទឹកមុខអង់អាចគួរឲគោរពបើតាមសង្កេតមើលគេនេះហើយជាទាយាទជំនាន់ទី៣របស់ត្រកូលហ្វ្រែនតុន។នាយកម្លោះខ្ពស់ស្រឡះស៊កដៃចូលហោប៉ៅដើរឆ្លងកាត់ជួរអ្នកបម្រើទៅខាងក្នុងដោយមិនមាត់.កសូម្បីមួយម៉ាត់។

    "លោកបងគេមកហើយ"លោកជំទាវក្រឡេកឃើញកូនប្រុសធ្វើឲគាត់ភ្ញាក់ផ្អើលណាស់តើនឹងមានខ្យល់ព្យុះដែរឬទេហ្នឹង?នេះកូនគាត់ព្រមមកផ្ទះវិញព្រះអើយ!

   "មកហើយហ្អេសអាកូនជើងល្អ?មានដឹងថាឆ្នាំនេះគ្រួសារខ្លួនឯងមានតួនាទីអ្វីទេជុងហ្គុក?"ចូលមកដល់ក៏ត្រូវមាត់ស្ដីបន្ទោសបាត់ទៅហើយ។

   "ខ្ញុំដឹងព្រោះប៉ាតាមរំលឹកខ្ញុំដូចស្រមោលអ៊ីចឹង"

   "ចុះហេតុអ្វីមិនទៅហ្វឹកហាត់ការងារ?ហេតុអ្វីមិនទៅកម្មវិធីជួបប្រជុំ?មានដឹងថាប៉ាអាម៉ាសប៉ុណ្ណាទេ?"គាត់ខំណែនាំគេឲមនុស្សក្នុងជួរនយោបាយស្គាល់ថែមទាំងប្រកូកប្រកាសអំពីវត្តមាននាយនៅក្នុងអង្គប្រជុំតែចុងក្រោយជុងហ្គុកលេងមួយក្បាច់នេះបាក់ចង្កេះអស់។

   "ចុះខ្ញុំបានប្រាប់ម្ចាស់ប៉ារួចហើយមិនអ៊ីចឹង?រឿងធ្វើតំណាងស្អីគេនោះខ្ញុំមិនចាប់អារម្មណ៍ទេបើប៉ាចង់ឲជំនាន់យើងមានអ្នកធ្វើនាយករដ្ឋមន្រ្តីក៏យកអ៊ុនវូទៅសំណព្វចិត្តប៉ាទៅ"

លោកម្ចាស់ (រដូវកាល២)Where stories live. Discover now