ភាគទី១៤: ធ្វើជារបស់បងជារៀងរហូត

1K 121 4
                                    

    សម្លេងទឹករលកបក់បោកផ្ទប់នឹងឆ្នេរខ្សាច់បង្កើតបានជាសម្លេងតូរ្យតន្ត្រីពិរោះចម្លែកមួយអមខ្យល់ត្រជាក់ពេលរាត្រីបក់មកត្រសៀកៗបានបង្កឲបរិយាកាសកាន់តែស្រស់បំព្រង។ ពន្លឺភ្លើងលម្អជះពន្លឺព្រៀកៗតែយ៉ាងណាវានៅចាញ់ពន្លឺផ្កាយលើមេឃផ្ដុំគ្នាជាហ្វូងចោលរស្មីបង្អួតសម្រស់នាស្បៃអន្ធកាល។រាត្រីយប់ស្ងាត់ទៅហើយយើងក្រឡេកមកមើលកូនផ្ទះលម្ហែរក្បែរមាត់សមុទ្រមួយខ្នងកំពុងតែមានមនុស្សពីរនាក់អង្គុយសារសង់គ្នាយ៉ាងស្អិតរមួតក្បែរភ្នក់ភ្លើង។

    ជុងហ្គុកបានជ្រើសរើសទីនេះដើម្បីសម្រាកមួយយប់ព្រោះគោលបំណងពួកគេមកកម្សាន្តដល់ទៅពីរថ្ងៃឯណោះ។ថេយ៉ុងមិនបានប្រកែកដូចគ្នាព្រោះគ្រប់យ៉ាងដែលជុងហ្គុកបានរៀបចំល្អឥតខ្ចោះត្រូវចំណងចំណូលចិត្តគេគ្មានទាស់តែម្ដងមិនដឹងសង្សារអ្នកណាគេពហុជំនាញតែម្ដង ចេះទាំងគិតគូកន្លែងដើរលេង ធ្វើម្ហូប លេងតន្ត្រី ថែមទាំងផ្អែមល្ហែមចេះថ្នាក់ថ្នមអូនទៀតគិតមើលទៅគេសំណាងកម្រិតណាដែលបាននាយធ្វើជាគូគ្រង។

   "អូនផឹកវាសិនទៅអាកាសធាតុត្រជាក់ណាស់បងរៀបចំសាច់អាំងនិងស្រាសិន" នាយហុចពែងទឹកដោះគោក្ដៅឲរាងតូចផឹកបន្លប់ភាពរងាហើយក៏ងាកមកចាប់សាច់ដាក់ក្នុងចានត្រៀមសម្រាប់បរិភោគជាមួយគ្នា មួយវិញទៀតបរិយាកាសដ៏រ៉ូមែនទិចបែបនេះគេមិនអាចភ្លេចដាក់ស្រាមកក្រេបតិចៗផងដែរ។

   "អូនមានអារម្មណ៍ថាពួកយើងកំពុង dating អញ្ចឹងបងគិតដូចអូនទេ?"

   "អត់ទេបងគិតថាពួកយើងកំពុង Honeymoon ទៅវិញទេ"

   "ឆ្កួត!យើងមិនទាន់រៀបការឯណា?"

   "បងច្រឡំថាពួកយើងរៀបការហើយព្រោះអីសព្វថ្ងៃនេះពួកយើងចំណាយពេលវេលាជាមួយគ្នាសឹងតែដូចគ្រួសារតែមួយហើយហ្នឹងអូន"

   "ខុសមួយពួកយើងមិនបានគេងផ្ទះជាមួយគ្នាទេប្រុសសម្អុយ"

   "អ៊ីចឹងត្រឡប់ទៅវិញគេងជាមួយគ្នាណាអូន"

   "ហេ!?ជុងហ្គុកអូនមិនទាន់ត្រៀមខ្លួនទេ"ថេយ៉ុងទម្លាក់ពែងទឹកដោះគោចុះសម្ដែងភាពឆ្លេឆ្លាដាក់ប្រុសកម្លោះ។គេទាក់ទងគ្នាមិនទាន់យូរណាស់ណាឡើយរឿងប្រុស្សរីទាំងអស់ហ្នឹងគេមិនទាន់ត្រៀមខ្លួនបាននោះទេ។

លោកម្ចាស់ (រដូវកាល២)Where stories live. Discover now