ភាគទី១០: Dinner ពិឃាត

2.3K 191 10
                                    

    រាងក្រាស់គ្រងឈុតពណ៍សខោជើងវែងរលោងអមដោយអាវក្រៅអោបជាប់ដៃជះរាងសង្ហារបង្កប់នូវភាពចាស់ទុំមិនឆើតឆាយមិនកម្រិលពេកដែរ។នៅពេលធ្វើដំណើរតាមផ្លូវនាយកម្លោះឆ្លៀតចូលផ្សារទំនើបទិញរបស់របរមួយចំនួនទុកជូនអនាគតបងថ្លៃដើម្បីសម្ដែងការគោរពចំណែកសម្រាប់ថេយ៉ុងគេមិនភ្លេចស្រាប់ហើយ។ខណៈពេលកំពុងបើកឡានសម្លេងទូរស័ព្ទក៏បន្លឺឡើង នៅលើអេក្រង់បង្ហាញអក្សរ My darling ដែលជុងហ្គុកបានsaveទុក គ្រាន់តែក្រឡេកឃើញភ្លាមជុងហ្គុកញញឹមសឹងរហែកមាត់បាត់មួយថ្ងៃគេនឹកសឹងដាច់ខ្យល់ហើយ។

   "Darling អូនមានការអី?"សម្លេងផ្អែមនាំឲម្ចាស់ខ្សែរយៈម្ខាងទៀតញញឹមស្រស់ដូចផ្កាត្រកួន

   "អូនចង់ដឹងបងមកដល់ណាហើយពេលនេះហ្យុងកំពុងរង់ចាំវត្តមានបងដូចគ្នាប្រហែល១០នាទីទៀតបងអាចមកទាន់ទេ?"

   "បងជិតទៅដល់ដែរហើយអូនកុំបារម្ភអី"

    "កុំបើកលឿនពេកអូនក៏បារម្ភពីបងដែរ"ឮមួយប្រយោគនេះជុងហ្គុកញញឹមខ្ជឹប

   "បាទបងដឹងហើយមិនហ៊ានបើកលឿនទេខ្លាចស្លាប់មុនបានអូនធ្វើប្រពន្ធ"

   "ប្រុសឆ្កួតនិយាយអីឡប់ៗអ៊ីចឹង!"

   "បងនិយាយមែនចេញពីបេះដូងស្មោះ បងមិនធ្លាប់កុហកអូនឯណាអូនក៏ដឹង"

   "គេជឿហើយអស់ចិត្តឬនៅ?"

    "ហ្ហឹស!...ប៉ុន្តែនិយាយអ៊ីចឹងបងរៀបឬកមិនត្រូវសោះក្រែងតែបងថ្លៃមិនពេញចិត្តបងទេអូន"គេមិនទាន់ភ្លេចពីបញ្ហានេះដូចគ្នា

   "គាត់មិនចាប់ហែកបងទេហ្យុងជាមនុស្សមានហេតុផលណាស់"

   "បានឮអូននិយាយហើយបងធូរចិត្តបន្តិច"

   "ធ្វើអារម្មណ៍ឲសប្បាយទៅបងកុំតានតឹងពេកអីប៉ុណ្ណឹងបានហើយអូនទៅជួយជីមីនរៀបចំអាហារសិន" ខ្សែរយៈកាត់ផ្ដាច់ជុងហ្គុកងាកមកផ្ដោតស្មារតីបើកបរវិញ ចំណាយពេលត្រឹមតែមួយភ្លេតឡានក៏ចតមុខហាងផ្ការបស់ថេយ៉ុងទៅហើយដោយមានវត្តមានថេយ៉ុងនៅឈរចាំដូចគ្នា។

   "បងប្លែកណាស់ថ្ងៃនេះ" ថេយ៉ុងធ្លោយមាត់សរសើរទាំងមិនទាន់ដកក្រសែភ្នែកចេញពីជុងហ្គុកនៅឡើយដ្បិតថ្ងៃនេះនាយតែងខ្លួនសង្ហារខុសប្លែកពីរាល់ដងឆ្ងាយណាស់ ម៉ូតសក់វែកមកចំហៀង អាវសមូលដៃប្រលេះឡេវពីគ្រាប់បញ្ចេញសើមទ្រូងហាប់ណែនធ្វើឲគេឈ្លក់វង្វេងជាមួយរាងកាយមួយនេះណាស់។

លោកម្ចាស់ (រដូវកាល២)Where stories live. Discover now