#ពួកគេទាំងពីរជួបគ្នាជានិស្ស័យទៅហើយប៉ុន្តែតន្រ្តីនាយប់នោះជាបុព្វហេតុចម្បង
ការណាត់ជួបលើកដំបូងប្រព្រឹត្តទៅយ៉ាងរលូនទោះបីជាការណាត់ជួបនេះមិនស្ថិតក្នុងឋានៈជាគូស្នេហ៍ពេញលេញក្ដីប៉ុន្តែវាអាចពិសេសលើសគូស្នេហ៍ដទៃទៀតផង។ជុងហ្គុកបំពេញតួនាទីយ៉ាងល្អនៅក្នុងការមើលថែថេយ៉ុងគេព្យាយាមធ្វើយ៉ាងណាឲរាងតូចមានអារម្មណ៍កក់ក្ដៅនិងសុវត្ថិភាពមិនយូរមិនឆាប់ថេយ៉ុងមុខជាបើកឱកាសមិនខាន។
ស្នេហាមិនអាចបង្ខំទេប្រសិនបើម្នាក់ទៀតពុំទាន់បើកចិត្តពេញទីតែគេអាចបង្ហាញក្ដីស្រឡាញ់ទៅអ្នកម្ខាងទៀតតាមរយៈទង្វើជាក់ស្ដែង។ជុងហ្គុកយល់ច្បាស់ពីខ្លួនឯងរួមទាំងរាងតូចផងដែរដ្បិតថេយ៉ុងជាមនុស្សមានគំនិតចាស់ទុំព្រោះតាំងពីបាតជើងក្រហមមកគេមិនធ្លាប់ប្រឡូកក្នុងរឿងស្នេហាម្ដងណាឡើយនោះជុងហ្គុកនឹងរង់ចាំហើយធ្វើតាមការសម្រេចចិត្តរបស់ថេយ៉ុង។
ឈានដល់ម៉ោង១០យប់អ្នកទាំងពីរក៏នាំគ្នាត្រឡប់ទៅវិញម្នាក់ៗមានតែស្នាមញញឹមលើផ្ទៃមុខភ្លេចអស់ពីភាពនឿយហត់ជាពិសេសសុភាពបុរសពូកែញ៉ែតែម្ដង។នៅតាមផ្លូវត្រឡប់មកវិញថេយ៉ុងរអ៊ូចង់ញ៉ាំស៊ុបសារ៉ាយតែគួរឲស្ដាយម្ចាស់ហាងឈប់សម្រាកពីរថ្ងៃឃើញដូចនេះជុងហ្គុកមិនអាចទុកឲម្ចាស់បេះដូងឃ្លានទទេៗនោះទេ។រាងក្រាស់បបួលថេយ៉ុងមកផ្ទះលម្ហែររបស់ខ្លួនដែលបានទិញទុកតាំងពីរយូរមកនោះព្រោះគេនឹងចម្អិនវាដោយផ្ទាល់ដៃសម្រាប់ថេយ៉ុង។
ផ្ទះលម្ហែរសង់ផ្ទាល់ដីទំហំធំល្មមស័ក្តិសមសម្រាប់គ្រួសារតូច។នៅជុំវិញទីនោះពោរពេញដោយផ្កាជាច្រើនប្រភេទគួរឲស្ដាយណាស់ដែលជាពេលយប់ទើបថេយ៉ុងមិនអាចឃើញពីសម្រស់របស់វាកាន់តែច្បាស់ជាងនេះ។
"វ៉ាវជាផ្ទះរបស់លោកពិតឬជុងហ្គុក?"រាងតូចលាន់មាត់ក្រោយពេលបានឃើញទិដ្ឋភាពចំពោះមុខ។ដំបូងគេស្ទាក់ស្ទើរមិនចង់មកនោះទេព្រោះមានអារម្មណ៍ភ័យខ្លាចបន្តិចបន្ដួចតែយ៉ាងណាកូនចិត្តជម្រុញគេឲមកទាល់តែបានព្រោះនាយតូចជឿជាក់ថាជុងហ្គុកជាមនុស្សល្អមិនដូចអ្នកដទៃនោះទេ។
YOU ARE READING
លោកម្ចាស់ (រដូវកាល២)
Lãng mạnមិនថាពួកគេទាំងពីរបាត់បង់ការចង់ចាំស្ថិតនៅម្ខាងម្នាក់នៃផែនដីក៏និស្ស័យចារឲពួកគេទាំងពីរបានជួបគ្នានិងចាប់ផ្ដើមរលកស្នេហ៍ចាស់ក្រោមទំព័រសៀវភៅថ្មីម្ដងទៀត មិនថាអតីតកាលអាក្រក់យ៉ាងណា..... លោកម្ចាស់នៅមានអាល្អិតក្នុងបេះដូងជានិច្ច