"បើកឡានឲស្រួលបួលពេលទៅដល់កុំភ្លេចខលមកអូនផង"ថេយ៉ុងឈរលាដំណើរគូស្នេហ៍បន្ទាប់ពីទទួលទានអាហារជុំគ្នារួច។តាមចិត្តគេមិនចង់ឲជុងហ្គុកទៅនោះទេព្រោះមុននេះបន្តិចនាយបានផឹកស្រាជាមួយបងប្រុសខ្លួនគួរសមដែរខ្លាចថាបើធ្វើដំណើរអាចមានគ្រោះថ្នាក់ជាយថាហេតុបាន។
"បាទបងដឹងហើយរាត្រីសួស្ដីអូនសម្លាញ់"ឥទ្ធិពលសុរាតិចៗជំរុញឲនាយកម្លោះកាន់តែក្លាហានថើថ្ពាល់កូនកម្លោះគេមួយខ្សឺតមុននឹងបើកឡានចេញទៅក្រោមក្រសែភ្នែកតាមសម្លឹងមើលរបស់ថេយ៉ុងរហូតដាច់កន្ទុយភ្នែកទើបនាយតូចព្រមឈានជើងចូលក្នុងផ្ទះវិញទាំងស្នាមញញឹម។
"សប្បាយអរណាស់ណ៍បានគេថើបហ្នឹង!"ចូលមកដល់ខាងក្នុងក៏វ៉ាក់អឺជាមួយបងប្រុសមុខងាប់អង្គុយចាំគេជាស្រេចបែបជាបានឃើញរូបភាពមុននេះហើយបានជាមកញ៉ោះប្អូនអ៊ីចឹងនោះ។
"សប្បាយដែរមិនដូចបងប្រុសទេគ្មានអ្នកថើប" ថេយ៉ុងលានអណ្ដាតឌឺអ្នកជាបងយ៉ាងកំហូចមុននឹងបោះមេប្រូចចូលបន្ទប់បាត់ខ្លាចនៅយូរជាងនេះបានស៊ីរន្ទះជើងបងប្រុសមិនខានទេ។
"ម៉េចក៏ដឹងថាយើងគ្មានអ្នកថើប?ចំមែនហើយចេះឲក្មេងឌឺទៅកើត" យ៉ុនហ្គីគ្រវីក្បាលហួសចិត្តនឹងខ្លួនឯងពេញទំហឹង។គិតសព្វៗទៅជិត៣០ក្រាស់ហើយនៅរកគូស្នេហ៍មិនបានទៀតបើប្អូនប្រុសខ្លួនឯងវិញវ័យទើបតែ២០ស្ដើងក៏រកបានប្រុសសង្ហារមានលុយហើយសុភាពបុរសថែមទាំងជាទៀត។ (អេតមីនលំអៀងដាក់បងយ៉ុន༎ຶ‿༎ຶ)
ក្រឡេកមើលមើលជុងហ្គុកឯណោះវិញពេលនេះនាយកំពុងតែត្រូវបានឡានមួយគ្រឿងជិះតាមប្រដេញពីក្រោយយ៉ាងប្រកៀកប្រកិតពេញផ្លូវធ្វើឲនាយហាក់ពិបាកគ្រប់គ្រងចង្កូតឡានបន្តិចតែមិនថ្វីទេជំនាញបើកឡានរបស់នាយអស្ចារ្យណាស់ត្រឹមប៉ុណ្ណឹងអីគេមិនពិបាកយូរទេ។
ប្រាវ!!! កង់រថយន្តកកិតនឹងផ្លូវលេចចេញស្នាមឆូតខណៈរថយន្តរបស់ជុងហ្គុកបើករំលងឡានតាក់ស៊ីមួយដែលកំពុងបើកមកពីមុខបណ្ដោយឲឡានដែលបើកតាមនាយត្រូវរេចង្កូតគេចពីឡានតាក់ស៊ីនោះធ្លាក់ពីលើក្បាំងផ្លូវមួយរំពេច។
YOU ARE READING
លោកម្ចាស់ (រដូវកាល២)
Romanceមិនថាពួកគេទាំងពីរបាត់បង់ការចង់ចាំស្ថិតនៅម្ខាងម្នាក់នៃផែនដីក៏និស្ស័យចារឲពួកគេទាំងពីរបានជួបគ្នានិងចាប់ផ្ដើមរលកស្នេហ៍ចាស់ក្រោមទំព័រសៀវភៅថ្មីម្ដងទៀត មិនថាអតីតកាលអាក្រក់យ៉ាងណា..... លោកម្ចាស់នៅមានអាល្អិតក្នុងបេះដូងជានិច្ច