ភាគទី៦:ស្នេហារបស់អូន

1.7K 177 4
                                    

    ស្ថិតនៅតុបាយតូចល្មមមានគូស្នេហ៍ក្រៅផ្លូវការមួយគូកំពុងសាសង់គ្នាហាក់បីត្រូវចិត្តគំនិតគ្នាណាស់។ក្រោយពីរាំរែកនៅបន្ទប់តន្រ្តីរួចក៏ដល់ពេលដែលរាងតូចសំលៀងមាត់ភ្លក្សមុខម្ហូបដែលកម្លោះសង្ហារមុខទន្សាយបានចម្អិនជាពិសេសមកកាន់ខ្លួន។

   "ខ្ញុំអរគុណលោកច្រើនជុងហ្គុកសម្រាប់អាហារមួយពេលនេះ"ថេយ៉ុងទំពារញាប់មាត់ៗញញឹមយ៉ាងមានក្ដីសុខពេលបានញ៉ាំរបស់ដែលខ្លួនពេញចិត្តគេក៏មិនភ្លេចអរគុណរាងក្រាស់ដូចគ្នាសម្រាប់ការចំណាយពេលចូលចង្រ្កានចម្អិនអាហារខណៈវាសុទ្ធសឹងតែគ្មានបុរសណាអាចធ្វើបាននោះទេ។

   "គ្មានពាក្យគុណស្រ័យសម្រាប់មនុស្សដែលខ្ញុំស្រឡាញ់ទេ"ជុងហ្គុកទម្លាក់សមចុះរួចទាញកែវទឹកមកផឹកបន្តិច អាហារមួយពេលនេះគេធ្វើចេញពីចិត្តដាក់ទាំងកម្លាំងកាយនិងបេះដូងដើម្បីឲថេយ៉ុងទទួលបានអារម្មណ៍ពិសេស។

   "តែយ៉ាងណាខ្ញុំនៅតែចង់អរគុណលោក"វាជាទម្លាប់នៃការគួរសមសម្រាប់ជនជាតិកូរ៉េ ថេយ៉ុងមិនចង់កេងប្រវ័ញ្ចកម្លាំងរបស់អ្នកដទៃដោយផ្អែកលើឋានៈជាគូស្នេហ៍ឬលើសពីនេះឡើយ។

   "បើអ៊ីចឹងពេលណាទើបថេយ៍ព្រមបើកបេះដូងឲខ្ញុំ?វាមិនមែនខ្ញុំធុញទ្រាន់ទេក៏ប៉ុន្តែថេយ៍អាចដឹងមែនទេ?ខ្ញុំពិតជាលំបាកក្នុងការហាមឃាត់អារម្មណ៍មិនឲប៉ះពាល់ថេយ៍ណាស់គ្រប់ពេលខ្ញុំស្ទើរតែហួសលក្ខខណ្ឌទៅហើយបើវាបន្តបែបនេះទៀតខ្ញុំខ្លាចថេយ៍នឹងស្អប់ខ្ពើមខ្ញុំ" រាងក្រាស់ទម្លាក់ទឹកមុខចុះខ្ញាំស្លាបព្រានៅនឹងដៃរហូតវៀច គេចង់ទម្លាយការពិតទៅកាន់ថេយ៉ុងគ្រប់យ៉ាងគេមិនចង់លាក់លៀមទោះបីត្រូវអ្នកម្ខាងទៀតស្ដីបន្ទោសក្ដី។

   "ខ្ញុំសូមទោសវាលឿនពេកហើយត្រឹមតែមួយខែតើឲខ្ញុំទុកចិត្តលោកដោយរបៀបណាជុងហ្គុក!ខ្ញុំនិយាយដោយភាពស្មោះត្រង់ចុះខ្ញុំភ័យខ្លាចក្នុងទំនាក់ទំនងស្នេហាណាស់ខ្ញុំខ្លាចអារម្មណ៍ដែលត្រូវគេទុកចោល អារម្មណ៍ផិតក្បត់ អារម្មណ៍ដែលល្ហល្ហេវត្រឹមមួយឆាវដូចភ្លើងចំបើងទោះបីលោកបានបង្ហាញពីភាពច្បាស់លាស់ក៏ពិតមែនតែនរណាក៏អាចផ្លាស់ប្ដូរបានដែរ"

លោកម្ចាស់ (រដូវកាល២)Where stories live. Discover now