ព្រឹកថ្ងៃថ្មី
ត្រជាក់ណាស់!!សម្លេងស្រួយស្រេសស្រែកចេចចាចក្នុងទឹកសមុទ្រ។ខណៈបុរសសង្ហារស្ថិតក្នុងឈុតពណ៍អាវដៃខ្លីខោត្រឹមជង្គង់អង្គុយនៅលើឆ្នេរខ្សាច់សម្លឹងមើលមកថេយ៉ុងកំពុងតែរីករាយជាមួយសមុទ្រនាពេលព្រឹកព្រលឹម។នាយតូចរូបស្រស់ញញឹមយ៉ាងស្រស់រត់ចូលទៅបាចទឹកលេងនៅក្បែរៗច្រាំងព្រោះជុងហ្គុកហាមមិនឲគេទៅលេងឆ្ងាយៗក្រែងលោមានគ្រោះថ្នាក់។
"អត់មកលេងជាមួយអូនមែនអី?"ថេយ៉ុងហែលទឹកមកកៀកឆ្នេរទទះជើងផាច់ៗខ្ទាតទឹកមកត្រូវរាងក្រាស់កំពុងផ្ចង់អារម្មណ៍គូរូប ធ្វើឲនាយនឹកខ្នាញ់នឹងទង្វើខិលខូចរបស់ក្មេងខ្លះជាពន់ពេកចាំមើលតែរួចដៃធ្វើបាបឲណាណីម្ដង។
"បងបង្ហើយរូបសិនអូនកុំទៅលេងឆ្ងាយៗពេក"នាយគ្រវីក្បាលបដិសេធដោយមិនភ្លេចផ្ដែផ្ដាំក្មេងខ្លះកុំឲទៅកណ្ដាលពេកខ្លាចមានរលកធំៗបោកមកនាំយកកាយតូចល្អិតទៅបាត់ស្រមោល។ណាមួយថេយ៉ុងរវាមខ្លាំងណាស់ធ្វើឲនាយអង្គុយគូរូបនេះទាំងបុកពោះ ងាកៗក៏ងើយទៅមើលរាងតូច ម្ដងម្កាលឮគេស្រែកជុងហ្គុកផតពោះអស់ហើយទើបនាយរួសរាន់បញ្ចប់ការគូសគំនូររបស់ខ្លួនចូលទៅលេងទឹកជាមួយគូស្នេហ៍។
"អាយ!...ជុងហ្គុកបងធ្វើអី?"ថេយ៉ុងស្រែកចាចកងរំពងកាលបើត្រូវជុងហ្គុកចាប់ទាញជើងធ្វើឲគេផ្កាប់មុខចូលទឹករួចហើយក៏ត្រូវនាយចាប់ទាញដៃមកវិញសើចញឹមៗដាក់ក្មេងក្បាលខូច។
"លេងស្អីឡប់ៗចឹង!"ដៃស្រឡូនដូចបន្លាក្រូចតប់ទ្រូងអ្នកកម្លោះដឹបៗតាមចិត្តខឹងចំណែកឯអ្នកបង្កហេតុបានត្រឹមសើចហ៊ឹះៗមើលសភាពកូនឆ្មាឆ្លក់ទឹកនៅតែគួរឲស្រឡាញ់ទៀត។
"អូនខូចដាក់បងមុនសោះ"លេងជាមួយគេបានដល់គេលេងវិញខឹងដាច់ក្បាលដាច់កន្ទុយមិនដេងជាសង្សារអ្នកណាទេលោកអើយ!មុននេះទទះទឹកសើមគំនូរគេខំគូររាប់ម៉ោងមិនលើកមកនិយាយផង។
"តែបងលេងជ្រុលមើលសភាពអូនដូចកូនឆ្កែធ្លាក់ទឹកចឹងអ្ហឹកៗអូនអន់ចិត្តណាស់" ថេយ៉ុងយំសឺតសករំអួយដាក់គូសង្សារមិនគួរណានាយដាច់ចិត្តធ្វើបាបខ្លួនដល់ម្លឹងគ្រាន់តែធ្វើឲទទឹកគំនូរសឡនាយចាប់បោកគេឡើងឈ្លក់ទឹកចុះទម្រាំជេរស្ដីវាយដំនាយមិនដាក់គេខ្ទប់ៗហើយទេដឹង។កាន់តែគិតថេយ៉ុងតែអណ្ដឺតអណ្ដកងើបចេញពីផ្ទៃទឹកដើរអោបខ្លួនចូលទៅផ្ទះលម្ហែរវិញជាហេតុធ្វើឲជុងហ្គុកហាក់ដឹងកំហុសព្រោះមុននេះលេងជ្រុលបន្តិចមែន។
YOU ARE READING
លោកម្ចាស់ (រដូវកាល២)
Romanceមិនថាពួកគេទាំងពីរបាត់បង់ការចង់ចាំស្ថិតនៅម្ខាងម្នាក់នៃផែនដីក៏និស្ស័យចារឲពួកគេទាំងពីរបានជួបគ្នានិងចាប់ផ្ដើមរលកស្នេហ៍ចាស់ក្រោមទំព័រសៀវភៅថ្មីម្ដងទៀត មិនថាអតីតកាលអាក្រក់យ៉ាងណា..... លោកម្ចាស់នៅមានអាល្អិតក្នុងបេះដូងជានិច្ច